កូន​ក្នុង​ផ្ទៃ​ស្រី​ឬ​ប្រុស​! ការពិត និង​ជំនឿ​មិន​ត្រឹមត្រូវ ដែល​កំពុងតែ​ពេញនិយម

ការដែល​អាចបង្កើត​គ្រួ​សារបាន គឺជា​រឿង​ដែល​ភ្ញាក់ផ្អើល​ណាស់​សម្រាប់​ស្ត្រី​គ្រប់រូប​។ រឿង​មួយ​ដែល​កាន់តែ​សប្បាយចិត្ត​ថែមទៀត គឺ​ការ​មាន​ផ្ទៃពោះ ហើយ​ដឹងថា​កូន​ភេទ​អី​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​ត្រូវ​ដឹង​ពី​ជំនឿ​មិន​ត្រឹមត្រូវ និង​ការពិត ពី​ការ​សម្គាល់​ភេទ​របស់​កូន ក្នុង​ផ្ទៃ​។ ស្ត្រី​ភាគច្រើន​ដឹងថា ពួកគេ​កំពុង​តែមាន​ផ្ទៃពោះ​ជា​កូនស្រី ឬ​ប្រុស គឺ​ផ្អែកទៅលើ​រឿង​ច្រើន​ដូចជា អាហារ​ដែល​ពួកគេ​កំពុងតែ​ញ៉ាំ ឬ​សភាព​ស្បែក និង​សក់​។

គ្រូពេទ្យ​និយាយថា រឿង​ទាំងអស់​ខាងលើ ដែល​ប្រើ​ដើម្បី​សម្គាល់​ភេទ​របស់​ទារក​ក្នុង​ផ្ទៃ គឺជា​រឿងដំណាល​ចាស់ៗ​បុរាណ​ប៉ុណ្ណោះ ឬ​អាច​និយាយថា ជា​ជំនឿ​មិន​ត្រឹមត្រូវ​។

ខាងក្រោម​នេះ​គឺជា​ជំនឿ​មិន​ត្រឹមត្រូវ​ដ៏​ពេញនិយម​បំផុត​អំពី​ការ​សម្គាល់​ភេទ​របស់​កូន​ក្នុង​ផ្ទៃ​៖

Image result for baby girl or boy

១. ឃ្លាន​អាហារ

​ស្ទើរតែ ៩០​ភាគរយ​ហើយ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ មាន​អាការ​ឃ្លាន​អាហារ ហើយ​ប្រភេទ​នៃ​ការ​ញ៉ាំ​អាហារ​វិញ​ក៏​អាច​ប្រែប្រួល​ច្រើន​ដែរ​។ ជា​អ​កុល រឿងនេះ​មិនមែនជា​ការពិត​ទេ ក្នុងការ​សម្គាល់​ភេទ​របស់​ទារក​ក្នុង​ផ្ទៃ​។ គេ​ជឿថា ស្ត្រី​មាន​ផ្ទៃពោះ​ជា​កូនប្រុស គឺ​ឃ្លាន​តែ​អាហារ​ប្រៃៗ​។ បើសិនជា​គេ​ឃ្លាន​របស់​ផ្អែមៗ មានន័យថា ទារក​ក្នុង​ផ្ទៃ​គឺ​ភេទ​ស្រី​។

​២. អារម្មណ៍មិនល្អ​

វា​គឺជា​រឿង​ញឹកញាប់​មួយ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ មាន​អារម្មណ៍​ប្រែប្រួល​ច្រើន​។ រឿងនេះ​ពិតប្រាកដ​ខ្លាំង ក្នុង​ត្រីមាស​ដំបូង និង​ត្រីមាស​ចុងក្រោយ​។ សម្រាប់​ពាក្យ​ចរ​ចាម​អារាម​វិញ​និយាយថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មិន​ធ្លាប់មាន​អារម្មណ៍​ប្រែប្រួល​ទេ គឺ​ពរ​ពោះ​កូនប្រុស ខណៈពេលដែល​ស្ត្រី​ដែលមាន​អាការ​អារម្មណ៍​ប្រែប្រួល​ច្រើន ពរ​ពោះ​កូន​ស្ត្រី​វិញ​។ អ្នកជំនាញ​និយាយថា អារម្មណ៍​ប្រែប្រួល​បង្កឡើង​ដោយ​កត្តា​ច្រើនណាស់ ដូចជា​បម្រែបម្រួល​អ័រម៉ូន និង​ស្ត្រេ​ស ហើយក៏​មិនមែន​កើតឡើង​ដោយ​ភេទ​របស់​ទារក​ក្នុង​ផ្ទៃ​ដែរ​។ 

