តើស្ត្រីពពោះអាចចម្លងវីរុសកូរ៉ូណា (Covid 19) ទៅទារកក្នុងផ្ទៃដែរទេ?
នៅពេលនេះមិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីកំណត់ថាវីរុសនេះអាចឆ្លងពីម្តាយទៅកូនក្នុងផ្ទៃពោះ ឬផលប៉ះពាល់ខ្លំាងដែលអាចមានចំពោះទារកនោះទេ។ បញ្ហានេះកំពុងតែធ្វើការស៊ើបអង្កេតនាពេលបច្ចុប្បន្ននេះ។
ស្ត្រីពពោះគួរតែបន្តអនុវត្តដោយប្រុងប្រយ័ត្ន ដើម្បីការពារខ្លួនពីផលប៉ះពាល់នៃវីរុសកំណាចនេះ ហើយត្រូវស្វែងរកការព្យាបាលឱ្យបានទាន់ពេលវេលា។
ប្រសិនបើបុគ្គលដែលមានរោគសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចតទៅ៖
- គ្រុនក្តៅយ៉ាងតិច ៣៨ អង្សាសេ
- ក្អក ហៀរសំបោរ ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម។
សូមធ្វើការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យក្នុងករណីមានសំណួរ ឬកង្វល់ណាមួយ អាចទាក់ទងតាមលេខទូរស័ព្ទ ១១៥ ជាមួយមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាល។
ដកស្រង់ពី៖ កូនឆ្លាត