ចំណេះដឹងល្អៗ! ពេលមានកូនដំបូងម៉ាក់ៗធ្វើរឿងទាំងនេះ អាចសម្រួលទុក្ខលំបាកបានច្រើន
ប្រសិនបើយើងទើបមានបេប៊ីថ្មីថ្មោង នឹងជួបបញ្ហាស្មុគស្មាញច្រើនណាស់ ដូចនេះគួរតែដឹងរឿងមួយចំនួន ទើបអាចស្វែងយល់ពីកូនបាន។
តើជាអ្នកម៉ាក់គួរដឹងរឿងអ្វីខ្លះដែលជួយសម្រាលទុក្ខលំបាក?
ខាងក្រោមនេះជាដំបូន្មានខ្លះៗពីអ្នកធ្លាប់មានបទពិសោធ ដើម្បីត្រៀមលក្ខណៈបានមុនក្នុងការចិញ្ចឹមបីបាច់កូនឲ្យបានល្អ។

១. កុំពាក់ស្រោមដៃកូនយូរពេក
ពេលមានលើកដំបូងគាត់មិនដឹងពីការពាក់ស្រោមដៃឲ្យកូននេះឡើយ។ តាំងពីកូនកើតរហូតដល់អាយុ ៤ ខែជាងមិនដែលដោះស្រោមដៃឡើយ លែងលើកតែពេលងូតទឹកប៉ុណ្ណោះ ហើយក៏មិនចាប់អារម្មណ៍ពិនិត្យមើលម្រាមកូនទៀត រហូតកូនជិត ៥ ខែទើបដោះចេញ ទើបឃើញម្រាមដៃកូនស្អិតជាប់គ្នានៅផ្នែកគល់ៗ និងមានជាប់កម្ទេចកំណាត់ល្អិតៗជាប់រឹងៗពេញដៃកូន។ សូរិយា បញ្ជាក់ថា ចាស់ៗគាត់តែងឲ្យពាក់ស្រោមដៃឲ្យជាប់ ព្រោះខ្លាចកូនខ្វាចមុខខ្លួនឯង តែយកល្អកុំពាក់ដល់អាយុ ៣ ខែអី។
២. កុំឲ្យកូនគេងផ្ងាររហូត
ជឿថាម៉ាក់ៗដែលទើបមានកូនដំបូងមិនចាប់អារម្មណ៍ពីរឿងគេងផ្អៀង ឬផ្ងាររបស់កូនទេ គឺឲ្យតែកូនគេងស្រួលយ៉ាងម៉េចក៏បាន។ ប្រសិនបើយើងមិនទម្លាប់ឲ្យកូនផ្អៀងឆ្វេងស្ដាំ នឹងធ្វើឲ្យកូនមានក្បាលសំប៉ែតអាក្រក់មើលណាស់ ប៉ុន្តែបើយើងមិនចង់ខ្វល់ច្រើនអាចរកទិញខ្នើយមានរូងកណ្ដាលឲ្យកូនគេងក៏បាន រហូតដល់កូនមានអាយុជិត ១ ឆ្នាំ គេលែងគេងស្ងៀមទៀតហើយ អាចឈប់ប្រើខ្នើយនោះបាន។

៣. ប្រយ័ត្នទឹកចូលត្រចៀកពេលងូតទឹក
ម៉ាក់ៗភាគច្រើនម៉ាក់ៗឲ្យតែងូតទឹកឲ្យកូនង៉ែតរញីរញ័រដៃមិនខាន ដូចនេះអាចបណ្ដាលឲ្យចូលភ្នែក ច្រមុះ ជាពិសេសត្រចៀកតែម្ដង។ នៅពេលមានទឹកចូលត្រចៀក អាចបណ្ដាលឲ្យមានអំបៅអំបែកក្នុងនោះ បែបនេះយើងត្រូវសម្អិតសម្អាងឲ្យមែនទែន ដោយដាក់ដៃទ្រពីក្រោម ហើយមេដៃបិទត្រចៀកស្ដាំ និងកូនដៃបិទត្រចៀកឆ្វេង។
៤. កុំរុំកូនពេក
កូនឡើងរោលកន្ទួល ព្រោះតាមចាស់ៗយកសម្លៀកបំពាក់ក្រាស់ៗមកស្លៀក ហើយយកភួយមកដណ្ដប់បន្ថែមទៀត។ គាត់បានបន្ថែមថា ប្រសិនបើនៅផ្ទះមានម៉ាស៊ីនត្រជាក់ ហើយកូនទើបកើតបានប៉ុន្មានថ្ងៃ ធ្វើបែបនោះមិនជាបញ្ហាទេ តែបើយើងនៅផ្ទះប្រើកង្ហារ ហើយអាកាសធាតុក្ដៅបែបនេះទៀត កូនប្រាកដជារោលក្រហម ដោយសារញើសផ្អឹបជាប់សម្លៀកបំពាក់។ ស្រីនាង ក៏បានបន្ថែមដែរថា តាមពិតទៅកូនទើបកើត ក៏ត្រូវការខ្យល់ត្រជាក់ៗដែរ ទើបជួយឲ្យគេងលក់ស្រួល។

៥. ការសន្សំសំចៃសម្លៀកបំពាក់
ការចំណាយខ្ជះខ្ជាយបញ្ហាសម្លៀកបំពាក់កូនបានឲ្យដឹងថា ពេលកូនទើបកើតខោអាវមិនបាច់លេងម៉ូដពេកនោះទេ ទិញធម្មតាៗសិនទៅ។ គួរតែទិញខោអាវរាងធំជាងខ្លួនបន្តិច ទើបពេលកូនធំធាត់ទៀត នៅអាចស្លៀកបានព្រោះក្មេងធំលឿនណាស់ ពាក់មិនបានប៉ុន្មានផងចង្អៀតបាត់។ ខែក្ដៅបែបនេះគួរទិញខោអាវកូនដែលសាច់ក្រណាត់ស្ដើងត្រជាក់ៗ ហើយមិនគួរទិញថ្មីភ្លាមឲ្យកូនពាក់ភ្លែតឡើយ ត្រូវបោកសម្អាតសម្លាប់មេរោគជាមុនសិន ព្រោះមិនធ្វើឲ្យស្បែកកូនមានកន្ទួលរមាស់។
ប្រភព៖ Hello Krupet