តោះមកស្វែងយល់! តើការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយមានគុណសម្បត្តិអ្វីខ្លះ? ពេលណាគួរចាក់?
វិធីសាស្ត្រល្អបំផុតក្នុងការការពារពីជំងឺគ្រុនផ្តាសាយធំ ដែលងាយឆ្លង និងមានភាពធ្ងន់ធ្ងរ ចំពោះក្មេង ក៏ដូចជាបុគ្គលមួយចំនួន ហើយតែងកើតមានតាមរដូវកាលនោះគឺ ការចាក់វ៉ាក់សាំងបង្ការជារៀងរាល់ឆ្នាំ។ វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយធំ ជួយឱ្យមានការផលិតអង់ទីក័រក្នុងរាងកាយ នៅ២សប្តាហ៍បន្ទាប់ពីចាក់។
អង៉ទីក័រនេះផ្តល់ឱ្យនូវការការពារប្រឆាំងនឹងការបង្ករោគដោយប្រភេទវីរុស influenza តាមរដូវកាល ដែលមានក្នុងវ៉ាក់សាំង។
១. តើវាផ្តល់នូវគុណសម្បត្តិបែបណាខ្លះ?
មានហេតុផលជាច្រើនដែលតម្រូវឱ្យគ្រប់គ្នាគួរចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយធំរួមមាន៖
- បន្ថយហានិភ័យនៃការសម្រាកពេទ្យដោយសារផ្តាសាយធំចំពោះក្មេង និងមនុស្សធំ
- ការពារពីលក្ខខណ្ឌសុខភាពរ៉ាំរ៉ៃ ដែលតែងតែកើតមានញឹកញាប់
- ការពារស្ត្រីពេលកំពុងមាន និងក្រោយមានផ្ទៃពោះ
- បន្ថយអត្រារការស្លាប់របស់ក្មេងដោយសារវីរុស influenza
- បន្ថយភាពធ្ងន់ធ្ងរចំពោះមនុស្សមួយចំនួនដែលតែងតែឈឺទោះបីចាក់វ៉ាក់សាំង
- ការពារមនុស្សជុំវិញខ្លួនអ្នកដែលងាយនឹងធ្ងន់ធ្ងរពេលឆ្លង ដូចជាទារក ក្មេងតូចៗ មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយជាដើម។
២. តើគួរចាក់នៅវ៉ាក់សាំងនេះពេលណា? អ្នកណាខ្លះគួរចាក់?
វ៉ាកសាំងបង្ការជំងឺគ្រុនផ្តាសាយធំគួរចាក់នៅ២ទៅ៤សប្តាហ៍មុនពេលដែលជំងឺផ្តាសាយមកដល់។ វាត្រូវបានណែនាំឱ្យចាក់ចំពោះអ្នកដែលមានហានិភ័យខ្ពស់ក្នុងការប្រឈម ឬអ្នកដែលមានផលវិបាកធ្ងន់ធ្ងរពេលឆ្លងវីរុស ដូចជាក្មេងតូចៗអាយុចាប់ពី៦ខែឡើង ស្ត្រីមានផ្ទៃពោះ អ្នកមានជំងឺរ៉ាំរ៉ៃដូចជា ហឺត ទឹកនោមផ្អែម ជំងឺសួត មនុស្សចាស់ និងបុគ្គលិកសុខាភិបាល។ គួរបញ្ជាក់ថា ទារកក្រោម៦ខែងាយប្រឈមនឹងជំងឺគ្រុនផ្តាសាយធំបំផុត ប៉ុន្តែពួកគេពុំទាន់អាចទទួលយកវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយនេះបានទេ ដូច្នេះ វ៉ាក់សាំងនេះតម្រូវឱ្យផ្តល់ចំពោះស្រ្តីដែលកំពុងមានផ្ទៃពោះ ក្នុងន័យអាចបង្ការកូនរបស់ពួកគេអំឡុងពេលប៉ុន្មានខែដំបូងក្រោយកើត។
ដកស្រង់ពី៖ pasteur-kh.org