ពពោះស្បែកប្រែ​ជាខ្មៅស្រអាប់ ​ឡើងស្នាមអុចៗ ដោយសារអ្វី? គួរដោះស្រាយបែបណា​?

ស្រីៗគ្នា​យើង​​ភាគ​ច្រើនពិតជាធ្លាប់​ជួបបញ្ហា​ស្បែក​អំឡុង​ពេល​ពពោះ​មិនខាន។ ស្រីៗ​យើងធ្លាប់​សង្កេត​ឃើញ​ថាសម្រស់​ខ្លួន​ឯង​​ធ្លាក់​ចុះ ពិសេស​គឺ​ស្បែក​ប្រែ​ជា​ស្រអាប់ ខ្មៅ មិន​ភ្លឺ​រលោង​ដូច​គ្រា​មុន​ឡើយ អាច​នឹង​មាន​ឡើង​ដុំ​ពក ឬ​កន្ទួល​ស្បែក ដែល​ទាំង​នេះ គេ​ហៅ​ថា បញ្ហា​ប្រែ​ពណ៌​ស្បែក​អំឡុង​ពេល​ពពោះ។

តើបណ្តាល​​មក​ពី​មូលហេតុ​អី គួរ​ធ្វើ​ម៉េច? ការ​ពារ​ដោយ​វិធី​ណា?

អត្ថបទមួយ​នេះអាច​បញ្ជាក់​បានខ្លះៗដែលអ្នកម៉ាក់គួរយល់ដើម្បីការពារឬដោះស្រាយដូចខាងក្រោម៖

Pregnancy-Safe Skin Care: What to Use and What to Avoid

១. បញ្ហា​ប្រែ​ពណ៌​ស្បែក​អំឡុង​ពេល​ពពោះ​កើត​ឡើង​ពេល​ណា​ប្រាកដ?

ប្រែ​ពណ៌​ស្បែក គឺ​ជា​បញ្ហា​ឧស្សាហ៍​កើត​មាន​បំផុត និង​អាច​កើត​ឡើង​គ្រប់​ដំណាក់​ទាំង​អស់​ពេល​ពពោះ ហើយ​ប៉ះពាល់​ចំពោះ​ស្រីៗ​ពពោះ​ដល់​ទៅ ៩០%។ ហេតុនេះ សូម​កុំ​គិត​ថា មាន​តែ​យើង​ម្នាក់​ដែល​​ជួប​បញ្ហា​នេះ​ឲ្យ​សោះ ហើយ​ត្រូវ​ដឹង​ថា បញ្ហា​ស្បែក​ប្រែ​ពណ៌​អាច​នឹង​កើត​ឡើង​នៅ​ត្រី​មាស​ទី៣ នៃ​ការពពោះ ហើយ​ជា​ទូទៅ​​ស្បែក​យើង​មិន​ប្រែ​ពណ៌​ភ្លាមៗនោះ​ទេ តែវា​​កើត​ឡើង​បណ្តើរៗ​ទៅ​​តាម​ការ​វិវត្តនៃ​ផ្ទៃ​ពោះ​​របស់​យើង​។​

បញ្ហា​ស្បែក​ប្រែ​ពណ៌​ពេល​ពពោះ​ជាទូទៅវា​នឹង​ធ្វើ​ឲ្យ​ឡើង​ពណ៌​ក្រហម​នៅ​លើ​បាត​ដៃ និង​បាត​ជើង ដែល​ជា​ការ​វិវត្តធម្មតា​សម្រាប់​ស្រីៗ​កំពុង​ពពោះ។

ស្រីៗ​មាន​ស្បែក​ខ្មៅ​ស្រាប់ ក៏​អាច​ឃើញ​មាន​ការ​ប្រែប្រួល​អំឡុង​ពេល​ពពោះ ច្រើន​ជាង​ស្រីៗ​ស្បែក​ស​ទៅ​ទៀត ប៉ុន្តែ​ទោះ​បី​ជា​ស្បែក​យើង​មើល​ទៅ​យ៉ាង​ម៉េច​ក៏​ដោយ ស្នាម​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​ក្រោយ​សម្រាល​រួច។

២. អ្វី​ជា​មូលហេតុ​បណ្តាល​ឲ្យ​ប្រែ​ពណ៌​ស្បែក?

