ប៉ាម៉ាក់ថ្មីថ្មោងគួរដឹង! តិចនិកពិសេសៗក្នុងការថែទាំម្រាមដៃ និងម្រាមជើងទារកឪ្យបានស្អាត
ពិតណាស់ ម្រាមដៃ និងម្រាមជើងតូចៗរបស់ទារកទើបនឹងកើត ត្រូវការការយកចិត្តទុកដាក់ជាពិសេស នៅខណៈពេលដែលទារកកំពុងលូតលាស់ ហើយដើម្បីឲ្យស្បែកអាអូនមានសភាពទន់ល្មើយ ព្រមទាំងមានក្រចកកាត់តម្រឹមបានត្រឹមត្រូវ និងស្អាតល្អ ប៉ាម៉ាក់គប្បីចំណាយពេលបន្តិចក្នុងការថែទាំ។
តើអ្នកម៉ាក់ថ្មីថ្មោងគួរមានតិចនិកអ្វីខ្លះដើម្បីថែទាំម្រាមដៃ និងម្រាមជើងកូនតូច?
ខាងក្រោមនេះយើងនឹងធ្វើការបង្ហាញអំពីគន្លឹះថែទាំម្រាមដៃនិងម្រាមជើងទារកទើបនឹងកើតដូចជា៖

១. កាត់តម្រឹមក្រចករបស់ទារកជាប្រចាំ
ចូរកាត់តម្រឹមក្រចកទារកឲ្យបានស្អាតល្អ ទោះបីជាក្រចកដៃពួកគេនៅស្ដើងក៏ដោយ ពីព្រោះទារកអាចនឹងក្រញៅ ឬខ្វាចមុខ ឬរាងកាយរបស់ខ្លួន។ ជាទូទៅ ក្រចកដៃទារកលូតលាស់លឿនណាស់ ដូច្នេះហើយ យើងគប្បីកាត់តម្រឹមពីរដងក្នុងមួយសប្ដាហ៍។
២. ពិនិត្យមើលម្រាមដៃ និងម្រាមជើងជាញឹកញាប់
ប៉ាម៉ាក់អាចនឹងមានការភ្ញាក់ផ្អើលនៅពេលដែលមានអំបោះ ឬសក់នៅជាប់ម្រាមដៃ និងម្រាមជើងរបស់ទារក។ ពិតណាស់ ទារកទើបនឹងកើតចូលចិត្តចាប់កាន់របស់ផ្សេងៗ ដែលនេះគឺជារឿងធម្មតានៃការវិវត្តរបស់ពួកគេប៉ុណ្ណោះ។
៣. ពាក់ស្រោមដៃ និងស្រោមជើងឲ្យទារក
ស្រោមដៃ និងស្រោមជើងអាចការពារទារកពីការខ្វាច ឬក្រញៅខ្លួន និងមុខរបស់ពួកគេបានយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែទារកតូចៗអាចនឹងធ្វើឲ្យរបូតស្រោមដៃ ឬស្រោមជើងទាំងនោះ ហើយក៏ចាប់ផ្ដើមក្រញៅខ្លួនឯងដដែល ហេតុនេះហើយ ការកាត់តម្រឹមក្រចកដៃ និងក្រចកជើងរបស់ពួកគេ គឺជារឿងដ៏សំខាន់មួយដែលប៉ាម៉ាក់មិនគួរធ្វេសប្រហែសឡើយ។

៤. ប្រើឡេលាបស្បែកសម្រាប់ទារក
ប្រសិនបើស្បែករបស់ទារកមិនស្ងួតទេនោះ ប៉ាម៉ាក់ក៏មិនចាំបាច់ប្រើប្រាស់ឡេលាបស្បែកនោះដែរ។ ការរបកស្បែកនៅរយៈពេលប៉ុន្មានសប្ដាហ៍ក្រោយពេលកើត គឺជារឿងធម្មតាប៉ុណ្ណោះសម្រាប់ទារក ហើយវាក៏មិនបង្កជាគ្រោះថ្នាក់ ឬការឈឺចាប់ណាមួយដែរ។ ប៉ុន្តែ ប៉ាម៉ាក់អាចប្រើប្រាស់ឡេលាបស្បែកឲ្យកូនបាន ប្រសិនបើចង់ឲ្យស្បែករបស់ពួកគេមានសំណើមល្អ និងទន់ល្មើយ ដោយលាបនៅក្នុងបរិមាណតិចតួច បន្ទាប់ពីងូតទឹករួច ដើម្បីរក្សាសំណើមនៅស្បែកឲ្យជាប់បានយូរ។
សូម្បីបញ្ជាក់ផងដែរថា អ្នកម៉ាក់អាចស្វែងរក ឡេលាបស្បែកទារក នៅហាងលក់ទំនិញកុមារនិងទារក បេប៊ីអោតឡេត ទាំង ៩ សាខាបានផងដែរ។
ចុះសម្រាប់អ្នកម៉ាក់វិញយល់ឃើញយ៉ាងណាដែរ ចំពោះវិធីទាំង ៤ នេះ?
ដកស្រង់ពី៖ Hello Health Group