មិនមេនធម្មតាទេ! ម៉ាក់ៗពពោះបើមានអាការៈឈឺចង្កេះ ឈឺខ្នងអាចពាក់ព័ន្ធបញ្ហាសុខភាពជាខ្លាំង
រឿងឈឺចង្កេះពេលកំពុងពពោះ វាជាករណីធម្មតាសម្រាប់ស្រីៗ ខណៈគ្នាយើងខ្លះឈឺចង្កេះនៅត្រីមាសទី១ ដោយសារឡើងទម្ងន់ ប៉ុន្តែត្រូវប្រយ័ត្នប្រយែងបន្តិច ពេលខ្លះឈឺចង្កេះពេលពពោះ ក៏អាចដោយសារបញ្ហាសុខភាព ដូចជា ក្រួសតម្រងនោម ឬបញ្ហានៅនឹងសន្លាក់ឆ្អឹងត្រគាក (symphysis pubis dysfunction)។
តើមានរោគសញ្ញាអ្វីខ្លះបើអ្នកម៉ាក់ពពោះមានអាការៈឈឺចង្កេះ ឈឺខ្នង?
ពួកយើងនឹងប្រាប់ពីមូលហេតុ រោគសញ្ញា ក៏ដូចជាដំណោះស្រាយឲ្យយើងបានដឹង៖
១. រោគសញ្ញាសំខាន់ៗបញ្ហាឈឺចង្កេះ ពេលកំពុងពពោះ
ស្រីៗអាចឈឺចុកចាប់នៅច្រើនកន្លែង ដូចជា ថ្ងាសខាងមុខ ចង្កេះ ដើមភ្លៅ និងតំបន់ប្រដាប់ភេទ ហើយពេលខ្លះអាចឮសំឡេងប្រឹសៗកកិតគ្នាគ្រីកគ្រូកទៀតផង។ អាការៈនេះ អាចធ្វើឲ្យយើងពិបាកដើរ ឡើងជណ្តើរ ឬសូម្បីតែកម្រើកជើងឡើងឡានក៏ពិបាកដែរ។
២. មូលហេតុឈឺចង្កេះ ពេលកំពុងពពោះ
មានមូលហេតុច្រើន ធ្វើឲ្យយើងឈឺចុកចាប់ចង្កេះពេលពពោះ ខណៈមូលហេតុចម្បង គឺការលូតលាស់ស្បូន ព្រោះដើម្បីគភ៌ក្នុងផ្ទៃអាចលូតលាស់បាន ស្បូនត្រូវរីកធំ ហើយរុញសាច់ដុំ និងសរីរាង្គផ្សេងទៀតទៅខាងៗ ដោយករណីនេះ ច្រើនមាននៅលើស្រីៗគ្នាយើងទើបពពោះលើកដំបូង។
មូលហេតុមួយទៀត គឺដោយសារគីសក្នុងក្រពេញអូវែ (ដុំទឹក)។ គីសនេះមិនមែនជាដុំមហារីក ហើយក៏មិនមានគ្រោះថ្នាក់ដែរ តែវានឹងរីកធំពេលយើងពពោះ ស្របពេលស្បូនរីកធំ ហើយសង្កត់លើក្រពេញអូវែ ជាហេតុធ្វើឲ្យឈឺជាប់។
ចុកចាប់ចង្កេះអំឡុងត្រីមាសទី ២ អាចមកពីសរសៃពួរស្បូន អាចនឹងឈឺពេលដើរ ក្រោកឈរជាដើម ហើយពេលកូនលូតលាស់ធំ ក៏ឈឺដែរ ដោយសារទម្ងន់កូនក្នុងផ្ទៃសង្កត់លើសរសៃប្រសាទដែលរត់ពីទ្វារមាសទៅជើង។
ស្រីៗខ្លះ ឈឺពោះដោយសារការកន្ត្រាក់ Braxton Hicks ដោយសារបាត់បង់ជាតិទឹកក្នុងខ្លួនចាប់ពីសប្តាហ៍ទី២០ ព្រោះអាងត្រគាករីកធំត្រៀមឲ្យគភ៌ឆ្លងកាត់ ក៏អាចមកពីការទល់លាមក ឬរលាកផ្លូវទឹកនោម។
មូលហេតុធ្ងន់ធ្ងរមួយចំនួនទៀត មានដូចជា កូនក្រៅស្បូន រលូតកូន កូនកើតមុនពេល មានដុំសាច់ក្នុងស្បូន រហែកស្បូន ឬរលាកខ្នែងពោះវៀន។
ដកស្រង់ពី៖ Health.com