កូនធំហើយ! ពេលណាគួរចាប់ផ្តើមបង្រៀនកូនឪ្យចេះដុះធ្មេញ តើកូនអាយុប៉ុន្មានគួរដុសធ្មេញ?
ធ្មេញជារឿងសំខាន់សម្រាប់មនុស្សគ្រប់គ្នា ការថែររក្សាធ្មេញទៀតសោតក៏ត្រូវយកចិត្តទុកដាក់ ឪ្យខ្លាំង ពីព្រោះវាក៏អាចធ្វើឪ្យអ្នកឈឺ ខាតបង់ប្រាក់កាក់និងពេលវេលាទៀតផង។ ដោយឡែកចំពោះកុមារទៀតនោះ អ្នកក៏ត្រូវចេះមើលថែរក្សាធ្មេញកូនឪ្យបានល្អ ព្រោះគេមិនទាន់ចេះថែរក្សារនៅឡើយទេ។
តើកូនអាយុប៉ុន្មានទើបដល់ពេលត្រូវដុសធ្មេញ?
ដូច្នេះថ្ងៃនេះ Parenting tip សូមលើកយកអំពីពេលវេលាដែលអ្នកម៉ាក់គួរតែដុសធ្មេញឪ្យកូនរបស់អ្នក៖
នៅពេលដែលកូនមានអាយុ២ឆ្នាំ អ្នកគួរតែចាប់ផ្តើមបង្រៀនកូន ពីរបៀបដុសធ្មេញហើយ ព្រោះដើម្បីការពារធ្មេញកូនឲ្យបានល្អ។ ប៉ុន្តែអ្នកមិនគួរឲ្យកូន ប្រើថ្នាំដុសធ្មេញទេ ព្រោះកូនអាចលេបចូលពោះបាន។ ក្រោយពេលដែលកូនដុសរួច អ្នកអាចធ្វើការត្រួតពិនិត្យមាត់របស់កូន ថាតើកូនបានដុសស្អាតឬនៅ។ បើមិនទាន់ស្អាត អ្នកអាចជួយសម្អាតធ្មេញកូនបន្តទៀត ដើម្បីឲ្យស្អាតបាត។ លុះពេលកូនបាន៣ឆ្នាំ ប្រសិនជាកូនចេះប្រើថ្នាំដុសធ្មេញ ដោយមិនលេបចូលពោះ អ្នកអាចបង្រៀនឲ្យកូន ចាប់ផ្តើមប្រើថ្នាំដុសធ្មេញបានហើយ ដោយជ្រើសរើសថ្នាំដុសធ្មេញ សម្រាប់កុមារឲ្យគេប្រើបាន។
ប៉ុន្តែអ្នកគួរតែនៅជិតកូនជានិច្ច នៅពេលដែលគេដុសធ្មេញ ដើម្បីអាចការពារកូន ពីការលេបថ្នាំដុសធ្មេញនោះចូលពោះ ដែលអាចធ្វើឲ្យប៉ះពាល់ ដល់សុខភាពកូនបាន៕
ប្រភព៖ Sabay