ម៉ាក់ៗធ្លាប់ឆ្ងល់អត់? ហេតុអ្វីកូនចេះតែបែកញើសពេលយប់ម្លេះ?
ការបែកញើសនៅពេលយប់ គឺជារឿងទូទៅសម្រាប់មនុស្ស ប៉ុន្តែវាក៏អាចជារោគសញ្ញានៃជំងឺកាចសាហាវមួយចំនួនផងដែរ។
តើមានមូលហេតុអ្វីខ្លះដែលធ្វើឪ្យកូនរបស់អ្នកបែបញើសពេលយប់?
មូលហេតុដែលនាំឲ្យកុមារឧស្សាហ៍បែកញើសនៅពេលយប់ អាចបណ្តាលមកពី៖

១. ជំងឺរលាកសួត៖ ការបែកញើសនៅពេលយប់ អាចជារោគសញ្ញានៃ ជំងឺរលាកសួតដែលជាជំងឺដែលបណ្តាលមកពីការដកដង្ហើមនៅក្នុងមជ្ឈដ្ឋានដែលមានធូលីច្រើន ក្នុងរយៈពេលពី ២ ទៅ ៩ ម៉ោង ដែលបណ្តាលឲ្យសួតរលាក។
២. សែន៖ មនុស្សមួយចំនួនអាចផ្ទុកនូវសែនដែលបណ្តាលឲ្យពួកគេបែកញើសច្រើនខុសពីធម្មតា ដូច្នេះកុមារដែលឧស្សាហ៍បែកញើសនៅពេលយប់ អាចបណ្តាលមកពីសែនរបស់ឪពុកម្តាយ។
៣. ផ្តាសាយ៖ កុមារដែលទម្លាប់បែកញើសនៅពេលយប់ អាចបណ្តាលមកពីរាងកាយរបស់កុមារនោះ កំពុងប្រឆាំងនឹងមេរោគផ្តាសាយ ដែលវាភាគច្រើនកើតទៅលើក្មេងអាយុក្រោម ៦ ឆ្នាំ។

៤. ជំងឺទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើម៖ ក្នុងការសិក្សារបស់វិជ្ជសាស្ត្របានបង្ហាញថា កុមារមួយចំនួនដែលឧស្សាហ៍បែកញើសនៅពេលយប់ អាចជារោគសញ្ញានៃជំងឺមួយចំនួនដូចជា អាលាកហ្សី រលាកផ្លូវដង្ហើម ការថប់ដង្ហើមជាដើម។
៥. បម្រែបម្រួលអរម៉ូន៖ ក្មេងប្រុសចាប់ផ្តើមពេញវ័យនៅអាយុ ៨ ទៅ ៩ ឆ្នាំ ដែលវាអាចបណ្តាលឲ្យពួកគេចាប់ផ្តើមបែកញើសច្រើនជាងមុន ហើយធ្វើឲ្យញើសមានក្លិន។
ប្រភព៖ Healthline II https://www.healthline.com