អាហារ ៦ ប្រភេទនេះ! ជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកប្រឆាំង ជំងឺ Covid 19
មនុស្សគ្រប់ញគ្នាសុទ្ធតែត្រូវការភាពសុំា(អង់ទីករ) ខ្ពស់ដើម្បីប្រឆាំងនឹងមេរោគពេលចូលទៅក្នុងខ្លួនគ្រប់គ្នា។ ជាក់ស្តែងយើងសង្កេតឃើញថា ប្រទេសកម្ពុជាយើងកំពុងត្រូវបានវាយលុកយ៉ាងខ្លាំងពីវីរុស កូវីដ ១៩ ស្ទើរទូទាំងប្រទេស ដូច្នេះយើងត្រូវការអាហារដែលពង្រឹងភាពសុំាខ្ពស់ដល់រាងកាយនិងអនុវត្តន៍វិធានការ ៣កុំ ៣កាពារ ដើម្បីប្រយុទ្ធប្រឆាំងនៃវិរុសដល់កាចសាហាវមួយនេះ។
តើមានអាហារអ្វីខ្លះដែលជួយពង្រឹងភាពសុំារបស់អ្នកដើម្បីតទល់នឹងជម្ងឺ កូវីដ ១៩?
ខាងក្រោមនេះលោកអ្នកនឹងបានដឹងច្បាស់ពីពពួកអាហារ ៦ ប្រភេទក្នុងការពង្រឹងភាពសុំាសម្រាប់មនុស្សដូចខាងក្រោម៖
១. អាហារដែលសំបូរដោយ សារជាតិ ស័ង្គសី ស៊ីលីស្យូម ជាតិដែក វីតាមីន A C D E
B6អាហារដែលមានសារជាតិទាំងនេះសុទ្ធតែជាអាហារដែលល្អសម្រាប់ការពង្រឹងប្រព័ន្ធភាពស៊ាំ។ អាហារទាំងនេះមាន ផ្លែទំពាំងបាយជូរ ផ្លែប៊ឺរី ប៉េងប៉ោះ គ្រាប់ធញ្ញជាតិ ពពួកក្រូច បន្លែពណ៌បៃតង ដំឡូងជ្វា បន្លែពណ៌ទឹកក្រូច តែពិសេសតៃបៃតង ទឹកឃ្មុំ ត្រីជាដើម។
២. អាហារមួយចំនួនដែលជួយប្រឆាំង ជំងឺផ្តាសាយ និង គ្រុនក្តៅ
យើងដឹងហើយថា រោគសញ្ញាដំបូងរបស់ កូវីដ ១៩ គឺគ្រុនក្តៅ។ ហេតុនេះ បើអ្នកគ្រុនក្តៅ ឬ ផ្តាសាយ ប្រព័ន្ធភាពស៊ាំអ្នកចុះខ្សោយ ធ្វើឲ្យអ្នកងាយឆ្លងជំងឺផ្សេងៗ ដូ្ចច្នេះ អ្នកគួរថែខ្លួនកុំឲ្យកើតផ្តាសាយ។ អាហារមួយចំនួនជួយអ្នកពី ផ្តាសាយមាន ខ្ញី ម្រេច ខ្ទឹមសរ យ៉ាអួ ផ្សិត គ្រាប់ល្ពៅ ស៊ុបមាន់ ស៊ុបរំងាស់ឆ្អឹង ពិសេស អ្នកគួរបរិភោគទឹកក្តៅអ៊ុនៗឲ្យបានច្រើន។
៣. អាហារដែលសំបូរសមាសធាតុប្រឆាំងអុកស៊ីតកម្ម
យោងទៅតាមអ្នកជំនាញ អាហារដែលសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមមានផ្លែប៊ឺរី ខ្ទឹមសរ និងខ្ទឹមបារាំង។ អាហារទាំងនេះមានផ្ទុកនូវវីតាមីន C, B និង E ដែលចាំបាច់សម្រាប់ការពង្រឹង ប្រព័ន្ធភាពស៊ាំ។ វាជួយកាត់បន្ថយហានិភ័យនៃជំងឺ ក៏ដូចជាប្រឆាំងនឹងជំងឺឆ្លងផង។ ត្រប់ ល្ពៅ និងការ៉ុត សុទ្ធតែមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលអ្នកគួរទទួលទានយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ។
៤. អាហារដែលមានជាតិ កាប៉ូអ៊ីដ្រាតតិច
កាប៉ូអ៊ីដ្រាត ជាសារធាតុដែលមានក្នុងបាយសរ នំបុ័ង ម្សៅ មី … ជាសារធាតុចិញ្ចឹមផ្តល់ថាមពលដល់រាងកាយ តែវាក៏ជាហេតុផលដែលអាចឲ្យអ្នកងាយនឹងកើតជំងឺលើសឈាម ទឹកនោមផ្អែមផងដែរ។ ដោយសារ អ្នកមានជំងឺទាំងនេះ អាចងាយនឹងឆ្លងជំងឺកូវីដជាងអ្នកដែលមិនមាន គេសន្និដ្ឋានថា ការបរិភោគអាហារដូចជា បាយសរ នំបុ័ង មី តិច អាចនឹងមានប្រយោជន៍ដល់រាងកាយ។
៥. អាហារប្រឆាំងនឹងការរលាក
ការទទួលទានអាហារដែល ប្រឆាំងនឹងការរលាក ដែលមានដូចជា បន្លែនិងផ្លែឈើ គឺចាំបាច់នៅពេលគេចង់ពង្រឹងប្រព័ន្ធភាពស៊ាំ។ អ្នកគួរបរិភោគ បន្លែ និង ផ្លែឈើ ជារៀងរាល់ថ្ងៃ។ អ្នកគួរ ទទួលទានបន្លែយ៉ាងហោចណាស់ប្រាំប្រភេទក្នុងមួយថ្ងៃ ដើម្បីអាចជួយប្រឆាំងនឹងការរលាកបានប្រសើរ។
៦. អាហារដែលមាន គ្រឿងផ្សំ រមៀត
រមៀតដែលមានសមាសធាតុធម្មជាតិហៅថា Curcumin ដែលត្រូវបានគេស្គាល់ថាជាប្រភេទអាហារដល់មានប្រយោជន៍ជាច្រើនដល់សុខភាពទូទៅ និង ប្រព័ន្ធភាពស៊ាំរបស់អ្នក។
ប្រភព៖ Bangkok Post: https://www.bangkokpost.com/life/social-and-lifestyle/1887725/beating-covid-19-risk-avoidance-better-health-and-diet
Diet Doctor: https://www.dietdoctor.com/coronavirus