មូលហេតុទាំងនេះហើយ! កូនចេះតែឧស្សាហ៍ឈឺ អាចមកពីកូនមានបព្ហាទាំងអស់នេះ
ដូចដឹងស្រាប់ហើយ ក្មេងតូចៗ ងាយនឹងឈឺណាស់ ប៉ាម៉ាក់ភាគច្រើនគ្រាន់តែគិតថា ដោយសារក្មេងមានសុខភាពខ្សោយជាងមនុស្សពេញវ័យ ទើបងាយនឹងឈឺបែបនេះ ហើយមិនមែនមានតែកូនយើងទេដែរឈឺនោះ។ គិតបែបនេះ គឺត្រឹមត្រូវ ប៉ុន្តែករណីក្មេងៗ គឺគួរតែស្ថិតក្នុងកម្រិតសមស្របមួយអាស្រ័យលើអាយុក្មេង បើឈឺញឹកញាប់ ក៏មិនមែនជារឿងធម្មតាដែរ។
តើមានសញ្ញានិងមូលហេតុអ្វីខ្លះដែលធ្វើឪ្យកូនចេះតែឈឺ?
ត្រូវស្វែងយល់ឲ្យច្បាស់ ម៉េចបានជាកូនយើងចេះតែឈឺក្នុងអត្ថបទនេះនឹងបានដឹងជាក់ច្បាសើ៖
១- ក្មេងឈឺញឹកញាប់ត្រឹមកម្រិតណាទើបមិនគួរឲ្យបារម្ភ?
ករណីក្មេងឈឺ គឺអាស្រ័យលើកត្តាអាយុដូចគ្នា ខណៈក្មេងអាយុបាន ៦ ខែឡើង ទំនងអាចនឹងមានជំងឺលើកទីមួយ ដោយសារតែហេតុថានៅដំណាក់កាលនេះ ប្រព័ន្ធភាពស៊ាំបានទទួលពីម៉ាក់ៗ នឹងចាប់ផ្តើមចុះថយ ហើយរាងកាយចាប់ផ្តើមបង្កើតប្រព័ន្ធភាពស៊ាំសម្រាប់ខ្លួនឯង។ ចាប់ពីដំណាក់កាលនេះ រហូតដល់កូនយើងអាយុបាន ២ឆ្នាំ នឹងជួបប្រទះជំងឺផ្តាសាយ ដែលជាធម្មតាអាចកើតឡើងពី ៨-១០ ដង ក្នុងមួយឆ្នាំ ខណៈចំនួននេះបន្តិចម្តងៗ នឹងថយចុះដោយសារប្រព័ន្ធភាពស៊ាំក្មេង គេចាប់ផ្តើមពេញលេញជាស្ថាពរ (ពេលរាងកាយទទួលវីរុស នឹងប្រែជាស៊ាំនឹងប្រភេទវីរុស)។ សម្រាប់ក្មេងជំទង់ ឬមនុស្សពេញវ័យ ចំនួនញឹកញាប់កើតមានជំងឺ ជាទូទៅប្រហាក់ប្រហែលនឹង ៤ ដង/ឆ្នាំ។
២- ប្រព័ន្ធភាពស៊ាំក្មេងមានបញ្ហាអត់បើកូនកើតផ្តាសាយច្រើនជាងក្មេងដទៃដែលស្របាលគ្នា?
