អ្នកម៉ាក់ពពោះធ្លាប់ដឹង​អត់? ទារក​ក្នុង​ផ្ទៃចូល​ចិត្ត​ឲ្យ​អ្នក​អង្អែល​ពោះ​ណាស់

រឿង​មួយ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​គ្នា​ធ្វើ​ជា​ញឹកញាប់​នោះ គឺ​មិន​អាចយ​កដៃ​ចេញពី​ក្បាលពោះ​របស់​ខ្លួន​បាន​ទេ​។ ម្តាយ​ខ្លួន​ប្រើ​ដៃ​ដើម្បី​ស្ទាប អង្អែល និង​ត្រដុស​ក្បាលពោះ​របស់​ខ្លួន​ដោយសារ​តែ​វារ​លោង​។ ខ្លះ​ទៀត យល់​ថា វា​គឺជា​វិធី​ក្នុង​ការ​ទំនាក់ទំនង​ជាមួយនឹង​ទារក​ក្នុង​ផ្ទៃ​ឲ្យ​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​ថែម​ទៀត​។

Man touching belly of pregnant woman - FLMF00199 - Flavia  Morlachetti/Westend61

ប៉ុន្តែ​អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា ការ​ប្រើ​ដៃ​ស្ទាបអង្អែល និង​ត្រដុស​ក្បាលពោះ អាច​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​បាន​។ តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បញ្ជាក់​ថា ទារក​នៅ​ក្នុង​ផ្ទៃពោះ​ម្តាយ​ដែល​មានការ​ស្ទាបអង្អែល​ច្រើន​ក៏​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍ល្អ​ដែរ​។

អ្នក​ស្រាវជ្រាវ​ជា​ច្រើន​នៅ​ឯ​សាកលវិទ្យាល័យ Dundee ក្នុង​ប្រទេស​ស្កុ​ត​ឡេ​ន បាន​ធ្វើការ​ពិនិត្យ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ប្រមាណ ២៣​នាក់ ដែល​ស្ថិត​ក្នុង​ត្រីមាស​ទី​ពីរ និង​ទី​បី ខណៈ​ពេល​ពួក​គេ​កំពុង​តែ​តម្រូវ​ឲ្យ​ធ្វើ​សកម្មភាព​បី​យ៉ាងនោះ​គឺ ការ​និយាយ ការ​ត្រដុស​អង្អែល​ពោះ និង​ការ​គេង​ធម្មតា​ដោយ​មិន​ប្រើ​ដៃ​ប៉ះពាល់​នឹង​ពោះ​សោះ​។

Are You Pregnant with Your 2nd Child and Feel Exhausted? | Ochsner Health

តាម​ការ​ស្រាវជ្រាវ​ដែល​ប្រើ​រលក​សម្លេង​បាន​បង្ហាញ​ឃើញ​ថា ទារក​មាន​ចលនា​ច្រើន​បំផុត​ក្នុង​ពេល​ដែល​ម្តាយ​ប៉ះពាល់​នឹង​ក្បាលពោះ​។ ការ​ស្រាវជ្រាវ​មួយទៀត​រក​ឃើញ​ថា ទារក​មានការ​ឆ្លើយ​តប​នឹង​ការ​ស្ទាប់អង្អែល​ក្នុង​ពេល​មាន​ផ្ទៃពោះ​ភ្លាម​ៗ ​។ សម្រាប់​ទារក​ក្នុង​ត្រីមាស​ទី​ពីរ​វិញ មិនសូវ​មានការ​ឆ្លើយ​តប​នឹង​ការ​ស្ទាប់អង្អែល​របស់​ម្តាយ​ឡើយ​។ អ្វី​ដែល​សំខាន់​នោះ​គឺថា ទារក​កាន់តែ​មាន​ផាសុកភាព និង​ឆ្លើយ​តប​ខ្លាំង​នៅ​ពេល​ពួក​គេ​មាន​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ខ្លួន​៕