កាន់តែគួរឪ្យបារម្ភ! មកស្គាល់មូលហេតុធំៗស្ត្រីមានផ្ទៃពោះដែលមានកូនបញ្ច្រាស

មាតាបិតាគ្រប់រូប តែងរំពឹងប្រាថ្នាបុត្រធីតាឲ្យមានសុខភាពល្អ ដោយបានឆ្លងកាត់ការសម្រាលកូនដែលប្រកបដោយសុវត្ថិភាពទាំងម្តាយ និងកូន។ ម្តាយតែងតែមានការបារម្ភនៅពេលដែលគាត់ត្រៀមខ្លួនជិតដល់ពេលសម្រាល ជាពិសេសអ្នកដែលមានកូនទម្រង់បញ្ច្រាស និងមានចម្ងល់ជាច្រើនទាក់ទងនឹងបញ្ហានេះ។

ក) តើអ្វីទៅជាការសម្រាលកូនទម្រង់បញ្ច្រាស?

ការសម្រាលកូនទម្រង់បញ្ច្រាស ជាការសម្រាលកូនដោយផ្នែក ដែលកើតចេញមកមុនគេគឺជាទម្រង់គូទ ឬជើង ហើយផ្នែកក្បាលចេញមកក្រោយទៅវិញ។ ទម្រង់នេះមានពី ៣% ទៅ ៤% នៃស្ត្រីមានផ្ទៃពោះទាំងអស់។

Image may contain: one or more people, text that says 'CALMETTE HOSPITAL PAGE'

ខ) តើមូលហេតុអ្វីបានជាកូនមានទម្រង់បញ្ច្រាស?
មូលហេតុទាំងនោះមានដូចជា៖

  • កូនមិនគ្រប់ខែ
  • កូនភ្លោះ
  • កូនមិនគ្រប់លក្ខណៈ
  • ទឹកភ្លោះមានច្រើនលើសលប់ ឬតិចតួច
  • សុកពាំងមាត់ស្បូន
  • ទងសុកខ្លី ឬទងសុករុំ ក
  • ម្តាយមានដុំស្បូន ឬដុំដៃស្បូន
  • ម្តាយធ្លាប់មានកូនច្រើនដងរួចហើយ
  • ម្តាយមានឆ្អឹងត្រគាកមិនប្រក្រតី
  • ករណីខ្លះគ្មានមូលហេតុ។
Image may contain: text

គ) តើធ្វើដូចម្តេចទើបដឹងថាកូននៅទម្រង់បញ្ច្រាស?
យើងអាចដឹងបានតាមរយៈ៖

  • ការស្ទាបពោះម្តាយ
  • ការស្តាប់បេះដូងកូនដែលស្ថិតនៅផ្នែកលើនៃផ្ចិតម្តាយ
  • ការពិនិត្យអេកូសាស្ត្រ
  • ការលូកមើលតាមមាត់ស្បូនម្តាយ ដែលអាចធ្វើឡើងនៅពេលដែលមាត់ស្បូនបើកបានធំបន្តិចហើយ

ឃ) តើស្ត្រីដែលមានទម្រង់កូនបញ្ច្រាសគួរធ្វើការវះកាត់ ឬអាចសម្រាលតាមធម្មជាតិបាន?
ស្ត្រីទាំងឡាយអាចធ្វើការសម្រាលតាមធម្មជាតិបានចំពោះទម្រង់កូនបញ្ច្រាសលុះត្រាតែ៖

  • ម្តាយមានអាងត្រគាកទូលាយល្អ និងមិនធាត់ខ្លាំង
  • ម្តាយមិនធ្លាប់ធ្វើការវះកាត់យកកូនពីមុន
  • ម្តាយគ្មានជំងឺផ្ទាល់ខ្លួន ដែលអាចប្រឹងក្នុងការសម្រាលកូនបាន
  • គ្មានសុកពាំងមាត់ស្បូន
  • ម្តាយគ្មានបញ្ហាក្នុងការសម្រាលកូនមុនៗ
  • កូនមានទំងន់ចន្លោះ 2500g ទៅ 3800g
  • ក្បាលកូនមិនមានទំហំធំខ្លាំង និងមិនងើយ
  • កូននៅក្នុងពោះមិនមានសញ្ញាថាខ្សោយ
  • កូនមិនមែនមិនគ្រប់ខែខ្លាំង
  • មិនមានការបែកទឹកភ្លោះមុនឈឺពោះសម្រាលរយៈពេលយូរ
  • មានការយល់ព្រមអំពីម្តាយ និងក្រុមគ្រួសារក្នុងការសម្រាលកូនបញ្ច្រាសតាមបែបធម្មជាតិ
មូលហេតុ អ្វីខ្លះ ដែល នាំ ឱ្យ ទារក កើតមក បញ្ច្រាសជើង ?

ចំណែកមូលហេតុ ស្ត្រីមានផ្ទៃពោះដែលមានកូនបញ្ច្រាស ថាមានច្រើនយ៉ាងណាស់ ក្នុង នោះមានដូចជា៖

  • កូនបង្វិលចុះឡើងៗ ហើយគ្រប់ខែមិនអាចបង្វិលជើងទៅលើវិញបាន ព្រោះចង្អៀតពេក
  • ទងសុកខ្លី ឬទងសុករុំកគភ៌
  • កូនមិនគ្រប់ខែ
  • កូនភ្លោះ
  • កូនមិនគ្រប់លក្ខណ:
  • ទឹកភ្លោះច្រើន ឬតិចពេក
  • សុកពាំងមាត់ស្បូន
  • ម្ដាយមានដុំស្បូន ឬដុំដៃស្បូន
  • ម្ដាយធ្លាប់មានកូនច្រើនដងរួចហើយ
  • ម្ដាយមានឆ្អឹងត្រគាកមិនប្រក្រតី
  • ករណីខ្លះគ្មានមូលហេតុ។

“ការពិនិត្យផ្ទៃពោះឲ្យបានទៀតទាត់ និងត្រឹមត្រូវ គឺជាកត្តាចំបងដែលនាំមកនូវសុខភាពល្អដល់ម្តាយ និងទារក!

No photo description available.