សញ្ញាធ្ងន់ធ្ងរ! យើងជាប៉ាម៉ាក់ចិញ្ចឹមកូនដោយមានទំនោរទៅរកការការពារហួសហេតុពេក
យើងប្រហែលជាធ្លាប់ឮហើយពីការចិញ្ចឹមកូនដែលមានទំនោរទៅរកការការពារហួសហេតុពេក និងការគ្រប់គ្រងពីប៉ាម៉ាក់ជាជាងបណ្តាយឲ្យកូនរៀនធ្វើអ្វីដោយខ្លួនឯង ។
តើសញ្ញាអ្វីខ្លះដែលបញ្ជាក់ថា យើងជាប៉ាម៉ាក់ដែលចិញ្ចឹមកូនគ្រប់គ្រងកូនហួសហេតុពេក?
ក្នុងអត្ថបទនេះ យើងនឹងបកស្រាយលម្អិតអំពីអ្វីជាការចិញ្ចឹមកូនដែលមានទំនោរទៅរកការការពារហួសហេតុពេក៖
ការចិញ្ចឹមកូនដោយមានទំនោរទៅរកការការពារហួសហេតុពេក ( Helicopter parenting) គឺពាក់ព័ន្ធនឹងកម្រិតនៃការយកចិត្តទុកដាក់ ដែលអាចផ្តល់ជាសម្ពាធដល់កូនៗ ជាជាងផ្តល់ទំនុកចិត្តដល់ពួកគេ។ Helicopter Parenting នេះសំដៅលើប៉ាម៉ាក់ដែលចិញ្ចឹមកូនដោយគ្រប់គ្រងកូនគ្រប់ពេលវេលាទាំងអស់។
នេះគឺផ្តើមពីការផ្តល់ដំបូន្មានរហូតដល់ការដោះស្រាយបញ្ហាជំនួសកូន ដែលជាកត្តាធ្វើឲ្យប៉ាម៉ាក់ហាក់ដូចជាជ្រៀតជ្រែកចូលក្នុងជីវិតកូនហួសហេតុពេក។
ឥរិយាបទ ឬសកម្មភាពបែបនេះមិនអាចជួយកូនឲ្យចេះបត់បែនតាមកាលៈទេសៈនោះទេ។ ជាញឹកញាប់ប៉ាម៉ាក់ដែលការពារកូនជ្រុលពេកនឹង តាមកូនគ្រប់ពេល រហូតដល់ជ្រៀតជ្រែកគ្រប់សកម្មភាពដែលកូនធ្វើ។
ផលប៉ះពាល់នៃការចិញ្ចឹមកូនដែលមានទំនោរទៅរកការការពារហួសហេតុពេក ទោះបីជាការចិញ្ចឹមកូនដោយការពារហួសហេតុពេកនេះ ដោយសារបំណងល្អរបស់ប៉ាម៉ាក់ក៏ដោយ ការធ្វើបែបនេះនឹងមានផ្តល់ផលប៉ះពាល់ដល់កូនទៅវិញ។
យោងតាមអ្នកជំនាញ និង ស្ថិតិ1របស់ការចិញ្ចឹមកូនបែបការពារកូនហួសហេតុពេកនេះ កូនស្ថិតក្នុងហានិភ័យនៃបញ្ហាការអភិវឌ្ឍអាកប្បកិរិយានៅពេលដែលកូនធំឡើង។
ប្រភព៖ Hello Krupet