ប៉ាម៉ាក់មិនចង់សោកស្ដាយនោះទេ! គួរស្វែងយល់រោគសញ្ញាជំងឺប្រហោងថតបេះដូងខាងក្រោម ពីកំណើតកូន
ខាងក្រោមជារោគសញ្ញា ដែលមាតាបិតាគួរចាប់អារម្មណ៍ចំពោះកូនៗ ដែលអាចមានជំងឺប្រហោងថតបេះដូងខាងក្រោមពីកំណើត ដែលវាអាស្រ័យទៅលើទំហំប្រហោងថតបេះដូចខាងក្រោម៖
១) ពេលខ្លះកុមាររស់នៅក្នុងស្ថានភាពគ្មានរោគសញ្ញាអ្វីទាំងអស់ ក្រៅពីលឺសំលេងមិនធម្មតា ពេលស្តាប់បេះដូង (Souffle systolique en rayons de roue)
២) ពេលខ្លះទៀតមានរោគសញ្ញាដូចខាងក្រោម៖
- បែកញើសលើថ្ងាស
- ដកដង្ហើមញាប់ រឺ ហត់ដង្ហក់
- រលាកសួតញឹកញាប់
- ដើមទ្រូងឡើងប៉ោង
- ការលូតលាស់យឺតយ៉ាវ
- សភាពស្បែកឡើងស្វាយ ជាសញ្ញាមួយបញ្ជាក់ថាការមកទទួលធ្វើរោគវិនិច្ឆ័យឺតយ៉ាវ (CIV dépassée) មានន័យថា ហួសពេលធ្វើការវះកាត់បេះដូងហើយ (Syndrome d’eisenmenger)។
“ប្រសិនបើមានរោគសញ្ញា ឬអាការៈដូចដែលបានជម្រាបខាងលើ សូមនាំកូនរបស់លោកអ្នកមកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការរពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលអោយទាន់ពេលវេលា ជៀសវាងយឺតពេលដែលនាំឲ្យអ្នកជំងឺរស់ក្នុងស្ថានភាពលំបាកមួយជីវិត។”
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត្រ