ពិសេសណាស់! ម៉ាក់ៗអាចកំណត់សញ្ញាទាំងនេះ អាចដឹងថាកូនមានសុខភាពល្អ
នៅពេលទារកទើបនឹងកើត អ្នកប្រាកដជាពិបាក ដើម្បីដឹងថាកូនមានសុខភាពល្អ ប៉ុន្តែចាប់ពី ៣-៤សប្តាហ៍ក្រោយមក អ្នកអាចដឹងថា កូនរបស់មានសុខភាពល្អឬអត់ ដោយសារតែសំលេងយំរបស់គាត់។ ប៉ុន្តែវា មិនមែនជារឿងពិបាកទេ ដោយគ្រាន់តែពិនិត្យមើលសញ្ញាងាយៗ ដែលបង្ហាញថា កូនរបស់អ្នកមានសុខភាពល្អ និងលូតលាស់បានឆាប់រហ័ស។
តើអ្នកឆ្ងល់ថាតើកូនរបស់អ្នកញ៉ាំគ្រប់គ្រាន់ និងដេកលក់ឱ្យបានគ្រប់គ្រាន់ អាចផ្តល់ឲ្យកូនរបស់អ្នកមានសុខភាពល្អ និងលូតលាស់បានឆាប់រហ័ស?
នៅខាងក្រោមនេះ គឺជារោគសញ្ញាមួយចំនួន ដែលបញ្ជាក់ថាកូនរបស់អ្នកមានសុខភាពល្អ ៖

- ទារកស្ងប់ស្ងៀម និងមិនយំ នៅពេលអ្នកប៉ះ ឬបី
- ផ្លាស់ប្តូរកន្ទបសើម 8-10 ដងក្នុងមួយថ្ងៃ ដែលបញ្ជាក់ថាទារកកំពុងឡើងទម្ងន់
- ទារក នៅស្ងប់ស្ងៀម និងមិនយំរករឿងយ៉ាងហោចណាស់ពីរ ទៅបីដងក្នុងមួយថ្ងៃ (គេងបានគ្រប់គ្រាន់)
- ទារក នៅស្ងៀម និងមិនយំ ពេលស្តាប់លឺសំឡេងអ្វីមករំខាន
- ទារក មានចលនាច្រើន
- ទារក មើល និងប្រឡែងលេងជាមួយអ្នកនៅជុំវិញខ្លួន
- ទារក ស្រែកយំតិចជាងមុន ហើយគេងលក់ បានទៀងទាត់
- ទារក ចាប់ផ្តើមលូតលាស់រាងកាយ និងឡើងទម្ងន់
ប្រភព ៖ www.parents.com