បកស្រាយចម្ងល់! ហេតុអ្វីបានជាស្រ្តីពពោះ មានអាការចាញ់(កូន)?

អាការចង្អោរ ក្អួត ឬការចាញ់កូន អាចជារឿងធម្មតា កើតឡើងអំឡុងពេលយើងចាប់ផ្ដើមមានផ្ទៃពោះ ពិសេសអំឡុងត្រីមាសទី ១។ បញ្ហាចាញ់កូន អាចមានរយៈពេលវែង លើសត្រីមាសទី ១ ហើយក៏អាចកើតឡើងគ្រប់ពេលដូចគ្នា។

មកទល់នឹងពេលនេះ យើងនៅមិនទាន់រកឃើញមូលហេតុពិតប្រាកដដែលធ្វើឲ្យស្រីៗពពោះមានអាការចង្អោរ ក្អួត នៅឡើយទេ។

តើខ្ញុំអាចកាត់បន្ថយអាការៈចាញ់កូនដោយវិធីណា? - សុខក្រម

ប៉ុន្តែគេជឿថា អាការចាញ់កូន គឺដោយសារការឆ្លើយតបទៅនឹងបម្រែបម្រួល ក៏ដូចជាការវិវត្តន៍ ក្នុងរាងកាយមនុស្សស្រីពេលកំពុងពពោះ ដើម្បីជៀសវាងពីរបបអាហារដែល អាចបង្កឲ្យមានហានិភ័យកើតជំងឺ ផ្សេងៗ អំឡុងពេលមានផ្ទៃពោះ។

តិចនិកកាត់បន្ថយអាការចាញ់កូនពេលពពោះមានដូចជា៖

  • មុនពេលក្រោកពីគ្រែពេលព្រឹក ត្រូវញ៉ាំនំប៉័ងក្រៀម នំធុង (Biscuits) ឬគ្រាប់ធញ្ញជាតិ។ បន្ទាប់មក សឹមក្រោកពីគ្រែយឺតៗ និងចៀសវាងចលនាដែលភ្លាមៗ។
  • កុំញ៉ាំអាហារច្រើនពេក គួរញ៉ាំតិចៗឲ្យបាន ៥-៦ ដង/ថ្ងៃ ជំនួសដោយការញ៉ាំច្រើន ៣ ដង/ថ្ងៃ។
  • ផឹកទឹកនៅចន្លោះពេលញ៉ាំអាហារ ដើម្បីជួយដល់ការរំលាយអាហារ។
  • ចៀសវាងអាហារមានជាតិខ្លាញ់ ឬហឹរ។
  • បៀមរបស់ជូរ ដូចជា បន្ទះក្រូចឆ្មាជាដើម។
  • ព្យាយាមទៅកន្លែងមានខ្យល់អាកាសបរិសុទ្ធតាមតែអាចធ្វើបាន ពិសេសចំពោះគ្នាយើងធ្វើការក្នុងការិយាល័យពេញមួយថ្ងៃ។
  • ត្រូវផឹកទឹកបន្តិចម្តងៗនៅពេលដែលមានអារម្មណ៍ថាចង់ក្អួត
  • បន្ថែមខ្ញីក្នុងម្ហូបអាហារ ឬទឹកព្រោះវាជួយបន្ធូរបន្ថយអាការចង្អោរ
Trúng độc axit ceton do bệnh tiểu đường gây ra có những biểu hiện gì? |  Vinmec

បើសិនជាអាការចាញ់ធ្វើឲ្យអ្នកមិនអាចទទួលទានអ្វីបានទាល់តែសោះ ហើយអ្នកព្រួយបារម្ភថាកូនក្នុងផ្ទៃអ្នក ទទួលបានសារធាតុអាហារមិនគ្រប់គ្រាន់ អ្នកគួរពិភាក្សាជាមួយគ្រូពេទ្យដែលអាចណែនាំអ្នកឲ្យទទួលទានអាហារបំប៉នសមស្របបន្ថែមសម្រាប់ផ្គត់ផ្គង់សារធាតុចិញ្ចឹមដែលមិនមានក្នុងរបបអាហារអ្នក។

ដកស្រង់ពី៖ កូនឆ្លាត