អាការៈឈឺចាប់ ៣ យ៉ាងនេះ ស្ត្រីពពោះនឹងជួប តើគួរដោះស្រាយដូចម្តេច?

ពពោះរយៈពេល ៩ខែ ១០ថ្ងៃ ស្ត្រីជាម្តាយត្រូវទ្រាំទ្រនឹងការលំបាកជាច្រើន ធ្វើយ៉ាងណាឲ្យតែកូនលូតលាស់បានល្អ ចៀសផុតពីផលវិបាផ្សេងៗ។

ក្នុងនោះអាការៈឈឺចាប់ ចំនួន ៣ ខាងក្រោមនេះ ក៏កើតមានញឹកញាប់បំផុតអំឡុងពេលពពោះ ធ្វើឲ្យស្ត្រីជាម្តាយពិបាកខ្លាំង មិនថាពេលដេក ដើរ ឈរ ឬអង្គុយនោះទេ។

តើនឹងមានការឈឺចាប់សម្រាប់ស្ត្រីពពោះនឹងជួបអ្វីខ្លះ? តើគួរដោះស្រាយបែបណា?

ខាងក្រោមនេះលោកអ្នកនឹងបានស្វែងយល់បន្ថែមអំពីអាការៈឈឺចាប់ស្ត្រីពពោះនឹងជួប៖

Back Pain Remedy for Pregnant Women | San Antonio Emergency Room

១. អាការៈឈឺចង្កេះ-រួយខ្នង

ក្នុងត្រីមាសដំបូងៗ ស្ត្រីពពោះមិនសូវជាជួបអាការៈឈឺចង្កេះនោះទេ ភាគច្រើនជួបនៅត្រីមាសទី ៣ ដែលជាពេលកូនក្នុងផ្ទៃកាន់តែធំ។

មូលហេតុ៖ មានមូលហេតុច្រើន ធ្វើឲ្យធ្វើឲ្យស្ត្រីឈឺចុកចាប់ចង្កេះពេលពពោះ ខណៈមូលហេតុចម្បង គឺការលូតលាស់ស្បូន ព្រោះដើម្បីគភ៌ក្នុងផ្ទៃអាចលូតលាស់បាន ស្បូនត្រូវរីកធំ ហើយរុញសាច់ដុំ និងសរីរាង្គផ្សេងទៀតទៅខាងៗ ។ ម្យ៉ាងវិញទៀត ស្របពេលរាងកាយកំពុងត្រៀមខ្លួនសម្រាលកូន សរសៃតឆ្អឹងសន្លាក់យើងចាប់ផ្ដើមទន់ជាងធម្មតា ហើយដាក់សម្ពាធលើសន្លាក់ឆ្អឹងខ្នង និងឆ្អឹងអាងត្រគាក ដែលអាចបណ្តាលឲ្យឈឺខ្នង។

ដំណោះស្រាយ៖ អាការៈឈឺចង្កេះ ចុករួយខ្នង ដ្បិតតែមិនប៉ះពាល់ដល់កូនក្នុងផ្ទៃ តែវាអាចរំខានដល់សុខភាពម្តាយ និងសរីរាង្គផ្សេងៗទៀតនៃរាងកាយ។ ដើម្បីដោះស្រាយបញ្ហាឈឺចង្កេះ ចុករួយខ្នង ស្ត្រីពពោះត្រូវ៖

  • សម្រាកឲ្យបានច្រើន
  • ងូតទឹកក្តៅឧណ្ហៗ ឬស្អំទឹកកក
  • ពេលអង្គុយ និងដេកគួរដាក់ខ្នើយទ្រាប់ខ្នង
  • គួរគេងដាក់ខ្នើយនៅចន្លោះជង្គង់ទាំងពីរ និងព្យាយាមគេងឲ្យបានត្រឹមត្រូវ
  • គួរពាក់ស្បែកជើងរាបស្មើ ឬកែងទាបៗ
  • រក្សាទម្ងន់ឲ្យបានល្អ កុំឲ្យធាត់ខ្លាំងលើសកំណត់របស់ពេទ្យ
  • ចៀសវាងលើករបស់ធ្ងន់ៗ ឡើងជណ្តើរខ្ពស់ៗ ឬអង្គុយចោងហោង
  • ហាត់ប្រាណស្រាលៗ ដើរ ឬហាត់យ៉ូហ្កាសម្រាប់ស្ត្រីពោះ
  • ម៉ាស្សាថ្នមៗនៅកន្លែងឈឺ។
5 Langkah Mudah Mengatasi Sakit Selangkangan saat Hamil - Alodokter

