អ្នកកំពុងពពោះត្រូវដឹង! ការកន្ត្រាក់ស្បូនពេលមានផ្ទៃពោះ និងក្នុងកំឡុងពេលត្រៀមសម្រាល
ការសម្រាលកូនគឺជាកត្តាធម្មជាតិមួយដែលស្ត្រីត្រូវជួបប្រទះ ហើយរាល់បទពិសោធន៍នៃការសម្រាលកូនរបស់ម៉ាក់ៗពពោះគ្រប់រូបក៏មិនដូចគ្នាដែរ។ ភាគច្រើនស្ត្រីពពោះកូនដំបូងៗ តែងមានអារម្មណ៍ភ័យអរៗ ព្រោះមិនដឹងមានអ្វីនឹងកើតឡើងខ្លះនៅពេលសម្រាល។
ដោយសង្កេតឃើញបែបនេះយើងក៏បានស្រាវជ្រាវគន្លឹះមួយចំនួនដើម្បីឪ្យអ្នកម៉ាក់ត្រៀមសម្រាលយល់ដឹងមុនថ្ងៃនោះមកដល់។
តើការឈឺចាប់អ្វីខ្លះនៅពេលស្បូនកន្ត្រាក់?
ខាងក្រោមនេះ Parenting-tip.com សូមលើកយកការឈឺចាប់ដែលអ្នកពពោះត្រូវដឹងមុនសម្រាលដូចខាងក្រោម៖
១) ការកន្ត្រាក់របស់ស្បូន (ចង្កោងស្បូន) ធម្មតាក្នុងកំឡុងពេលមានផ្ទៃពោះ៖
ការកន្ត្រាក់របស់ស្បូនមានតិចតួច ហើយមិនទៀងទាត់ក្នុងកំឡុងពេលមានផ្ទៃពោះ។
– ក្នុងកំឡុងពេលគត៌២០សប្តាហ៍ ការកន្ត្រាក់របស់ស្បូនមានប្រហែល ១-២ដងក្នុង១ថ្ងៃ នៅពេលគ្រប់ខែប្រហែល១-២ដងក្នុង១ម៉ោង។
– ការកន្ត្រាក់ស្បូននេះជួនកាលយូរមានរយៈពេលប្រហែល១-២នាទី ជាការកន្ត្រាក់មិនទៀងទាត់ ហើយអាចដឹងបានដោយស្ត្រីចាប់ផ្តើមឈឺពោះពេលស្បូនកន្ត្រាក់។
– ជាមធ្យម២សប្តាហ៍មុនសម្រាល ស្បូនចាប់ផ្តើមកន្ត្រាក់ញាប់ជាងមុខពី៥-៦ដងក្នុង១ម៉ោង។
២) ការចាប់ផ្តើមឈឺពោះសម្រាល៖
– ស្ត្រីចាប់ផ្តើមឈឺពោះ ដែលស្បូនពីមុនកន្ត្រាក់មិនទៀងទាត់ ហើយឈឺតិចតួច បែរជាស្បូនកន្ត្រាក់ទៀងទាត់ ហើយឈឺជាងមុន។
– ស្ត្រីចាប់ផ្តើមឈឺពោះពី២-៣ដងក្នុង១ម៉ោង
៣) ការឈឺពោះសម្រាល៖
– ស្បូនកន្ត្រាក់ថេ ២-៤ដងក្នុង១នាទី មានរយៈពេលប្រហែល ១-២នាទី
– ការឈឺពោះសម្រាលគឺស្បូនកន្ត្រាក់ រួចសម្រាកយ៉ាងតិច៥០នាទី ឬលឿនជាងនេះ រួចកន្ត្រាក់បន្តទៀត។
ប្រសិនបើស្ត្រីមានផ្ទៃពោះទាំងឡាយ មានអការៈឈឺពោះដោយស្បូនកន្ត្រាក់ដូចដែលបានរៀបរាប់ក្នុងចំណុចការឈឺពោះសម្រាលខាងលើ សូមអញ្ជើញរួសរាន់មកពិនិត្យជាមួយគ្រូពេទ្យជំនាញសម្ភព រោគស្រ្តី និងជំនាញសង្គ្រោះទារកក្នុងការត្រៀមសម្រាលនូវបុត្រធីតារបស់លោកអ្នកនៅមន្ទីរពេទ្យកាល់ម៉ែត ។