ចង់ឲ្យកូនធំឡើងកាន់តែឆ្លាត ម៉ាក់ៗកុំភ្លេចអនុវត្តន៍វិធីទាំងនេះ ធានាកូនឆ្លាត ឈ្លាសវៃមិនខាន
ការចាប់ផ្តើមដំបូងនៅក្នុងការអភិវឌ្ឍរបស់ទារក ដោយអ្នកគួរតែធ្វើការចាប់ផ្តើមជាមួយនឹងការអភិវឌ្ឍន៍ផ្នែកផ្លូវចិត្តរបស់ពួកគេមុន។ មាតាគួរតែធ្វើយ៉ាងដូចម្តេច ដើម្បីអភិវឌ្ឍន៍ខួរក្បាល់របស់ទារកឲ្យមានភាពឆ្លាត់វៃ។
តើមានអ្នកមានគួរមានទម្លាប់បែបណាខ្លះដើម្បីឪ្យកូនឆ្លាត នៅពេលធំឡើង?
នៅខាងក្រោមនេះ គឺជាវិធីសាស្រ្ត ដើម្បីអភិវឌ្ឍន៍ខួរក្បាលរបស់ទារកបានល្អ ៖
ឲ្យទារកស្វែងយល់សម្មភាពមួយចំនួន ៖ សកម្មភាពធម្មតាដូចជាការចិញ្ចឹម, កន្ទប, លេង, ការច្រៀង, នឹង ការថើប។
ថែទាំទារក ៖ ទារកត្រូវការកន្ទបស្ងួត, បរិយាកាសផាសុកភាព និងសេចក្ដីស្រឡាញ់ចំពោះការលូតលាស់ល្អបំផុត។
និយាយទៅកាន់ទារក ៖ ព្យាយាមនិយាយទៅកាន់ទារក ដើម្បីបង្កើនភាពស្និតស្នាលទៅកាន់ទារក។
ច្រៀង ៖ ច្រៀង អាចជួយឲ្យទារកចាប់បានសម្លេង។
លេងជាមួយទារក ៖ ដូចជាការថើបជាដើម។
ម៉ាស្សា ៖ ការម៉ាស្សាដល់ទារក អាចជួយឲ្យទារកស្ងប់ស្ងាត់ និងមានកម្លាំងចិត្ត។
មើលជុំវិញ ៖ ទារក អាចចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលយករបស់មកកាន់ ដើម្បីឲ្យពួកគេសម្លឹងតាម។
ជ្រើសយកប្រដាប់ក្មេងលេង ដែលត្រឹមត្រូវសម្រាប់អាយុ ៖ ត្រូវប្រាកដថាប្រដាប់ក្មេងលេង គឺជាការសមស្របសម្រាប់ទារក។ ត្រូវប្រាកដថាប្រដាប់ក្មេងលេងណាមួយគឺមានសុវត្ថិភាព, សមរម្យ, និងស្អាត។
និយាយដ៏ដែរៗឲ្យបានច្រើនដង ៖ នេះអាចជួយតភ្ជាប់រំញោចថ្មី ដើម្បីបង្កើត និងពង្រឹងនូវសរសៃប្រសាទ។
ផ្តល់ភាពសប្បាយដល់ទារក ៖ ការនិយាយ ឬសកម្មភាពអ្វីផ្សេងទៀត អាចធ្វើឲ្យទារកគិតថា វាគឺជាភាពសប្បាយរីករាយ។
ដឹងពេលដែលត្រូវបញ្ឈប់ការលេងជាមួយទារក ៖ បើទារកចាប់ផ្តើម មិនសប្បាយចិត្ត, យំ, ឬធ្វើសកម្មភាពគួរឱ្យធុញ, វាគឺជាពេលវេលាដើម្បីបញ្ឈប់ ព្រោះថាទារកអាចនឹងអស់កម្លាំង ឬមិនត្រូវការអ្វីមករំខាន។
ប្រភព ៖ www.wikihow.com