ស្រីៗគួរប្រយ័ត្ន! មូលហេតុទាំងនេះហើយ បណ្ដាលឲ្យមានជំងឺរលាកមាត់ស្បូន
ស្បូនជាផ្នែកសំខាន់មួយនៃរាងកាយរបស់មនុស្សស្រីយើង ហើយវាមានតួនាទីចាំបាច់ក្នុងការបង្កកំណើត ក៏ដូចជាការបញ្ចេញវដ្ដរដូវ។ ជួនកាល ស្បូនយើងក៏ងាយនឹងប្រឈមកើតជំងឺធ្ងន់ស្រាលផ្សេងៗដូច គីស មហារីក ឬរលាកមាត់ស្បូនក៏មាន។
តើមានសញ្ញានិងមូលហេតុអ្វីនៃជំងឺរលាកមាត់ស្បូន?
ជំងឺរលាកមាត់ស្បូន(Cervical Etropion) ត្រូវបានកំណត់ដោយមានវត្តមាននៃកោសិកាដែលនៅក្នុងបំពង់មាត់ស្បូន លូតលាស់ចេញមកតំបន់ មាត់ស្បូនក្រៅដែលមានកាំរង្វង់លើសពី ៥ មិល្លីម៉ែត្រ។
ហេតុអីទើបបណ្ដាលឲ្យកើតជំងឺរលាកមាត់ស្បូន?
ជំងឺរលាកមាត់ស្បូននេះ បង្កឡើងដោយមូលហេតុមួយចំនួនដូចជា៖
- ជាការវិវត្តដោយធម្មជាតិនៃមាត់ស្បូន
- សម្រាលកូន មាត់ស្បូនដាច់ខូចខាត
- រំលូតកូនដោយ កោស បឺតដោយសឺរ៉ាំងច្រើនដង
- កើតមានក្នុងអំឡុងពេលពពោះ។
តើជំងឺរលាកមាត់ស្បូន មានរោគសញ្ញាយ៉ាងម៉េច?
ក្នុងករណីដែលស្ត្រីកើតជំងឺរលាកមាត់ស្បូននេះ វានឹងបង្ហាញចេញរោគសញ្ញាមួយចំនួនរួមមាន៖
- ធ្លាក់ស មានជាតិរម្អិលថ្លាៗ តិច ឬច្រើន
- ប្រសិនមានការរលាកទ្វារមាសដោយមេរោគ គួបផ្សំ និងធ្វើឲ្យជាតិរម្អិល ប្ដូរពណ៌ និងមានក្លិនស្អុយ។ល។
ផ្ដល់ផលពិបាកទៅដល់អ្នកជំងឺដែរដូចជា៖
- ធ្វើឲ្យមានវិបត្តិគ្មានកូន ដោយសារការរលាកមាត់ស្បូនរាំងស្ទះដល់ការធ្វើដំណើររបស់មេជីវិតឈ្មោលចូលទៅក្នុងស្បូន
- ធ្វើឲ្យមានការរលាកទ្វារមាស ញឹកញាប់ ព្យាបាលហើយតែងតែលេចឡើងមកវិញ
ន្ថែមពីលើនេះ បើរលាកមាត់ស្បូនតិចតួច និងព្យាបាលដោយថ្នាំហើយតាមដានការវិវត្តរបស់បញ្ហារលាកមាត់ស្បូនថា តើអាចជាសះស្បើយមកដូចសភាពធម្មតាវិញឬក៏អត់។ ប៉ុន្តែ ប្រសិនបើមានការរលាកមាត់ស្បូនខ្លាំង ត្រូវព្យាបាលដោយការបំផ្លាញកោសិការលាកនោះ។
ដកស្រង់ពី៖ Hello Krupet