ម៉ាក់គួរដឹងជាមុន! ប្រការដែលគួរអនុវត្តនៅពេលកុមារមានជំងឺរលាកបំពង់ក
ជំងឺរលាកបំពង់កគឺជាជំងឺមួយដែលបង្កឡើងដោយការឆ្លងមេរោគផ្សេងៗចូលទៅក្នុងបំពង់កហើយវាជាមូលហេតុបណ្ដាលឲ្យមានការរលាកនៅត្រង់បំពង់សម្លេង និងបំពង់ខ្យល់។
បញ្ហានេះភាគច្រើនកើតទៅលើកុមារដោយសារកង្វះអនាម័យ អាកាសធាតុ បំពង់ខ្យល់នៅតូច និងប្រព័ន្ធការពាររាងកាយខ្សោយជាដើម។ ជំងឺនេះបង្កឲ្យផ្លូវដង្ហើមរបស់កុមារហើម និងរួមតូចដែលកត្តានេះបានធ្វើឲ្យកុមារពិបាកក្នុងការដកដង្ហើម និងក្អកខ្លាំងៗ។ ជំងឺនេះអាចសះស្បើយទៅវិញដោយខ្លួនឯងប្រសិនបើវាមានសភាពស្រាល ហើយទទួលបានការថែទាំពីអាណាព្យាបាលបានដិតដល់។
តើមានប្រការអ្វីខ្លះ ដែលអ្នកម៉ាក់គួរធ្វើពេលកូនរលាកបំពង់ក?
ដូចនេះនៅពេលដែលកុមារកើតមានជំងឺមួយនេះតែក្នុងកម្រិតស្រាល លោកអ្នកអាចព្យាបាលពួកគេបានតាមវិធីសាស្ត្រទាំងនេះ៖

១. នាំពួកគេអង្គុយក្នុងបន្ទប់ស្ទីមដែលមានសីតុណ្ហភាពសមល្មម
ការដាក់ឪ្យកូនរបស់អ្នកអង្គុយក្នុងបន្ទប់ស្ទីមគឺជួយឪ្យក្មេងមានសមាមាត្រសមស្របមួយ មិនក្តៅពេក មិនត្រជាក់ពេក។
២. អនុញ្ញាតិឲ្យស្រូបយកខ្យល់ខាងក្រៅនៅពេលយប់
ការស្រូបយកខ្យល់អាកាសពេលយប់ពិតជាល្អខ្លាំងណាស់សម្រាប់ក្មេង កាត់បន្ថយភាពធុញថប់។
៣. គួរឲ្យពួកគេអង្គុយឬឈរដើម្បីងាយស្រួលដកដង្ហើម
សូមណែនាំក្មេងឪ្យអង្គុយឬឈរតាមគេចូលចិត្ត ដើម្បីសម្រួលដល់ការដកដង្ហើម ផងដែរ។

៤. ញ៉ាំទឹកឲ្យបានច្រើន
ការញុំាទឹកជួយឪ្យក្មេង រាងកាយមានថាមពល ផ្តល់ជាតិទឹកបានគ្រប់គ្រាន់ដល់ក្េមង
៥. សាកល្បងញ៉ាំទឹកឃ្មុំ
ទឹកឃ្មុំមានសារៈប្រយោជន៍សម្រាប់ក្មេង និងមនុស្សចាស់ កាញុំាទឹកឃ្មុំមួយស្លាបព្រាកាហ្វេក៏អាចកាត់បន្ថយការលាកបំពង់ករផងដែរ។
៦. ប្រើប្រាស់ថ្នាំបញ្ចុះកម្ដៅ
បើក្មេងនៅតែមិនទាន់ធូរស្រាល សូមអ្នកម៉ាក់នាំកូន ទៅមន្ទីរពេទ្យ ឬញុំាថ្នាំបញ្ចុះកម្តៅតាមការណែនាំរបស់គ្រូពេទ្យ។

៧. ប្រសិនបើធ្ងន់ធ្ងរ ត្រូវប្រញាប់បញ្ជូនទៅមន្ទីរពេទ្យឲ្យបានឆាប់រហ័ស
អ្នកម៉ាក់គ្រប់រូបក៏មិនអាចបណ្តោយខ្លាំងនោះទេ ជម្ងឺរលាកបំពងករនេះ មិនអាចមើលស្រាលបាននោះទេ បើកូននៅតែមិនធូរស្បោយ សូមប្រញាប់ទៅមណ្ឌលសុខភាពជាបន្ទាន់
ប្រភព៖ What to expect II https://www.whattoexpect.com