អ្នកម៉ាក់ថ្មីថ្មោងមិនគួររំលង! បើមានផ្ទៃពោះ៤ខែ តើគួរតែពិនិត្យពីអ្វីខ្លះ?

ថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីចំនុចមួយចំនួនដែលអ្នកគួរតែពិនិត្យនៅពេលដែលអ្នកទៅមន្ទីរពេទ្យ។

តើមានអ្វីខ្លះដែលត្រូវតែពិនិត្យនោះ?

១. នៅពេលដែលអ្នកមានផ្ទៃពោះ៤ខែរួច អ្នកត្រូវតែទៅពិនិត្យដើម្បីវាស់ពីកម្ពស់នៃស្បូនរបស់អ្នក និងប្រវែងនៃពោះរបស់អ្នកថាតើវាមានលក្ខណៈប្រក្រតីឬទេ បើវាមិនធម្មតា អ្នកអាចព្យាបាលទាន់ពេល។

Health professionals involved in your pregnancy | Pregnancy Birth and Baby

២. អ្នកត្រូវតែពិនិត្យទឹកនោមរបស់អ្នក ព្រោះមានតែពិនិត្យទឹកនោមទេដែលអាចឲ្យអ្នកដឹងថាអ្នកមានជំងឺលើសឈាមឬទេ ឬមានជំងឺផ្សេងៗកើតឡើងលើរាងកាយអ្នកឬទេ ដើម្បីអាចព្យាបាលទាន់ពេល។

៣. នៅដំណាក់កាលនៃការមានផ្ទៃពោះសុទ្ធតែអាចកើតមានអាការៈហើមជើងទាំងអស់ ប៉ុន្តែបើវាហើមខ្លាំង អ្នកត្រូវតែពិនិត្យ ហើយត្រូវតែវាស់សំពាធឈាមអ្នក ថាមិនត្រូវអ្នកអាចមានជំងឺលើសឈាមបាន។

៤. អ្នកត្រូវតែទៅឆ្លុះមើលកូនក្នុងពោះថាតើកូនលូតលាស់គ្រប់លក្ខណៈ ហើយមានសុខភាពល្អឬទេ នេះជាការពិនិត្យដែលសំខាន់ណាស់ដែលអ្នកខានពុំបានឡើយ ព្រោះបើមិនពិនិត្យ អ្នកមិនដឹងពីសុខភាពកូនក្នុងផ្ទៃឡើយ។

Pregnancy, Gynecology, Medicine, Health Care Stock Footage Video (100%  Royalty-free) 15681655 | Shutterstock

៥. អ្នកត្រូវតែស្តាប់ពីចង្វាក់បេះដូងរបស់កូនក្នុងផ្ទៃ បើលឺសម្លេង នោះបញ្ជាក់ថាកូនមានជីវិត ហើយមានសុខភាពល្អទៀតផង នោះអ្នកមិនចាំបាច់ព្រួយបារម្ហថាកូនមានរឿងកើតឡើងទេ៕

ដកស្រង់ពី៖ Hello Krupet