ពិសេសខ្លាំងណាស់! ស្ត្រីមានគភ៌បរិភោគអាហារនេះ កូនកើតមកនឹងមាន IQ ខ្ពស់
តាមការស្រាវជ្រាវមួយរបស់ពួកអ្នកវិទ្យាសាស្ត្រអេស្ប៉ាញ នោះទម្លាប់បរិភោគអាហារគ្រាប់ ក្នុងដំណាក់កាលដំបូងមានផ្ទៃពោះ អាចជួយក្មេងមាន IQ ខ្ពស់ជាង ។
ពួកអ្នកស្រាវជ្រាវឲ្យដឹងថា ស្ត្រីមានគភ៌បរិភោគពពួកអាហារគ្រាប់ជាប្រចាំ ប្រមាណ ៥០ ទៅ ៨៥ ក្រាម ក្នុង១សប្តាហ៍ ក្នុង៣ខែដំបូង នោះកូនកើតមកនឹងមាន IQ ខ្ពស់។
ខាងផ្នែកជីវជាតិ ពពួកគ្រាប់រួមមាន៖ អាល់ម៉ុន សណ្តែកដី គ្រាប់ស្រល់ វ៉ល់ណាត់ (walnut) និង Hazelnuts… សម្បូរអាស៊ីតហ្វូលិក និងអាស៊ីតខ្លាញ់ Omega-3 ល្អបំផុត សម្រាប់សុខភាព ទប់ស្កាត់ជំងឺជាច្រើន ងាយជួយក្នុងអំឡុងពេលមានគភ៌ និងបង្កើន IQ ឲ្យកូន ។
អាស៊ិតហ្វូលិកត្រូវបានបញ្ជាក់មានប្រសិទ្ធភាពបន្ថយយ៉ាងច្រើនហានិភ័យពិការសរសៃប្រសាទ, ទន្ទឹមនឹងនោះ ការពារទារកប្រឆាំងពិការពីកំណើតផ្សេងៗដូចជា ឆែបមាត់ ពិការភាពបេះដូង និងរារាំងការកកើតដុំសាច់ ។
ដូចគ្នាដែរ Omega-3 ជួយឲ្យខួរក្បាលរីកចម្រើន និងល្អបំផុត សម្រាប់ភ្នែក ៕
ដកស្រង់ពី៖ Health.com