ប្រយ័ត្នផងអ្នកម៉ាក់! កូនតូចៗងាយនឹងកើតជំងឺ ៤ មុខនេះបំផុតនាខែក្តៅ
អាកាសធាតុក្តៅខ្លាំង អ្នកដែលងាយប្រឈមនឹងបញ្ហាសុខភាពបំផុតនោះ គឺមនុស្សចាស់ និងក្មេងៗ។
តើក្មេងតូចៗងាយប្រឈមនឹងជំងឺអ្វីខ្លះ? យើងត្រូវការពារកូនតូចដោយរបៀបណា?
ខ្វះជាតិទឹក ជំងឺរាក ផ្លូវដង្ហើម និងគ្រុនឈាម ជំងឺទាំង៤ មុខនេះងាយនឹងកើតចំពោះក្មេងៗនាអំឡុងខែក្តៅនេះ៖
១. ខ្វះជាតិទឹក
ក្មេងតូចៗងាយនឹងខ្វះជាតិខ្លាំងណាស់ពេលអាកាសធាតុក្តៅខ្លាំង ដូច្នេះយើងត្រូវឧស្សហ៍ងូតទឹកឲ្យកូន និងឲ្យកូនញ៉ាំទឹកឲ្យបានច្រើន។
២.ជំងឺរាក
អាកាសធាតុក្តៅ បញ្ហាខ្វះទឹកច្បាស់ជាកើតមាន ពិសេសនៅតាមជនបទ ដូច្នេះហើយការយកទឹកមិនស្អាត មានទឹកបឹងត្រពាំងមកប្រើប្រាស់ ក្មេងៗដែលមានប្រព័ន្ធការពារខ្សោយងាយនឹងរាករូសបំផុត។ ដើម្បីបញ្ចៀសពីជំងឺរាករូសម៉ាក់ប៉ាត្រូវតែមានអនាម័យ ឲ្យអូនតូចៗញ៉ាំទឹកស្អាត លាងដៃកូនឲ្យស្អាតមុននឹងកាន់ចំណីអាហារ។
៣. ជំងឺផ្លូវដង្ហើម
អាកាសធាតុក្តៅហួតហែង ដីក៏ហុយ ងាយនឹងរលាកផ្លូវដង្ហើម សួត ទងសួត។ វិធីការពារកូនពីបញ្ហានេះ យើងធ្វើម៉េចកុំកូនទៅប៉ះពាល់នឹងធូលី។
៤. ជំងឺគ្រុនឈាម
មិនមែនតែខែវស្សាទេដែលសម្បូរមូសខ្លា នាំឲ្យកើតជំងឺគ្រុនឈាម អំឡុងខែប្រាំងនេះ បើមានភ្លៀងកក់ខែនោះ មូសងាយកើតបំផុត ឯជំងឺគ្រុនឈាមក៏សម្បូរដែរ។ វិធីការពារ ងាយត្រូវឲ្យអូនតូចៗគេងក្នុងមុង បំបាត់ជម្រកមូសជុំវិញផ្ទះ។
អ្នកម៉ាក់ត្រូវតែបង្កើនការយកចិត្តទុកដាក់ ការពារ និងថែទាំកុមារឲ្យបានសមស្រប ចៀសផុសពីជំងឺផ្សេងៗ។
ដកស្រង់ពី៖ Health.com