Image result for baby girl or boy

៣. ជំហរ​របស់​ពោះ​ដែល​ធំ​ទៅៗ​

កត្តា​ច្រើនណាស់ ដែល​កំណត់​ទៅលើ​ទំហំ និង​រូបរាង​របស់​ពោះ ដូចជា​ទំហំ​របស់​ទារក ព្រមទាំង​ជំហរ​របស់គេ​ផងដែរ​។ គ្មាន​នរណា​អាច​កំណត់​ដឹង ពី​ភេទ​របស់​ទារក​ក្នុង​ផ្ទៃ ដោយ​ផ្អែកទៅលើ​ទំហំ​ពោះ​តែមួយ​មុខ​ឡើយ​។ គេ​និយាយថា កាលណា​ទំហំ​ពោះ​កាន់តែ​ទាប នោះ​ទារក​កំពុងតែ​លូតលាស់​នោះ គឺជា​ភេទ​ប្រុស​។ ម្យ៉ាងវិញទៀត មនុស្ស​ជាច្រើន​ជឿថា បើសិនជា​ទំហំ​ពោះ​ឡើង​មកលើ​ខ្ពស់ គឺជា​សញ្ញា​ច្បាស់​មួយ​បញ្ជាក់ថា ទារក​នោះ​គឺ​ភេទ​ស្រី​។ តាម​ការសិក្សា​ក្នុង​ឆ្នាំ​១៩៩៩ បានធ្វើការ​ស​និ្ន​ដ្ឋា​ន​ថា ស្ត្រី​ដែល​ប្រើប្រាស់​ទំហំ រូបរាង និង​ជំហរ​របស់​ពោះ ក្នុងការ​ទាយ​លើ​ភេទ​របស់​ទារក គឺជា​រឿង​ដែល​មិន​ត្រឹមត្រូវ​ឡើយ​។ 

៤. សក់ និង​ស្បែក​

យោងទៅតាម​បម្រែបម្រួល​អ័រម៉ូន​ជាច្រើន ដែល​កើតឡើង​ក្នុង​រាងកាយ​ស្ត្រី​មាន​ផ្ទៃពោះ វា​ក៏​អាចមាន​ការប្រែប្រួល​ច្រើន​មួយចំនួន ទៅលើ​រូបរាង​របស់​នាង​ដែរ ជាពិសេស​ស្បែក និង​សក់​តែម្តង​។ មនុស្ស​ជាច្រើន​ជឿថា ស្ត្រី​ដែល​មិន​ធ្លាប់មាន​ការប្រែប្រួល​ច្រើន ទៅលើ​ស្បែក និង​សក់ របស់​អ្នកនឹង​មានកូន​ស្រី​។ ប៉ុន្តែ​បើសិនជា​នាង​កើតមុន និង​ស្បែក​ស្រអាប់ ព្រមទាំង​ខូច​សក់​ច្រើន​។ មានន័យថា នាង​ប្រហែល​ជាមាន​កូនប្រុស​ហើយ​។ ជាថ្មី​ម្តង​ហើយ រាល់​ការអតុល្យភាព​អ័រម៉ូន​ទាំងនេះ គឺ​មិនអាច​ប្រើ​ដើម្បី​បញ្ជាក់​អំពី​ភេទ​របស់​ទារក​បានឡើយ​។ 

Image result for baby girl or boy

អ្នកជំនាញ​ជាច្រើន​និយាយថា ខាងក្រោម​នេះ​គឺជា​មធ្យោបាយ​តែមួយគត់​ដែល​អាច​ទាយ​ដឹង​អំពី​ភេទ​របស់​ទារក​បាន​យ៉ាង​សុ​ក្រិត នោះ​គឺ តេស្ត​ឈាម ថត​អេកូ ការបូមទឹក​ភ្លោះ​ទៅពិនិត្យ និង​ការធ្វើ​តេស្ត​ទៅលើ​សុក (Chorionic Villus Sampling) ៕

ដកស្រង់ពី៖ health.com