ពិសេសណាស់បើធ្វើបាន! ស្វាមីគួរមានកាតព្វកិច្ចអ្វីពេលប្រពន្ធមានផ្ទៃពោះ?
អំឡុងពេលភរិយាមានផ្ទៃពោះ បុរសជាស្វាមីត្រូវមានកាតព្វកិច្ចមើលថែទាំភរិយាទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលជាការលើកទឹកចិត្តមួយដល់នាងក្នុងពេលដ៏លំបាកមួយនេះ។
តើមានកាត្វកិច្ចអ្វីខ្លះដែលស្វាមីល្អគួរធ្វើ?
ខាងក្រោមនេះគឺជាគន្លឹះ 6 ស្វាមីគ្រប់រូបគួរតែបំពេញកាតព្វកិច្ចមួយចំនួនពេលភរិយាពពោះ៖
១. នៅពេលដែលប្រពន្ធមានផ្ទៃពោះ អ្នកគួរតែចងចាំគ្រប់ពេលវេលាថាប្រពន្ធអ្នកកំពុងតែពរជីវិតមួយទៀតក្នុងពោះ ដូចនេះអ្នកគួរតែចេះថ្នាក់ថ្នម និងយល់ចិត្តប្រពន្ធគ្រប់ពេល មិនគួរតែងតែឈ្លោះប្រកែកគ្នាជាមួយគេឡើយ។
២. ម្យ៉ាងទៀតអ្នកគួរតែជួយធ្វើការងារផ្ទះប្រពន្ធ ដោយឲ្យគេសម្រាកឲ្យបានគ្រប់គ្រាន់ ហើយញ៉ាំឲ្យបានគ្រប់ ទើបមិនខ្វះសារធាតុចិញ្ចឹមដែលអាចធ្វើឲ្យកូនលូតលាស់បានល្អ។
៣. ជាងនេះទៅទៀតអ្នកគួរតែមើលសៀវភៅដែលទាក់ទងនឹងការមានផ្ទៃពោះ និងពេលសម្រាលឲ្យបានច្រើន ទើបអ្នកអាចជួយប្រពន្ធបាន។
៤. ក្រោយពេលដែលប្រពន្ធសម្រាលកូនរួច អ្នកគួរតែរៀបចំបន្ទប់ឲ្យមានអនាម័យ និងផាសុខភាពដើម្បីឲ្យប្រពន្ធ និងកូនអាចរស់នៅក្នុងបរិស្ថានដែលល្អមួយ។
៥. អ្នកក៏ត្រូវតែអានសៀវភៅដែលទាក់ទងនឹងការមើលថែទាំកូនជាមួយប្រពន្ធដែរ ដើម្បីអាចដឹងពីរបៀបមើលថែជាមួយគ្នា។
៦. នៅពេលដែលប្រពន្ធទើបតែសម្រាលហើយគេនឹងអាចនឿយហត់ជាខ្លាំង។ ដូចនេះភារកិច្ចក្នុងការមើលថែទាំកូន គួរតែស្ថិតលើខ្លួនប្តី៕
ប្រភព៖ Health.com