គន្លឹះងាយៗសម្រាប់ម៉ាក់ៗ! ជួយឲ្យកូនតូចៗអ្នកមានសុខភាពល្អ និងមិនងាយឈឺ
ក្នុងនាមជាឪពុកម្តាយតែងតែចង់ការពារកូនរបស់ខ្លួនពីជំងឺបានកាន់តែច្រើនកាន់តែល្អ ហេតុដូច្នេះហើយពួកគេច្រើនតែផ្តល់ជាថ្នាំបំប៉នដល់កូនញ៉ាំដើម្បីបំពេញបន្ថែមនូវជីវជាតិដែលខ្វះខាតក្នុងរាងកាយ ឬចំណីអាហារ។ ការជំរុញដល់ប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង មិនមែនមានន័យថាត្រូវតែឲ្យកូនញ៉ាំថ្នាំបំប៉នច្រើនៗនោះទេ ដោយសារតែមានធាតុផ្សំជាធម្មជាតិជាច្រើនអាចមានប្រសិទ្ធភាពល្អដែរ។
តើមានគន្លឹះអ្វីខ្លះដែលជួយឪ្យកូនតូចមានសុខភាពល្អ និងមិនងាយឈឺ?
ខាងក្រោមនេះ ខ្ញុំសូមណែណាំនូវវិធីខ្លះៗដែលអ្នកអាចជួយទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំរបស់កូនកាន់តែខ្លាំងបាន៖
១. វីតាមីន C
នៅពេលនិយាយដល់ការបង្ការជំងឺផ្តាសាយ អ្នកប្រហែលជាកំពុងតែគិតទៅលើការបេះថ្នាំវីតាមីន C ឲ្យកូនញ៉ាំហើយ។ វីតាមីន C ត្រូវបានគេដឹងថាជួយបន្ថយការរលាក ប្រឆាំងការបង្ករោគ និងបន្ថយការកើតជំងឺផង។ ប៉ុន្តែដោយសារតែរាងកាយមិនអាចរក្សាជីវជាតិនេះក្នុងខ្លួនបាន ដូច្នេះពួកគេនៅតែត្រូវការវីតាមីន C ជាប់ ហើយអ្នកអាចរកបានយ៉ាងស្រួលក្នុងអាហារជូរៗ។
២. គេង
ប្រព័ន្ធភាពស៊ាំរបស់កូនក្មេងអាចនឹងចុះខ្សោយបើសិនជាគេគេងមិនបានគ្រប់គ្រាន់ទែ។ រាងកាយមនុស្សយើងត្រូវការសម្រាកដើម្បីកាន់តែមានភាពរឹងមាំ និងសុខភាពល្អ។ តែបើគេងមិនឆ្អែត វានឹងនាំឲ្យក្មេងងាយនឹងឆ្លងជំងឺច្រើនណាស់។ យកល្អគួរតែឲ្យកូនគេងឲ្យបានយ៉ាងហោចណាស់ ៨ម៉ោងពេញដែរ។
៣. ទឹក
ថ្វីបើរឿងនេះមិនមានការយកចិត្តទុកដាក់ច្រើនក៏ដោយ តែឪពុកម្តាយមួយចំនួនច្រើនតែឲ្យកូនខ្លួនញ៉ាំទឹកផ្លែឈើ ដែលរឿងនេះអាចបង្កគ្រោះថ្នាក់ជាងគ្រោះល្អ។ ទឹកមិនត្រឹមតែជួយបង្គ្រប់ជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់តែ តែក៏ជួយបំបាត់ជាតិពុលដែលរំខានដល់មុខងារប្រព័ន្ធភាពស៊ាំក្នុងការប្រឆាំងការបង្ករោគដែរ។
៤. ប្រូបាយអូទិច
វិធីសាស្រ្តមួយផ្សេងទៀតក្នុងការបង្កើនមុខងារប្រព័ន្ធភាពស៊ាំរបស់កូនគឺជំរុញដល់តុល្យភាពបាក់តេរីល្អក្នុងពោះវៀន។ វិធីមួយដ៏ល្អគឺឲ្យគេញ៉ាំប្រូបាយអូទិចកាន់តែច្រើន តាមរយៈការញ៉ាំយ៉ាអួ ឬគីមឆី៕
សរុបមក៖ មានកត្តាជាច្រើនទៀតដែលអ្នកម៉ាក់ត្រូវយកចិត្តទុកដាក់ យើងគ្រាន់តែលើកយកមកបង្ហាញចំណុចធំៗ ៤ តែប៉ុណ្ណោះ។ ចុះចំពោះអ្នកវិញយល់យ៉ាងណាដែរ?
ដកស្រង់ពី៖ pamak.today