ពេល​ពពោះជា​រឿងសំខាន់!​ តើ​អ្នក​គួរ​ដោះស្រាយ​រឿង​ការងារ​យ៉ាង​ដូចម្តេចទើបល្អ?

នៅពេលអ្នកទម្ងន់ពិតជារឿងធំណាស់ក្នុងការថែររក្សាសុខភាពអ្នកនិងកូន​ ក៏ប៉ុន្តែអ្នកក៏ត្រូវធ្វើការដើម្បីជីវភាពមុនថ្ងៃសម្រាលមកដល់ផងដែរ។ ដូច្នេះអ្នកម្តាយកំពុងពពោះមួយចំនួនពុំដឹងថា

តើគួរធ្វើដូចម្តេចពេលពពោះហើយត្រូវធ្វើការផង?

ខាងក្រោមនេះគឺជាតិចនិកនិងវិធីជួយឪ្យអ្នកសម្រួលការងាររបស់អ្នកបានមួយចំនួនផងដែរ៖

When to Stop Working During Pregnancy

១- ញ៉ាំឲ្យឆ្ងាញ់ និងធ្វើការងារដោយសប្បាយចិត្តរាល់ថ្ងៃ

អាការៈចង្អោរ អស់កម្លាំង និងឃ្លានមិនចេះចប់ នៅកន្លែងធ្វើការ អំឡុងពេលពពោះ ជារឿងធម្មតាទេសម្រាប់អ្នកម្តាយមានផ្ទៃពោះ ហើយជារឿយៗអាការៈបែបនេះកើតឡើងរយៈពេលយូរផងដែរ។ អ្នកត្រូវចងចាំថាធ្វើយ៉ាងណា ថែរក្សាសុខភាពផ្ទាល់ខ្លួន និងគភ៌ក្នុងផ្ទៃឲ្យបានល្អ។

២- តិចនិកញ៉ាំអាហារពេលពពោះ

អ្នកគួរតែញ៉ាំបន្លែ ឬផ្លែឈើមួយចាន ឬមួយផ្លែនៅចន្លោះពេលញ៉ាំអាហារធម្មតា ដូចជា៖

  • ញ៉ាំផ្លែប៉ោម ចេក ក្រូច ឬសារីមួយផ្លែ គឺល្អចំពោះសុខភាព
  • ញ៉ាំស្រ្តបឺរី រ៉េបបឺរី ឬទំពាំងបាយជូរ ត្រឹម ២ក្តាប់ដៃ ក៏ល្អដូចគ្នា
  • អាចញ៉ាំផ្លែអាព្រីខត ៥ ស្លាបព្រាក៏បាន
  • ឬក៏អាចញ៉ាំ ប្រូខូលី (ផ្កាខាត់ណាខៀវ) ស្ពៃពួយឡេង ឬ ផ្សិត ប្រមាណ ១២៥ក្រាម។
Diet for 1st Month of Pregnancy - Foods to Eat & Avoid

៣- តិចនិកបង្កើនថាមពលពេលធ្វើការ

មិនថាអ្នកមានអាការៈចង្អោរ ឬធុំអាហារប៉ុណ្ណាក៏ដោយ អ្នកត្រូវចេះបង្កើនថាមពល និងញ៉ាំអាហារបំប៉នឡើងវិញ ព្រោះថា អំឡុងពេលនេះ តម្រូវការថាមពលនៃរាងកាយរបស់អ្នកមានការកើនឡើងប៉ុន្តែមិនមែនមានន័យថា អ្នកត្រូវញ៉ាំបរិមាណទ្វេរដងសម្រាប់មនុស្សពីរនាក់នោះទេ តែញ៉ាំអាហារប្រកបដោយគុណភាពដើម្បីសុខភាពល្អសម្រាប់មនុស្សពីរនាក់។ សូមញ៉ាំរបបអាហារដែលមានដូចជាផ្លែឈើស្រស់ បន្លែ ទឹកដោះ គ្រាប់ធញ្ញជាតិ សាច់សុទ្ធ ខ្លាញ់ត្រី ដូចជាត្រីសាល់ម៉ុន និងត្រីស្បៃកាជាដើម។

៤- តិចនិកកាត់បន្ថយអាការៈចាញ់កូន

អាការៈក្តួតចង្អោរពេលព្រឹក ដែលជាធម្មតាគេហៅថាចាញ់កូន គឺកើតឡើងស្ទើរតែគ្រប់អ្នកម្តាយពពោះទាំងអស់។ ទោះឈ្មោះវាចង្អោរពេលព្រឹក ប៉ុន្តែអ្នកនៅតែអាចប្រឈមស្ថានភាពនេះពេញមួយថ្ងៃដូចគ្នា។បើយើងជាមនុស្សងាយក្អួត ឬគ្រាន់តែកណ្តាសក៏ក្អួតនោះ គួរមានថ្នាំ និងកន្សែងក្នុងកាបូបឲ្យជាប់។ អ្នកម្តាយជាច្រើន អាចដោះស្រាយអាការៈចាញ់កូន ដោយគ្រាន់តែញ៉ាំផ្លែចេក នំដុត គ្រាប់ធញ្ញជាតិ ខ្ញី ឬផ្លែឈើក្រៀមព្រោះអាហារទាំងនេះ គឺអាចជួយកាត់បន្ថយអាស៊ីដក្នុងក្រពះអ្នកនៅពេលព្រឹកបាន។

មូលហេតុ និងវិធីដោះស្រាយ បញ្ហាចាញ់ កូន ខ្លាំងពេលពពោះ - Hello Krupet

៥- តិចនិកសម្រាប់ខ្លួនឯង និងគភ៌ នៅពេលធ្វើការក្នុងពេលកំពុងមានផ្ទៃពោះ

រាងកាយរបស់អ្នកពិតណាស់ នឹងដំណើរការ ២៤ ម៉ោងពេញ ហេតុនេះក៏គួរសម្រាកបន្តិចទៅ ហើយវាធម្មតាទេ បើអ្នកមិនអាចគ្រប់គ្រងការងារបានគ្រប់ជ្រុងជ្រោយនោះក្នុងអំឡុងពេលពពោះ។ដូច្នេះ ត្រូវចេះធ្វើចិត្តឲ្យត្រជាក់ ទុកពេលឲ្យខ្លួនឯងសម្រាកខ្លះ ហើយត្រូវប្រាកដថាអ្នកញ៉ាំអាហារមានតុល្យភាពគ្រប់គ្រាន់។ បើការងារតម្រូវឲ្យ អង្គុយនៅមួយកន្លែងរយៈពេលយូរនោះសូមរកពេលក្រោកឈរ ពត់ពែនខ្លួន ឬអាចដើរជុំវិញកន្លែងធ្វើការ អាចជួយឲ្យអារម្មណ៍ស្រស់ស្រាយ សុខភាពល្អបាន។