ក្មេងធ្លាក់ខ្លួនឈឺច្រើន មានន័យថា គ្រាន់តែបានរងប៉ះពាល់ជាមួយវីរុស ច្រើនជាងក្មេងដទៃទៀតប៉ុណ្ណោះ។ មិនមានន័យថា កូនយើងមានប្រព័ន្ធភាពស៊ាំខ្សោយនោះទេ។ ប្រព័ន្ធភាពស៊ាំមិនគ្រប់គ្រាន់ ឬខ្សោយចំពោះក្មេងម្នាក់ៗ ជាទូទៅត្រូវបានចាត់ទុកមានទំនាក់ទំនង ជាមួយស្ថានភាពធ្ងន់ធ្ងរខ្លាំងរបស់ជំងឺ រួមមានការបង្ករោគ ដែលអាចបណ្តាលឲ្យក្មេងស្លាប់បាន ដូចជា ការបង្ករោគនៅចរន្តឈាម ជំងឺរលាកស្រោមខួរ ជំងឺរលាកសួតដោយបាក់តេរី ដំបៅស៊ីរូងស្បែក ជាដើម និងករណីឡើងទម្ងន់ ឬការលូតលាស់មិនប្រក្រតី។
៣. សញ្ញាបញ្ជាក់ថាទារកឈឺ
- សីតុណ្ហភាពក្នុងរាងកាយមិនប្រក្រតី៖ ការប៉ាន់ស្មានលើសីតុណ្ហភាពរាងកាយទារក គឺមិនអាចជឿជាក់ ឬទុកជាការបានទេ។ ទោះយ៉ាងនេះក្តី ប្រសិនទារកអាយុលើសពី ៣ខែ ស៊ីតណ្ហភាពខ្ពស់ជាង ៣៧ អង្សារសេក៏ពិតមែន ប៉ុន្តែមិនបង្ហាញនូវសញ្ញាណាមួយមានជំងឺទេនោះ ដូចជា យំ និងនៅមិនសុខ ប៉ាម៉ាក់អាចអង្កេត និងរង់ចាំ ដើម្បីមើលថា តើកូនអាចបានគ្រាន់បើវិញ នៅថ្ងៃបន្ទាប់ដែរឬអត់។
- ស្បែករោលកន្ទួល៖ ស្បែករោលកន្ទួល ជារោគសញ្ញាមួយក្នុងចំណោម រោគសញ្ញាឧស្សាហ៍ឃើញមានជាញឹកញាប់បំផុតដោយបង្ករោគពីវីរុស ដូចជា ជំងឺស្អូច និងកញ្ជ្រិល ។ ទោះយ៉ាងនេះក្តី ជំងឺទាំងនេះ ក៏អាចផ្សារភ្ជាប់ទៅនឹងជំងឺផ្សេងទៀត ដែលបណ្តាលអាចឲ្យទារកស្លាប់ផងដែរ។ ស្បែករោលកន្ទួល អមមកជាមួយអាការៈគ្រុនក្តៅ ជាស្ថានភាពធ្ងន់ធ្ងរ ត្រូវយកចិត្តទុកដាក់ខ្ពស់ពីគ្រូពេទ្យ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
- បន្ទោបង់លាមកមិនប្រក្រតី៖ នៅពេលរាងកាយក្មេង មិនអាចធន់នឹងជាតិស្ករឡាក់តូស អាចនាំឲ្យទារករាករូសជាបន្តបន្ទាប់ ដែលស្ថានភាពនេះ គ្រោះថ្នាក់ខ្លាំងចំពោះទារកតូចៗ អាចបណ្តាលឲ្យខ្សោះជាតិទឹកក្នុងខ្លួនខ្លះ។ សញ្ញាខ្សោះជាតិទឹក រួមមាន ស្ងួតមាត់ អត់ទឹកភ្នែកពេលយំ ទឹកនោមមានក្លិនខ្លាំង និងអស់កម្លាំង។
- ពិបាកដកដង្ហើម៖ អាការៈក្អក សំឡេងដង្ហើមដូចហួច ឬសំឡេងដង្ហើម ដូចសំឡេងព្រុសខ្សាវៗ បញ្ជាក់ថា ផ្លូវដង្ហើមទារក រងភាពក្រហាយ រារាំងមិនឲ្យដកដង្ហើមបានស្រួលដូចធម្មតា។ មូលហេតុឧស្សាហ៍ឃើញញឹកញាប់បំផុតសម្រាប់អាការៈនេះ គឺដោយសារទារកកើនកម្រិតអន្ធិលសម្បោរច្រមុះក្នុងផ្លូវដង្ហើមច្រើន។ ប៉ាម៉ាក់ ក៏គួរតែពិនិត្យពណ៌អន្ធិលសម្បោរកូន បើពណ៌បៃតង មានន័យថាទារក ត្រូវនាំទារកឲ្យបានឆាប់បំផុតតាមអាចធ្វើបាន។
ប្រភព៖ hello krupet