ការពារប្រសើរជាងព្យាបាល! ដំបូន្មានពីគ្រូពេទ្យដើម្បីការពារកូនតូចៗពីអាល់លែរហ្ស៊ី

ដើម្បីការពារក្មេងតូចៗ ដែលមានអាយុចាប់ពីខួបដំបូង មាតា បិតា និងអាណាព្យាបាលទាំងអស់ គួរតែយល់ដឹងពីដំបូន្មានខាងក្រោមនេះ។ 

តើមានវិធីអ្វីខ្លះដែលជួយការពារកូនតូចៗពីអាល់លែរហ្ស៊ី?

ខាងក្រោមនេះជួយអ្នកឪ្យយល់ដឹងពីវិធីការពារអាល់លែរហ្ស៊ីដូចខាងក្រោម៖

Image result for baby Allergies
  • បំបៅកូនដោយទឹកដោះ ព្រោះទឹកដោះម្ដាយមានប្រូតេអ៊ីនច្រើន​សម្រាប់ទ្រទ្រង់ការលូតលាស់របស់កូន និងជួយការពារក្មេងពីអាការអាល់លែរហ្ស៊ី
  • មុននឹងជ្រើសរើសការបំបៅឱ្យកូនៗដោយវិធីផ្សេងៗ សូមពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន
Image result for baby Allergies
  • រក្សាទារក និងកូនតូចៗ នៅឱ្យឆ្ងាយពីបរិយាកាសមានផ្សេងបារី ធូលី និងសារធាតុដែលបង្កឱ្យប៉ះពាល់ដល់សុខភាពទារក និងបង្កឱ្យមានជម្ងឺអាល់លែរហ្ស៊ី
  • ការនាំទារក ឬកូនតូចៗមកពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ជាកត្តាចម្បងល្អប្រសើរបំផុត ដើម្បីតាមដានពិនិត្យសុខភាពរបស់ក្មេង៕

ដកស្រង់ពីៈ សុខភាពក្នុងស្រុក