២. អាការៈថប់ដង្ហើម

ម៉ាក់ៗដែលធាត់ៗតែងជួបបញ្ហាពិបាកដកដង្ហើម និងពិបាកគេង នៅត្រីមាសទី៣ កៀកពេលសម្រាលកូន ព្រោះកូនកាន់តែធំ រើ និងធាក់ញឹកញាប់។

មូលហេតុ៖ ការកើនឡើងនូវអ័រម៉ូនអឺស្ត្រូសែន អំឡុងពពោះ ធ្វើឲ្យហើមភ្នាសច្រមុះ បណ្តាលឲ្យកើនបរិមាណឈាម រីកសរសៃឈាមក្នុងភ្នាសច្រមុះ ពិបាកក្នុងការដកដង្ហើម។

ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែន សុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា អាការៈថប់ដង្ហើមធ្វើឲ្យម៉ាក់ៗគេងមិនលក់ កាលណាគេងមិនគ្រាន់គ្រាន់ ធ្វើឲ្យម៉ាក់ៗអស់កម្លាំង ប៉ះពាល់សុខភាពទាំងម្តាយទាំងកូនក្នុងពោះ។

ដំណោះស្រាយ៖

  • ញ៉ាំតិចៗតែច្រើនដង
  • ញ៉ាំទឹកឲ្យបានច្រើន
  • ញ៉ាំតែខ្ញី
  • គេងផ្អៀងទៅខាងឆ្វេង
  • គេងដាក់ក្បាលឲ្យខ្ពស់
  • ស្លៀកសម្លៀកបំពាក់រលុងៗ។

៣. អាការៈឈឺថ្ងាស

ក្រៅពីចុករួយចង្កេះ ស្ត្រីពពោះអាចឈឺចុកចាប់នៅច្រើនកន្លែង ដូចជា ថ្ងាសខាងមុខ ចង្កេះ ដើមភ្លៅ និងតំបន់ប្រដាប់ភេទ ហើយពេលខ្លះអាចឮសំឡេងប្រឹសៗកកិតគ្នាគ្រីកគ្រូកទៀតផង។ អាការៈនេះ អាចធ្វើឲ្យយើងពិបាកដើរ ឡើងជណ្តើរ ឬសូម្បីតែកម្រើកជើងឡើងឡានក៏ពិបាកដែរ។

មូលហេតុ៖ អាការៈឈឺថ្ងាសនេះបណ្តាលមកទម្ងន់របស់ស្បូនសង្កត់ទៅលើអាងត្រគាក ឬស្រីៗខ្លះ ឈឺថ្ងាសដោយសារការកន្ត្រាក់ Braxton Hicks (ស្បូនកន្ត្រាក់បញ្ឆោត)។

16 Weeks Pregnant: Symptoms, Tips and Guide - Allpregnancysigns.com

ដំណោះស្រាយ៖

– សម្រាកឲ្យបានច្រើន
– ងូតទឹកក្តៅឧណ្ហៗ និងស្អំទឹកកកត្រង់ថ្ងាស
– មិនត្រូវធ្វើការធ្ងន់ ឬច្រើនពេកក្នុងពេលពពោះ
– មិនត្រូវអង្គុយចោងហោង ក្រោកងើបលឿនៗជាដើម
– គួរពាក់ស្បែកជើងរាបស្មើ ឬកែងទាប។

ដកស្រង់ពី៖ Healtline.com