មូលហេតុចម្បង​នាំ​ឲ្យ​ប្រែ​ពណ៌​ស្បែក​អំឡុង​ពេល​ពពោះ គឺ​បម្រែបម្រួល​អ័រម៉ូន​តែ​ម្តង ខណៈក្រុម​អ្នក​ជំនាញ​ផ្នែក​សម្ភព​ជាច្រើន​លើក​ឡើងថា វា​ក៏​មាន​ទំនាក់​ទំនង​ជា​មួយ​ចំណង់​អាហារ​អំឡុង​ពេល​ពពោះ ដែល​ខុស​ពី​ធម្មតា​ដូច​គ្នា។

Pregnancy acne: What causes it and the best treatment | Mother&Baby

៣. មាន​បញ្ហា​ប្រែ​ពណ៌​ស្បែក​ពេល​ពពោះ​ត្រូវ​ធ្វើ​ម៉េច?

គ្មាន​វិធី​សាស្ត្រ​ជាក់លាក់​ដែលអាច​ជួយ​ការពារ​បញ្ហា​បម្រែ​បម្រួល​អ័រម៉ូន​អំឡុង​ពេល​ពពោះ​នោះ​ឡើយ ប៉ុន្តែ​យើង​នៅ​តែ​អាច​សាក​ល្បង​វិធី​សាស្ត្រ​មួយ​ចំនួន​ដូច​ជា​ការ​ពារ​កុំ​ឲ្យ​ត្រូវ​កាំ​រស្មី​ UV ដែល​ជា​មូលហេតុ​មួយ​នាំ​ស្បែក​ឆាប់​ខ្មៅ ដូច​ជា៖

  • ឃ្លុំស្បែក​ឲ្យ​ជិត៖ ការ​ប៉ះពាល់​ជា​មួយ​កម្តៅ​ថ្ងៃ​ច្រើន​ពេក នឹង​ធ្វើ​ឲ្យ​បញ្ហា​ស្បែក​ប្រែ​ពណ៌​កាន់​តែ​ខ្មៅ​ខ្លាំង បើ​ទោះ​ជា​យើងប្រើ​ឡេ​ការ​ពារ​កម្តៅ​ថ្ងៃ​ក៏​ដោយ។ ពេល​ចេញ​ក្រៅ​ត្រូវ​ពាក់មួក​ដែល​អាច​បាំង​ពន្លឺ​ថ្ងៃ​ទាំង​ផ្នែក​ក និង​មុខ​បាន​ល្អ។
  • បើ​មាន​បញ្ហា​ឡើង​អុចៗ​ស្បែក៖ អាច​ប្រើ​ឡេ​ការពារ​កម្តៅ​ថ្ងៃ ដែល​មាន​សារធាតុ SPF 30 ឬ​ខ្ពស់​ជាង​នេះ​ជា​ប្រចាំ ទោះ​ជា​ពេល​មិន​ចេញ​ទៅ​ក្រៅ​ក៏​ដោយ។ កាំរស្មី​ព្រះ​អាទិត្យ​មួយ​ចំនួន អាច​ជះ​ចូល​តាម​បង្អួច និង​ប៉ះពាល់​ដល់​ស្បែក​របស់​យើងបាន ត្រូវ​តែ​ប្រយ័ត្ន​រឿង​នេះ​ដូច​គ្នា។
  • ញ៉ាំ​អាស៊ីដ​ហ្វូលីក​ឲ្យ​បាន​គ្រប់​គ្រាន់៖ អ្នក​ជំនាញ​ជាច្រើន​ជឿ​ថា បញ្ហា​ប្រែ​ពណ៌​ស្បែក មាន​ទំនាក់​ទំនង​ជា​មួយ​កង្វះ​អាស៊ីដ​ហ្វូលីក​ក្នុង​រាងកាយ។

ដកស្រង់ពី៖ Hello Health Group