កូនរបស់អ្នកឆ្លាត ឬមិនឆ្លាត គឺមកពីកត្តាទាំង ៣ នេះឯង !
វាជាសំណួរដែលឪពុកម្តាយជាច្រើនតែងតែចង់ដឹងនូវចម្លើយដ៏ពិតប្រាកដ និងជាក់លាក់មួយ ដើម្បីតាមដានកូនៗរបស់ពួកគាត់ជាប្រចាំថ្ងៃ។ ដូច្នេះថ្ងៃនេះ parenting-tip នឹងធ្វើការបង្ហាញអំពីកត្តាធំៗ ៣ ដែលអ្នកអាចសង្កេតកូនអ្នកឆ្លាតឬមិនឆ្លាតបាន។
តើគួរធ្វើដូចម្តេច ទើបអាចជួយឲ្យកូនរបស់អ្នកឆ្លាត ?
យើងត្រូវដឹងពីកត្តាដែលធ្វើឱ្យកូនឆ្លាត ដែលមានដូចខាងក្រោម ៖
១. ដំណរពូជ ឬបរិស្ថានជុំវិញខ្លួន៖ ក្មេងឆ្លាត អាចកាត់តាមដំណរពូជដល់ទៅ ៨០% ។ យ៉ាងណាមិញក្មេងដែលកើតពីឪពុកម្តាយដែលមានចំណេះដឹងជ្រៅជ្រះ នឹងបានទៅសិក្សានៅសាលា និងទទួលការអប់រំបានល្អទើបបានជាគេឆ្លាតជាងក្មេងដទៃដែលមិនបានឆ្លងកាត់ការបង្ហាត់បង្រៀនបែបនេះ ។
២. ការបណ្តុះបញ្ញា៖ ភាពឆ្លាត មិនមែនកើតជាមួយកូនអ្នកឡើយ ។ ដូច្នេះដើម្បីឲ្យកូនឆ្លាត អ្នកត្រូវបណ្តុះ និងអប់រំបញ្ញាស្មារតីរបស់កូន ។ ចូររំញោចអារម្មណ៍ភាពឆ្លាត ដុងពីកំណើត និងចំណង់ចំណូលចិត្តរបស់កូន ហើយគាំទ្រការពេញចិត្ត និងចំណង់ចំណូលចិត្តរបស់គេ ។
៣. អាហារ៖ កុមារភាព វ័យនេះគឺសំខាន់ណាស់សម្រាប់ការលូតលាស់របស់ខួរក្បាល ហើយអ្វីដែលពួកគេបរិភោគ គឺមានផលទៅឱ្យសមត្ថភាពក្នុងការផ្តោតអារម្មណ៍ និងការយល់ដឹង ។ អាហារទាំងនោះអាចមានដូចជា ៖ ស៊ុត ត្រី ផ្លែប៉ោម ផ្លែប័រ ដំឡូងជ្វា ទឹកដោះគោ គ្រាប់អាល់ម៉ុន និងស្ពៃខ្មៅជាដើម ។
អ្វីដែលមិនអាចខ្វះបាននៅក្នុងរបបអាហារកុមារ ដើម្បីប្រាកដថា មានសុខភាពល្អ គឺទឹកស្អាត ។ ទឹកជួយរំលាយអាហារដែលសម្បូរដោយជីវជាតិទាំងនេះ ហើយជួយដល់រាងកាយកុមារអាចស្រូបយកសារធាតុចិញ្ចឹមបាន ។ សូមជ្រើសរើសទឹកឱ្យបានត្រឹមត្រូវ និងឱ្យកូនទទួលទានឱ្យបានគ្រប់គ្រាន់ជាប្រចាំ ដើម្បីសុខភាពខួរក្បាល និងការលូតលាស់ល្អ ៕