តោះជួយសែរចែកគ្នាដឹង! វិធីជួយសង្គ្រោះកុមារស្ទះផ្លូវដង្ហើម(ស្លាក់)
ការស្ទះផ្លូវដង្ហើមគឺជាការស្ទះវត្ថុអ្វីមួយ(គ្រាប់ឃ្លី គ្រាប់ផ្លែឈើ…)ដែលបណ្តាលឲ្យជនរងគ្រោះមិនអាចដកដង្ហើមបាន និងអាចបណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិតដោយកង្វះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាល។
តើមានរោគសញ្ញានិងវិធីអ្វីខ្លះនៅពេលកុមារមានស្ទះផ្លូវដង្ហើម?
ខាងក្រោមនេះអ្នកអាចស្វែងយល់អំពីការស្ទះដង្ហើម(ស្លាក់)នៅគ្រាមានអាសន្នដូចខាងក្រោម៖

ក) រោគសញ្ញានៃការស្ទះផ្លូវដង្ហើម៖
- ថប់ដកដង្ហើមមិនរួច
- មិនអាចនិយាយរួច
- សំឡេងដង្ហើមលឺងឹតៗ
- ស្លេកស្លាំង
- ស្វាយមុខមាត់
ខ) គោលដៅនៃការជួយសង្គ្រោះ
- ជួយអោយជនរងគ្រោះមានចលនាដង្ហើមឡើងវិញ
- ធ្វើអោយផ្លូវដង្ហើមចំហរស្រឡះ
- យកឧបសគ្គឬវត្ថុចេញពីផ្លូវដង្ហើម
- កាយវិការអនុវត្តអោយបានទាន់ពេលវេលា
គ) វិធីសង្គ្រោះ ៖
ការសង្គ្រោះតាមវិធីសាស្ត្រហែមលិច(Heimlich):
- អ្នកសង្គ្រោះឈរពីខាងក្រោយជនរងគ្រោះដោយដាក់ជើងម្ខាងនៅចន្លោះជើងជនរងគ្រោះ
- ក្តាប់ដៃដាក់នៅលើតំបន់ពោះប្រវែងពីរធ្នាប់ដៃពីផ្ចិត ដៃម្ខាងទៀតឱបពីលើដៃក្តាប់ ដោយទាញដៃទាំងពីររបស់អ្នកជំងឺដាក់លើកឡើង
- បង្កើតសម្ពាធដោយកន្ត្រាក់ឆក់សង្កត់លើពោះ ចំនួន៥ដង ដើម្បីឲ្យសម្ពាធខ្យល់ច្រានវត្ថុស្ទះចេញពីផ្លូវដង្ហើមជនរងគ្រោះអោយមកក្រៅ ដើម្បីឲ្យជនរងគ្រោះដកដង្ហើមបាន។ ធ្វើដដែលៗរហូតដល់របស់នោះចេញមកក្រៅ។
១) ករណីជនរងគ្រោះមានមាឌធាត់ធំ៖
- ដាក់ជនរងគ្រោះដេកផ្ងារ អ្នកសង្គ្រោះលត់ជង្គង់កន្ធែកជើងនៅពីលើ រួចយកគល់បាតដៃដាក់លើតំបន់ពោះ ប្រវែង ២ធ្នាប់ដៃពីផ្ចិត និងដៃមួយទៀត គងលើគល់បាតដៃទីពីរ រួចសង្កត់ទៅក្រោម រុញទៅលើ ត្រង់ចំនុចក្រោមចុងដង្ហើមចំនួន៥ដង ។
- ការសង្កត់ ឬ កន្ត្រាក់នីមួយៗត្រូវធ្វើឡើងអោយបានខ្លាំងគ្រប់គ្រាន់ដើម្បីធ្វើអោយរបស់ដែលស្លាក់នោះ ចេញមកក្រៅ។ ធ្វើដដែលៗរហូតដល់របស់នោះចេញមកក្រៅ ។

២) ករណីជនរងគ្រោះសន្លប់៖
- ដាក់ជនរងគ្រោះដេកលើផ្ទៃរាប
