មូលហេតុទាំងនេះឯង! ធ្វើឪ្យកូនឆ្លាត រស់រវើក និងមានសុជីវធម៌ល្អមកពីមានទម្លាប់ទាំងនេះ

ចាស់ៗ​តែង​ថា ចង្កៀង​ផ្ទះ​អ្នក​ណា ភ្លឺ​ផ្ទះ​អ្នក​ហ្នឹង ពាក្យ​នេះ​ពិត​ជា​ត្រឹម​ត្រូវ រឿង​ប្រដៅ​បង្ហាត់​បង្រៀន​កូន​ចៅ​ ក៏​ដូច​គ្នា។ គ្រួសារ​នីមួយៗ​មាន​វិធី​បង្រៀន​កូនៗ​ខុស​គ្នាៗ ប៉ាម៉ាក់​ខ្លះ​សប្បាយ​ចិត្ត​ពេល​អូនៗស្តាប់​សម្តី និង​ដំបូន្មាន ខ្លះ​ទៀត​មិន​សប្បាយ​ចិត្ត​សោះ ពិបាក​បង្រៀន​អី​ពិបាក ខូច​នោះ​ខូច។

តើមានវិធីអ្វីខ្លះជួយឪ្យកូនកូនឆ្លាត រស់រវើក និងមានសុជីវធម៌?

ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការអប់រំកូនឲ្យក្លាយជាក្មេងល្អ៖

A Guide to the Moral Development of Preschoolers

១. អ្នកត្រូវតែបិទទូរទស្សន៍ចោលចំនួន៣ម៉ោងជារៀងរាល់ថ្ងៃ ហើយយកពេលវេលានេះដើម្បីនាំកូនអានសៀវភៅផ្សេងៗ ហើយអ្នកអាចអានកាសែតបាន ដើម្បីឱ្យកូនអានសៀវភៅដែរ។

២. អ្នកអាចនាំកូនលេងល្បែងផ្សេងៗដែលទាក់ទងនឹងគណិតវិទ្យា ដើម្បីបង្កើនភាពឆ្លាតវៃរបស់កូន។

៣. អ្នកត្រូវតែកំដរកូនចេញទៅខាងក្រៅដើរលេងឱ្យបានច្រើន ឱ្យគេនៅជិតធម្មជាតិ និងមនុស្សឱ្យបានច្រើន ទើបកូនមានភាពរស់រវើក ហើយមិនងាយខ្លាចអ្នកដទៃ។

៤. នៅពេលដែលអ្នកនៅជាមួយកូន អ្នកត្រូវតែផ្តោតអារម្មណ៍តែជាមួយគេទេ មិនត្រូវធ្វើរឿងផ្សេងនោះទេ ដើម្បីឱ្យគេគិតថាអ្នកទុកគេជាសំខាន់។

Moral Development In Kids - Stages & Importance of Parent's Role

៥. នៅពេលដែលសាលារៀនកូនមានកម្មវិធីដែលមានអញ្ជើញមាតាបិតាទៅ អ្នកត្រូវតែចូលរួម ព្រោះវត្តមានរបស់អ្នកពិតជាសំខាន់ណាស់សម្រាប់កូន បើគេឃើញអ្នកគេនឹងសប្បាយចិត្ត ហើយគេនឹងបន្តខិតខំរៀនសូត្រជាមិនខានឡើយ៕

ដកស្រង់ពី៖ Health.com