ដំណោះស្រាយជួយកុមារជៀសផុតពីការខ្លាចដែលឧស្សាហ៍ជួបប្រទះ
សុខភាពចិត្ត ឬបញ្ហាផ្លូវចិត្តពិតជាសំខាន់ចំពោះក្មេង ពិសេសការបាក់ស្បាត ដែលពេលខ្លះអ្នកជាអាណាព្យាបាលពុំចាប់អារម្មណ៍ដោយសារភាពមមាញឹកនៃអាជីព និងការងារប្រចាំថ្ងៃ។
ពេលនេះ Parenting-tip.com សូមលើកយកត្តាធំៗដែលជាដំណោះស្រាយកុមារមិនឪ្យខ្លាចរហូតបាក់ស្បាត។
តើធ្វើបែបណាដើម្បីការពារកូនរបស់អ្នកពីបញ្ហានេះ?
មេងអាចទទួលរងនូវការបាក់ស្បាត ៤%អាយុក្រោម១៨ឆ្នាំ និងកើតមានចំពោះក្មេងស្រីច្រើនជាងក្មេងប្រុស ប្រសិនពួកគេធ្លាប់បានឆ្លងកាត់នូវបទពិសោធន៍ឈឺចាប់ណាមួយដូចខាងក្រោម៖

- បង្រៀនក្មេង ឬកូនរបស់អ្នកឱ្យចេះបដិសេដចំពោះអ្នកដែលព្យាយាមប៉ះពាល់រាងកាយ ឬធ្វើឱ្យពួកគេភិតភ័យ
- រក្សាទំនាក់ទំនងរវាងឪពុកម្តាយ ជាមួយកូន ឬអ្នកជិតខាង តាមរយៈសកម្មភាពក្នុងគ្រួសារ ការនិយាយ ឬប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក
- មានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ ចៀសវាងអំពើហឹង្សាក្នុងគ្រួសារតាមគ្រប់រូបភាព
- ផ្តល់ការគាំទ្រ និងការប្រឹក្សាយ៉ាងល្អសម្រាប់ក្មេងដែលប្រឈមនឹងភាពឈឺចាប់ដូចរៀបរាប់ខាងលើ
- លើកកម្ពស់កម្មវិធីការពារជាមួយសហគមន៍ ឬប្រព័ន្ធសាលារៀនតាមតំបន់។
អ្នកជាឪពុកម្តាយគួរពិនិត្យឡើងវិញនូវចំណុចខាងលើ និងធ្វើការកែប្រែតាមដែលអាចធ្វើបាន ដើម្បីអនាគតកូនរបស់អ្នកគេចផុតពីការបាក់ស្បាតដ៏គ្រោះថ្នាក់នេះ៕