ម៉ាក់គ្រប់រូបគួរដឹង! គន្លឹះសម្រាប់អ្នកបំបៅដោះកូនក្នុងរដូវកាលកូវីដ​​-១៩

នៅក្នុងអំឡុងពេលរាតត្បាតជាសកលនៃវីរុសកូវីដ-១៩​​​ នេះមនុស្សស្ទើរគ្រប់រូបមានវិធានការខ្ពស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះដូចជា​ ពាក់ម៉ាស់​ លាងដៃ និងរក្សាគម្លាតសង្គមជាដើម។ ប៉ុន្តែលោកអ្នកមួយចំនួនប្រហែលជាមិនសូវចាប់អារម្មណ៍នោះទេទៅលើទារកដែលកំពុងបៅដោះ។

តើពួកគេអាចឆ្លងវីរុសនេះពេលពួកគេបៅដោះនៅអំឡុងពេលរដូវកាលនេះដែឬទេ? ​ តើអ្នកជាម្ដាយគួរមានវិធានការអ្វីខ្លះ?

ទាំងនេះគឺជា​គន្លឹះគួរយល់ដឹងពីការបំបៅដោះកូនក្នុងរដូវកាលកូវីដ​​-១៩៖ 

Is breastfeeding safe in times of Covid-19? | Health Coomeva Magazine

១. លាងសម្អាតដៃ និងខ្លួនឲ្យបានស្អាត៖ លោកអ្នកបានដឹងរួចចមកហើយថា វីរុស​កូវីដ-១៩ គឺឆ្លងតាមរយៈតំណក់ទឹកមាត់តូចៗដែលចេញពីការក្អក​ កណ្ដាស់។​​ ដូចនេះអ្នកម្ដាយគួរលាងសម្អាតខ្លួន និងដៃឲ្យបានស្អាតមុននឹងបំបៅទារកដើម្បីជៀសវាងការជាប់តំណក់ទឹកមាត់តូចៗទាំងនោះនៅលើដៃ និងខ្លួនដែលអាចឆ្លងទៅទារកបានយ៉ាងរហ័ស។ 

២. ពាក់ម៉ាស់៖ នៅពេលបំបៅដោះទារក​ អ្នកគូរពាក់ម៉ាស់ដើម្បីបង្ការការខ្ទាតទឹកមាត់ធ្លាក់ទៅលើទារកនៅពេលដែលអ្នកនិយាយ​​​​​​ ក្អកឬកណ្ដាស់។

៣. សម្អាតរបស់ប្រើប្រាស់របស់ទារក៖​ លោកអ្នកត្រួវសម្អាតរបស់របរប្រើប្រាស់របស់ទារកជាប្រចាំដូចជា កម្រាលគេង​ ស្រោមខ្នើយ កន្លែងទារកគេង ដបទឹកដោះគោ ខោអាវទារកជាដើមដើម្បីកម្ចាត់បាក់តេរីដែលអាចជាប់ទៅនឹងរបស់ទាំងនេះ។

Breastfeeding amid COVID-19: Guidelines to protect your baby during  coronavirus pandemic - sex and relationships - Bechingal

៤. បូមទឹកដោះ៖ អ្នកម្ដាយគួរប្រើម៉ាស៊ីនបូមទឹកដោះរួចច្រកដាក់ដបឲ្យទារកបៅជំនួសវិញព្រោះថាការបៅដោយផ្ទាល់អាចងាយឆ្លងវីរុសបានផងដែរ។ មុននឹងធ្វើការបូមទឹកដោះ អ្នកម្ដាយត្រូវសម្អាតឲ្យបានស្អាត និងប្រាកដថាដបដែលច្រកទឹកដោះនោះជាដបស្អាត និងត្រូវបានសម្លាប់មេរោគរួច។ 

៥. ឈប់បំបៅដោះទារកភ្លាមៗបើអ្នកមានរោគសញ្ញាផ្សេងៗ៖ ប្រសិនបើអ្នកមានរោគសញ្ញានៃការឆ្លងវីរុសនេះ​ដូចជា កម្ដៅខ្លួនលើសពី ៣៧.៥ អង្សាសេ​​ ក្អក ផ្ដាសាយ ពិបាកក្នុងការដកដង្ហើម អ្នកត្រូវបញ្ឈប់ការបំបៅកូនភ្លាមៗរួចត្រូវទៅធ្វើតេស្តរកវីរុស​នេះឲ្យបានច្បាស់លាស់់ដើម្បីជៀសវាងការឆ្លងទៅទារក។

ប្រភពៈ Healthline II https://www.healthline.com