៣ ក្បាច់ងាយៗបំផុត ជួយឲ្យកូនឈប់ប្រើខោទឹកនោម

ការប្រើប្រាស់ខោទឹកនោមជារឿងចាំបាច់សម្រាប់អ្នកម៉ាក់សម័យថ្មី ប៉ុន្តែពេលខ្លះការប្រើប្រាស់ខោទឹកនោមច្រើនក៏វាមិនល្អសម្រាប់កុមារ និងទារកនោះដែរជាពិសេសនោះវាក៏មានផលប៉ះពាល់ដល់ជីវភាពគ្រួសារថែមទៀត។ កុមារមួយចំនួននៅតែមានទម្លាប់ប្រើប្រាស់ខោទឹកនោមមិនអាចខ្វះបាន ប៉ុន្តែដើម្បីជួយដល់ជីវភាពយើងនឹងធ្វើការបង្ហាញនូវចំណុច ៣ ដែលអ្នកម៉ាក់អាចយកទៅអនុវត្តន៍បាន។

តើមានចំណុចពិសេសអ្វីខ្លះដើម្បីកុំឪ្យកូនប្រើប្រាស់ខោទឹកនោមច្រើនពេក?

ខាងក្រោមនេះ Parenting យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការជួយកូនកុំឲ្យប្រើខោទឹកនោមទៀត៖

១. នៅពេលដែលកូនជិតបាន២ឆ្នាំ ពេលដែលអ្នកចូលបន្ទប់ទឹក ដើម្បីបត់ជើងតូច អ្នកអាចនាំកូនទៅជាមួយអ្នក ដោយឲ្យគេដឹងថា បន្ទប់ទឹកជាកន្លែងសម្រាប់នោម។ នៅពេលដែលគេឃើញទម្លាប់ដដែរៗនេះរាល់ថ្ងៃ នោះកូននឹងរៀនតាមអ្នក ដោយអាចទៅបន្ទប់ទឹកនោម មិនចាំបាច់ប្រើខោទឹកនោមទៀតឡើយ។

Kelsey Sewell-Gagnon and Kyle Sewell-Gagnon's Wedding Registry on Zola |  Zola

២. លុះនៅពេលដែលកូនបាន២ឆ្នាំ កូននឹងចាប់ផ្តើមរក្សាទម្លាប់ចូលបន្ទប់ទឹកនោមនេះបានជាប់ល្អ ដោយកូននឹងអាចឈប់ប្រើខោទឹកនោមនៅពេលព្រឹក និងថ្ងៃ ហើយនៅសល់តែពេលយប់ដែលប្រើនោះទេ។

៣. ពេលដែលកូនបាន២ឆ្នាំជាង អ្នកអាចចាប់ផ្តើមកាត់បន្ថយប្រើក្នុងពេលយប់ ដោយអ្នកគួរតែរក្សាទម្លាប់មួយនេះ ទើបកូនអាចផ្តាច់ពីខោទឹកនោមទាំងស្រុង។ ដូចនេះ អ្នកនឹងអាចកាត់បន្ថយការចំណាយទៅលើខោទឹកនោមនេះបានជាមិនខានឡើយ៕

Sarah and Jon Conant's Baby Registry at Babylist