មុខសញ្ញាទាំង ៣ កំពុងប្រាប់ថាអ្នកម៉ាក់ជិតបានជួបមុខកូន

ការទទឹងរងចាំជួបមុខកូនគឺស្ត្រីពពោះពិតជារងចាំយ៉ាងពិបាកនិងយូរ ទម្រាំបានជួបមុខកូនទោះក្នុងស្ថានភាពបែបណាក៏ដោយ។ ដោយឡែកស្ត្រីពពោះត្រូវដឹងអំពីអាការៈដែលបង្ហាញថាអ្នកជិតបានជួបមុខកូនឆាប់ៗនេះហើយ។

តើមានសញ្ញាអ្វីខ្លះដែលបង្ហាញថាអ្នកម៉ាក់កំពុងជិតបានជួបមុខកូន?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈទាំង៣ដែលបង្ហាញអ្នកម្តាយថា កូនជិតចេញមកហើយ៖

10 Weird Signs and Symptoms of Water Breaking during Pregnancy

១. នៅពេលដែលអ្នកម្តាយជិតដល់ពេលសម្រាល នោះអ្នកនឹងប្រែជាអាចពិសារអាហារបានច្រើនជាងមុន ព្រោះស្បូនអ្នកបានបង្វិលចុះក្រោម ដោយមិនសូវសង្កត់ត្រូវក្រពះ និងសួតអ្នកទៀតឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកអាចញ៉ាំបានច្រើនជាងមុន។ ប៉ុន្តែអ្នកគួរតែប្រយ័ត្នក្នុងការបរិភោគអាហារ ទើបមិនធាត់ជ្រុល ហើយកូនក្នុងផ្ទៃមិនធំជ្រុល ពិបាកកើត។

២. នៅពេលដែលអ្នកជិតគ្រប់ខែ ពោះរបស់អ្នកនឹងចាប់ផ្តើមធ្លាក់ចុះក្រោម ព្រោះក្នុងពេលនោះ ស្បូនអ្នកបានបង្វិលចុះក្រោមទាំងមូល។ ជាហេតុដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាផ្នែកខាងក្រោមមានលក្ខណៈធ្ងន់ៗ។ ប្រសិនជាអ្នកមានអាការៈនេះ អ្នកគួរតែត្រៀមចិត្តឲ្យហើយ ព្រោះជិតដល់ពេលហើយ។

Signs of labor: 6 clues baby is coming soon | Live Science

៣. នៅពេលដែលស្បូនបង្វិលចុះក្រោម នោះនឹងធ្វើឲ្យអ្នកអាចបត់ជើងតូចញឹកញាប់ ព្រោះស្បូនចាប់ផ្តើមសង្កត់ត្រូវប្លោកនោមរបស់អ្នក ធ្វើឲ្យអ្នកតែងតែចូលបន្ទប់ទឹកមិនឈប់នោះទេ។ ដូចនេះ ពេលដែលអ្នកកើតមានអាការៈ៣ខាងលើនេះ មានន័យថា អ្នកជិតដល់ពេលជួបមុខកូនហើយ៕