កត្តាប្រឈមខ្ពស់! វិធីការពារកូនកើតមិនគ្រប់ខែ (គម្រាមកើត)!
កូនគម្រាមសម្រាលមិនគ្រប់ខែ (Menace d’accoudement prématuré) ឬក៏អាចហៅថា ការសម្រាលកូនមុនកំណត់ (មុន ៣៧សប្តាហ៍នៃគ៌រ)។ ដែលអាចកើតមានឡើងលើស្ត្រីកំពុងពរពោះ ហើយវាអាចបង្កគ្រោះថ្នាក់ទៅដល់សុខភាពរបស់ម្តាយ និងទារក។
ដូច្នេះសូមអ្នកម្តាយទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្ននិងមើលថែរពោះរបស់អ្នកកុំឪ្យខ្វះការធ្វេសប្រហែស។
តើមានកត្តាអ្វីខ្លះដែលបណ្តាលឪ្យកូនកើតមុនខែ?
ខាងក្រោមនេះយើងខ្ងុំសូមបង្ហាញអំពីកត្តាមួយចំនួនដែលធ្វើឪ្យកូនកើតមុនខែដូចខាងក្រោម៖

១) កត្តាដែលបណ្តាលអោយកូនគម្រាមកើតមិនគ្រប់ខែមាន៖
- រលាកប្លោកនោម
- រលាកមាត់ស្បូន
- ការក្លាយរោគ
- ការជក់បារី និងពិសារគ្រឿងស្រវឹង
- ការលើស ឬស្រកទម្ងន់ខ្លាំងក្នុងអំឡុងពេលមានផ្ទៃពោះ
- ម្តាយដែលមានបញ្ហាសុខភាព
- មានផ្ទៃពោះកូនភ្លោះ ឬច្រើន
- មានទឹកភ្លោះច្រើន
- មានផ្ទៃពោះញឹកពេក
- មានប្រវត្តិកើតកូនមិនគ្រប់ខែ ឬគម្រាមកើតមុនខែ
- ពិនិត្យសុខភាពមិនបានទៀតទាត់
- ការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ
- មានអារម្មណ៍ស្ត្រេស
២) រោគសញ្ញា៖
ជាទូទៅកូនគម្រាមកើតមិនគ្រប់ខែ អាចស្តែងចេញជារោគសញ្ញាដូចជា៖
- ស្បូនកន្ត្រាក់ចង្កោងរឹង (ធ្វើអោយមានអារម្មណ៍រឹងនៅត្រង់ផ្ទៃពោះ)
- រួយចង្កេះ និងណែនធ្ងន់លើថ្ងាសក្រោមពោះ
- លីងចង្កេះ
- មានទឹករំអិលធ្លាក់មកជួនកាលមានលាយឈាមប្រាលៗខុសពីធម្មតា។

៣) ផលប៉ះពាល់ និងបញ្ហាប្រឈមរួមមាន៖
- ទារកអាចស្លាប់
- សុខភាពកូនមិនល្អ
- មានបញ្ហាសម្រាប់ការលូតលាស់របស់ទារក (ប្រព័ន្ធផ្លូវដង្ហើម ប្រព័ន្ធរំលាយអាហារ ការលូតលាស់ខួរក្បាល ។ល។)
- ម្តាយអាចប្រឈមមុខនឹងសម្រាលមិនគ្រប់ខែសម្រាប់គ៌រលើកក្រោយទៀត
- បញ្ហាផ្លួវចិត្ត (ក្តីបារម្មណ៍ចំពោះទារក)
៤) យើងអាចការពារបានដោយ៖
- ពិនិត្យ និងតាមដានផ្ទៃពោះអោយបានទៀងទាត់
- កុំធ្វើការងារធ្ងន់ និងហួសកំលាំង
- ហាមធ្វើដំណើរផ្លូវឆ្ងាយក្នុងអំឡុងពេលមានផ្ទៃពោះ
- ពុំគួរមានកូនច្រើន និងញឹកញាប់
- ជៀសវាងការរំលូតកូនដោយគ្មានបច្ចេកទេសត្រឹមត្រូវ
ប្រសិនបើមានអាការៈមិនប្រក្រតីដូចជា ក្តៅខ្លួន ធ្លាក់ឈាម គួរតែឆាប់រួសរាន់មកពិនិត្យផ្ទៃពោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការស្វែងរកសញ្ញាគ្រោះថ្នាក់ដែលមាន ហើយអាចធ្វើការព្យាបាល ឬអន្តរាគមន៍វេជ្ជសាស្ត្រទាន់ពេលវេលា ប្រកបដោយសុវត្ថិភាពទាំងមាតា និងទារក។