អ្នកម្តាយពពោះថ្មីថ្នោងត្រូវដឹង! វិធីរៀបចំផែនការមុនពេលសម្រាល
ការចាប់ផ្តើមគ្រួសារ គឺជារឿងរំភើបមួយសម្រាប់មនុស្សជាច្រើនមិនថា ប្រុស ឬស្រី ប៉ុន្តែវាក៏ជាជំហានដ៏គួរឲ្យព្រួយបារម្ភមួយដែរ ។ រឿងលុយកាក់នឹងមានការផ្លាស់ប្តូរពេលដែលអ្នកចាប់ផ្តើមមានកូន ព្រោះអ្នកត្រូវតែចំណាយច្រើនជាងមុន ដោយជៀសមុនផុតឡើយ ។
តើគួរត្រៀមអ្វីខ្លះដើម្បីរៀបចំផែនការច្បាស់លាស់ពេលមានកូន?
កត្តាដែលសំខាន់ គឺផ្តោតស្មារតីលើការរៀបចំហិរញ្ញវត្ថុខ្លួន ដើម្បីកូនៗជាមុនឲ្យបានរៀបរយ ។ ខាងក្រោមនេះ គឺជាសកម្មភាពទាក់ទិននឹងលុយដែលអ្នកគួរតែធ្វើមុនពេលមានកូនដំបូង ៖

១. បង្កើនតារាងចំណូល និងចំណាយថ្មី
កត្តាមួយទៀតដែលសំខាន់ គឺអ្នកត្រូវតែគិតទុកឲ្យហើយពីថ្លៃចំណាយលើពេទ្យសម្រាប់ការសម្រាលកូន និងការត្រួតពិនិត្យសុខភាពបន្ទាប់ពីការសម្រាលជាដើម ។ បើសិនជាអាចអ្នកក៏គួរតែរៀបចំថវិកាទុកសម្រាប់ស្ថានការដែលគិតមិនដល់ដូចជា វេជ្ជបណ្ឌិតតម្រូវឲ្យមានការវះកាត់ពេលសម្រាលជាដើម ។
២. រៀបចំការសុំសម្រាក ដើម្បីសម្រាលកូន
ការមានកូនប្រាកដជា ប៉ះពាល់ដល់ប្រាក់ចំណូលរបស់គ្រួសារ ហើយប្រសិនបើភាគីខាងភរិយាជាស្ត្រីកំពុងធ្វើការដែរ ។ កន្លែងធ្វើការភាគច្រើនអនុញ្ញាតឲ្យមានការសម្រាកបីខែសម្រាប់ស្ត្រីជាម្តាយ និងមានការបើកប្រាក់បៀវត្សរ៍ឲ្យធម្មតា ។ ប៉ុន្តែប្រសិនបើភរិយាធ្វើការនៅកន្លែងដែលមិនមានគោលការណ៍នេះ ឬប្រកបអាជីវកម្មខ្លួនឯងនោះអ្នកត្រូវតែពិភាក្សាគ្នាឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងមើលឃើញប្រាក់ចំណូលរបស់ខ្លួនត្រូវបានកាត់បន្ថយខ្លាំង ។

៣. ទុកលុយសម្រាប់ពេលមានអាសន្ន
ការមានកូនត្រូវបង្ខំឲ្យឪពុកម្តាយចំណាយថវិកាជាច្រើនដូចជា លើអាហារ សម្លៀកបំពាក់ ខោទឹកនោម សម្ភារទារក និងសេវាកម្មមើលថែកុមារជាដើម ។ ប៉ុន្តែអ្នកមិនត្រូវភ្លេចពីស្ថានការដែលអ្នកគិតមិនដល់ទេ ឧទាហរណ៍ដូចជា កូនអ្នកស្រាប់តែមានជំងឺដែលតម្រូវឲ្យមានការចំណាយច្រើនជាដើម ។
ដោយហេតុដូចនេះឪពុកម្តាយថ្មីៗគួរតែរៀបចំលុយសម្រាប់គ្រាមានអាសន្នឲ្យបានត្រឹមត្រូវដើម្បីជៀសវាងបញ្ហានៅថ្ងៃមុខ