ប្រយ័ត្នកូនមិនលូតកម្ពស់! បើអ្នកម៉ាក់បណ្តោយឪ្យកូនគេងបែបនេះ
ឪពុកម្តាយគ្រប់រូបតែងប្រាថ្នាចង់ឲ្យកូនរបស់ពួកគេលូតលាស់ធំធាត់ប្រកបដោយសុខភាពល្អ ទាំងផ្នែករាងកាយ និងបញ្ញាស្មារតី។ ក្នុងចំណោមការលូតលាស់ផ្នែកកាយសម្បទា កម្ពស់របស់កុមារក៏ជាចំណុចមួយដែលលោកអ្នកគួរយកចិត្តទុកដាក់ដោយការលូតលាស់។
តើមានកុមារគេងបែបណាដែលធ្វើឪ្យប៉ះពាល់ដល់ការលូតកម្ពស់?
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់នៃការគេងរបស់កូន ដែលអ្នកម្តាយគួរតែកែចេញ ព្រោះកូនអាចពិបាកលូតកម្ពស់ណាស់។
១. អ្នកម្តាយមិនគួរបើកភ្លើងឲ្យកូនគេងទេ ព្រោះមិនត្រឹមតែធ្វើឲ្យកូនមិនមានអារម្មណ៍ស្ងប់ក្នុងការគេងទេ ថែមទាំងធ្វើឲ្យកូនមិនសូវលូតកម្ពស់ផងដែរ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នពីទម្លាប់មួយនេះ។
២. មុនពេលចូលគេង អ្នកម្តាយមិនគួរលេងច្រើនជាមួយកូនឡើយ ព្រោះពេលដែលអ្នកលេងច្រើន នឹងធ្វើឲ្យខួរក្បាលកូនមិនស្ងប់ឡើយ។ ជាហេតុដែលធ្វើឲ្យកូនគេងមិនលក់នោះទេ។ ដូចនេះ កូននឹងមិនខ្ពស់ដូចជាកូនអ្នកដទៃឡើយ។
៣. មុនពេលកូនចូលគេង អ្នកម្តាយមិនគួរឲ្យកូនញ៉ាំឆ្អែតពេកឡើយ ព្រោះអាចធ្វើឲ្យក្រពះកូនរំលាយអាហារមិនបានល្អទេ ថែមទាំងធ្វើឲ្យកូនតឹងពោះគេងមិនលក់នោះទេ។ យូរទៅ នឹងធ្វើឲ្យកូនលូតកម្ពស់មិនបានល្អឡើយ ដោយសារតែការគេងមិនគ្រប់។
៤. ក្នុងពេលដែលកូនគេង អ្នកម្តាយគួរតែដណ្តប់ភួយឲ្យគេ ទើបកូនអាចគេងលក់ស្រួល។ នៅពេលដែលកូនគេងលក់ស្រួល កូននឹងអាចមានកម្ពស់ដែលខ្ពស់ស្អាតខ្លាំងតែម្តង៕
ដកស្រង់ពី៖ Health.com