ម៉ាក់ៗទើបមានកូនលើកដំបូង! ច្រើនមានកំហុសទាំងនេះពេលបំបៅដោះ
ទឹកដោះម្តាយ ត្រូវបានចាត់ទុកជាសារធាតុដ៏សំខាន់បំផុតសម្រាប់ទារកដែលទើបនឹងកើត ព្រោះថានៅក្នុងទឹកដោះម្តាយ មានផ្ទុកនូវសារធាតុចិញ្ចឹម វីតាមីន រ៉ែជាច្រើនប្រភេទ ដែលជួយទារកក្នុងការលូតលាស់។
តើអ្នកម៉ាក់មានការខ្វះខាតអ្វីខ្លះពេលបំបៅដោះកូន?
ទម្លាប់ និងរបបអាហារមួយចំនួន អាចធ្វើឲ្យមានផលប៉ះពាល់ដល់ការផលិតទឹកដោះ សុខភាពរាងកាយ។ សកម្មភាពទាំងនោះរួមមាន៖

១. ទទួលទានជាតិកាហ្វេអ៊ីន
កំឡុងពេលអ្នកបំបៅដោះកូនដោយផ្ទាល់ អ្នកមិនគួរទទួលទានជាតិកាហ្វេអ៊ីនហួសកម្រិតនោះទេព្រោះ វាអាចធ្វើឲ្យមានផលប៉ះពាល់ដល់ការផលិតទឹកដោះ។
២. បញ្ហាស្ត្រស
អ្នកដែលទើបសម្រាលបុត្ររួច ភាគច្រើនមានបញ្ហាបាក់ទឹកចិត្ត ដូច្នេះ អ្នកគួរចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួន និងកាត់បន្ថយសម្ពាធមកលើខ្លួន។ បញ្ហាស្ត្រសក៏អាចបណ្តាលឲ្យ ការផលិតទឹកដោះថយចុះដែរ។
៣. ប្រើប្រាស់ប្រដាប់ជញ្ជក់
មាតាបិតាមួយចំនួន តែងតែប្រើប្រាស់ក្បាលជញ្ជក់ ឲ្យកូនជញ្ជក់ជំនួសការបៅ ដែលវាអាចបណ្តាលឲ្យទារកលែងសូវបៅដោះ និងមានផលប៉ះពាល់ដល់ការផលិតទឹកដោះ ប្រសិនបើលោកអ្នកឲ្យទារកប្រើប្រាស់ ក្បាលជញ្ជក់ច្រើន។

៤. ប្រើប្រាស់ថ្នាំពន្យារកំណើត
អ្នកដែលជាម្តាយ គួរចៀសវាងការប្រើប្រាស់ថ្នាំពន្យារកំណើត ដោយសារសារធាតុផ្សំមួយចំនួន ដែលមាននៅក្នុងថ្នាំពន្យារកំណើត អាចធ្វើឲ្យមានផលប៉ះពាល់ដល់ការផលិតទឹកដោះ។
៥. ទទួលទានសារធាតុអាល់កុល
ប្រសិនបើអ្នកកំពុងបំបៅដោះកូន អ្នកគួរចៀសវាងការពិសារសារធាតុអាល់កុលហួសកម្រិត ដោយសារសារធាតុអាល់កុលអាចផ្តល់ផលប៉ះពាល់ដល់ ការលូតលាស់កាយសម្បទា និងវិចារញាណ ប៉ះពាល់ដល់ដំណេក និងកាត់បន្ថយការផលិតទឹកដោះចំនួន ២០ ភាគរយ។
ប្រភព៖ thehealthsite II https://www.thehealthsite.com/parenting/things-you-should-not-do-while-breastfeeding-d1115-345906/