- សង្កត់ទ្រូង ៣០ដង រួចត្រួតពិនិត្យដុំស្ទះ មើលឡើងវិញ
- បើឃើញដុំស្ទះចេញ យកម្រាមចង្អុលដៃខ្វេះយកចេញ
- បន្តការសង្កត់ ៣០ដងទៀត បើដុំស្ទះមិនទាន់ចេញ
- បើដុំស្ទះចេញហើយ ដាក់ជនរងគ្រោះដេកផ្អៀងសុវត្ថិភាព បើសិនជាអ្នកជំងឺ អាចដកដង្ហើមបានដោយខ្លួនឯង
៣) ករណីជនរងគ្រោះជាស្ត្រីមានផ្ទៃពោះ៖
- អ្នកសង្គ្រោះឈរពីខាងក្រោយជនរងគ្រោះដោយដាក់ជើងម្ខាងនៅចន្លោះជើងជនរងគ្រោះ
- ក្តាប់ដៃដាក់នៅលើដើមទ្រូង ដៃម្ខាងទៀតឱបពីលើដៃក្តាប់ ដោយទាញដៃទាំងពីររបស់អ្នកជំងឺលើកឡើង
- បង្កើតសម្ពាធដោយកន្ត្រាក់ឆក់សង្កត់លើដើមទ្រូង ចំនួន៥ដង ដើម្បីឲ្យសម្ពាធខ្យល់ច្រានវត្ថុស្ទះចេញពីផ្លូវដង្ហើមជនរងគ្រោះ អោយមកក្រៅ ដើម្បីឲ្យជនរងគ្រោះដកដង្ហើមបាន។ ធ្វើដដែលៗរហូតដល់របស់នោះចេញមកក្រៅ ឬ ជនរងគ្រោះបាត់ស្មារតី។
៤) ករណីជនរងគ្រោះជាលើទារក៖
- ការយកវត្ថុស្លាក់ឬស្ទះនៅក្នុងផ្លូវដង្ហើម គឺចាំបាច់ត្រូវប្រើវិធីសាស្ត្រទាំងតប់ខ្នង និងសង្កត់ទ្រូង
- លុតជង្គង់ ឬអង្គុយដោយដាក់ទារកនៅភ្លៅសណ្តូកតាមបណ្តោយពីក្បាលជង្គុងមកលើភ្លៅ
- ដាក់ទារកសំយ៉ុងក្បាលចុះក្រោមដោយអោយទ្រូង និងពោះនៅស្របគ្នានឹងកំភួនដៃ ហើយប្រើបាតដៃទ្រក្បាល និងចង្កាទារក
- ការពារកុំសង្កត់បំពង់កទារក ដោយយកដៃដែលទ្រទារកមកដាក់លើភ្លៅរបស់អ្នក ប្រើគល់បាតដៃសង្កត់រុញ ៥ដង ចំចំនុចកណ្តាលនៃឆ្អឹងស្លាបប្រជៀវ
- បន្ទាប់ពីការទះខ្នង ៥ដង ត្រូវដាក់ដៃទំនេរមកលើខ្នងទារកលើកំភួនដៃ និងបាតដៃទប់ក្បាលទារក ហើយទារកនឹងត្រូវបានបីលើកឡើងនៅចន្លោះដៃទាំងពីររបស់អ្នកសង្គ្រោះ ដោយដៃម្ខាងទ្រទប់មុខនឹងចង្កា ចំណែកដៃម្ខាងទៀតទ្រខ្នង និងក្បាលរបស់ទារក។
- ផ្ងាទារកដោយទ្រក្បាល និងកដោយប្រុងប្រយ័ត្ន
- ទ្រទារកទប់នឹងភ្លៅដោយរក្សាក្បាលទាបជាងខ្លួន
- ដាក់ម្រាមដៃពីរនៃដៃទំនេរម្ខាងទៀតទៅលើ ចុងឆ្អឹងសន្ទះទ្រូង
- សង្កត់ទៅលើចុះក្រោមក្នុងកំរិត ១វិនាទីម្តង ក្នុងបំណងបញ្ចេញវត្ថុដែលស្លាក់ចេញមកក្រៅ
- ធ្វើដដែលឡើងវិញនូវការទះខ្នង និងរុញសង្កត់ចុងឆ្អឹងសន្ទះទ្រូង៥ដង រហូតវត្ថុដែលស្លាក់របូតចេញ ឬទារកបាត់ស្មារតី។