ក្រោយចាក់វ៉ាក់សាំងភ្លៀមៗ! គួរតែឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅភ្លាម ឬទាល់តែកូនក្តៅខ្លួនសិន?

គ្រប់​ទារក​ក្រោយ​កើត​មក​ហើយ ទាម​ទារ​ឲ្យ​ចាក់​វ៉ាក់សាំង​ផ្សេងៗ ការពារ​អា​អូន​​ពី​ការ​ឆ្លង​មេរោគ​កើត​ជា​ជំងឺធ្ងន់ធ្ងរ។ ស្រប​ពេល​ដែល​វ៉ាក់សាំង​ការពារ​អា​អូន តែ​វា​ក៏​ផ្ដល់​ផល​ប៉ះពាល់​តិច​តួច​ដល់​អា​អូន​ដែរ ដូច​ក្ដៅខ្លួន​ជា​ដើម។ ​ក្រោយ​ចាក់​វ៉ាក់សាំង យើង​គួរ​ផ្ដល់​ថ្នាំ​ប៉ារ៉ាសេតាមុល​ឲ្យ​កូនភ្លាម ឬទាល់តែកូនក្តៅខ្លួនទើបឲ្យញ៉ាំថ្នាំ

តើគួរតែឪ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅភ្លាម ឬទាល់តែកូនក្តៅខ្លួន?

ជា​ធម្មតា ក្រោយ​ពេល​ទារក​ចាក់​វ៉ាក់សាំង​ហើយ អា​អូន​នឹង​ធ្វើ​ឲ្យ​ទារក​ចេញ​សញ្ញា​ផល​រំខាន​តិច​តួច​ដូច​ជា៖

Deciding on a Doctor for Your Baby | Honest Doctor
  • ក្ដៅ​ខ្លួន ដែល​ជា​សញ្ញា​នៃ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ទៅ​នឹង​វ៉ាក់សាំង
  • ឈឺ​នៅ​កន្លែង​ចាក់ (ភ្លៅ ស្មា…)
  • ទារក​មិន​ស្រួល​ខ្លួន

ទោះ​ជា​មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​ច្បាស់​លាស់​ទាក់​ទង​នឹង​ការ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាមុល មុន​និង​ក្រោយ​ចាក់​វ៉ាក់សាំង​ភ្លាម​យ៉ាង​ណា​ក៏​ដោយ ម៉ាក់​ប៉ា​គួរ​រង់​ចាំ​តាម​ដាន​កម្ដៅ​កូន​សិន ក្នុង​ករណី​កម្ដៅ​ចាប់​ពី ​៣៨​អង្សារសេ ចាំ​ផ្ដល់​ថ្នាំ​ប៉ារ៉ាសេតាមុល​ឲ្យ​អា​អូន។

បើ​តាម​បទ​ពិសោធន៍​របស់​លោក​ស្រី​វេជ្ជបណ្ឌិត​ផ្ទាល់ ប្រសិន​អា​អូន​នៅ​តែ​ក្ដៅ​ខ្លួន យំរករឿង ម៉ាក់​ប៉ា​អាច​ឲ្យ​អា​អូន​ញ៉ាំ​ថ្នាំ​ប៉ារ៉ាសេតាមុល​បាន​ដោយ​មិន​ចាំ​បាច់​បារម្ភ​អា​អូន​កើត​បញ្ហា​អ្វី​ទេ ក្នុង​ករណី​ដែល​ម៉ាក់​ប៉ា​ផ្ដល់​ថ្នាំ​ទៅ​តាម​ការ​ណែនាំ​ត្រឹម​ត្រូវ​របស់​គ្រូពេទ្យ (ផ្ដល់​ឲ្យ​កូន​១​ដូស) មិន​មែន​ចេះ​តែ​ឲ្យ​កូន​ញ៉ាំ​ទេ។ មួយ​វិញ​ទៀត បើ​អា​អូន​ក្ដៅ​ខ្លួន ៣៧.៥-៣៧.៩អង្សាសេ ម៉ាក់​ប៉ា​អាច​ងូតទឹក​ក្ដៅ​ឧណ្ហ​ៗ​ឲ្យ​អា​អូន​បាន។

Fever in babies - BabyCenter Australia

បន្ថែម​ពី​លើ​នេះ ការ​ផ្ដល់​ថ្នាំ​ប៉ារ៉ាសេតាមុល​ក៏​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​នៅ​កន្លែង​ចាក់​វ៉ាក់សាំង​ដល់​កូន​ដែរ ហើយ​បើ​មាន​ការ​ហើម​កន្លែង​មុខ​ម្ជុល​ចាក់​ថ្នាំ ម៉ាក់​ប៉ា​អាច​យក​កន្សែង​ត្រជាក់​ស្អាត​មាន​អនាម័យ យក​ទៅ​ស្អំ​នៅ​តំបន់​នោះ​បាន។ ម៉ាក់ៗ​ក៏​អាច​បំបៅ​ដោះ​កូន​ដែរ ព្រោះ​ការ​បៅ​ទឹក​ដោះ​ម្ដាយ អាច​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប់​ដល់​ទារក។

ប្រភព៖ Hello Krupet