ស្ត្រីកំពុងពពោះត្រូវដឹង! សូមកុំកើតស្រ្តេសពេក ប្រយ័ត្នជួបបញ្ហាទាំងខ្លួនឯងនិងកូន
គ្នាយើងស្រីៗពិតជាបានដឹងថាហើយ ស្រ្តេសពេលពពោះអាចបង្កជាផលវិបាកយ៉ាងណាខ្លះដល់ខ្លួនយើង។ យ៉ាងណាក្នុងអត្ថបទនេះនឹងនិយាយបន្តទៀតថាបើម៉ាក់ៗពេលពពោះមានស្រ្តសខ្លាំង។
តើអាចប៉ះពាល់បែបណាខ្លះដល់កូនក្នុងផ្ទៃ ក៏ដូចជាក្រោយសម្រាល។
ជាការពិតណាស់ផលវិបាកមកលើកូន ដោយសារម៉ាក់ៗស្ត្រេសខ្លាំងពេលពពោះ អាចលេចចេញលើកូនភ្លាមៗដែរ ឬក៏នៅពេលច្រើនឆ្នាំក្រោយមកទៀត។
ការសិក្សាខ្លះបានរកឃើញថាម៉ាក់ៗដែលមានកម្រិតស្រ្តេសខ្លាំងបន្តក្នុងរយៈពេលយូរ នឹងរងផលប៉ះពាល់សុខភាពដូចជាធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ និងមានជំងឺបេះដូងជាដើម។ ការមានស្រ្តេសខ្លាំងធ្វើឲ្យម៉ាក់ៗប្រឈមសម្រាលកូនមុនខែ (មុនសប្ដាហ៍ទី៣៧) កូនកើតមិនគ្រប់គីឡូជាដើម។ ដូចគ្នាដែរ ក្មេងដែលកើតមុនខែ និងមានគីឡូមិនគ្រប់ទៀតនោះ នឹងប្រឈមខ្ពស់បញ្ហាសុខភាពផ្សេងៗ។
ក្មេងដែលកើតពីម្ដាយមានស្ត្រេសខ្លាំង ការសិក្សាខ្លះបញ្ជាក់ថា ក្មេងអាចជួបបញ្ហាក្នុងការពិបាកផ្ដោតអារម្មណ៍ ឬចេះតែមានអារម្មណ៍ខ្លាចជាដើម។ មួយវិញទៀត ផលវិបាកនៃស្រ្តេសរបស់ម៉ាក់ៗក៏អាចប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូន និងប្រព័ន្ធភាពស៊ាំ និងអាចប៉ះពាល់ខាងផ្លូវចិត្តរបស់កូនពេលពេញវ័យទៀតផង ដែលថាកូនអាចនឹងវិវត្តទៅជាមានជំងឺបាក់ទឹកចិត្ត។
ដោយសារតែលទ្ធភាពនៃការអាចមានផលវិបាកលើកូនក្រោយសម្រាលបែបនេះហើយ បានជាមានការណែនាំឲ្យម៉ាក់ៗកាត់បន្ថយស្ត្រេស ឬចៀសវាងស្រ្តេសពេលពពោះ។ ម៉ាក់ត្រូវចេះថែសុភាព ញ៉ាំអាហារសុខភាព ស្តាប់តន្ត្រី រកពេលសម្រាក និងនិយាយជាមួយអ្នកទុកចិត្តបើមានបញ្ហា។ ទាំងនេះ ជាមធ្យោបាយមួយចំនួនអាចជួយម៉ាក់ៗកាត់បន្ថយភាពតានតឹង និងស្ត្រេសក្នុងចិត្តបាន។
ដកស្រង់ពី៖ Hello Krupet