ម៉ាក់ៗប្រយ័ត្នផង! ផលវិបាកទាំងនេះ បណ្ដាលឲ្យកូនស្លាប់ក្នុងផ្ទៃ

កូន​ស្លាប់​ក្នុង​ផ្ទៃ ជា​ធម្មតា​ត្រូវ​បាន​កំណត់​ថា ជា​ការ​ស្លាប់​របស់​ទារក​នៅ ឬ​បន្ទាប់​ពី២៤ សប្ដាហ៍​នៃ​ការ​មាន​ផ្ទៃ​ពោះ។ ទោះជាយ៉ាងណាគ្នាននរណាម្នាក់ចង់ឪ្យរឿងនេះកើតឡើងនោះទេ ដូច្នេះអ្នកម៉ាក់កំពុងពពោះត្រូវមានការប្រុងប្រយ័ត្នឪ្យកាន់តែខ្លាំងក្លា។

តើមានមូលហេតុ​អ្វី​បណ្ដាល​ឲ្យ​មាន​បញ្ហា​កូន​ស្លាប់​ក្នុង​ផ្ទៃ?

​ពេល​ខ្លះ បញ្ហា​នេះ​អាច​បណ្ដាល​ពី​ផល​វិបាក​ផ្សេងៗ​កើត​មាន​អំឡុង​ពេល​ពពោះ​ដូច​ជា៖

Can bumping my pregnant belly hurt the baby? | Your Pregnancy Matters | UT  Southwestern Medical Center

​ពេល​ខ្លះ បញ្ហា​នេះ​អាច​បណ្ដាល​ពី​ផល​វិបាក​ផ្សេងៗ​កើត​មាន​អំឡុង​ពេល​ពពោះ​ដូច​ជា៖

  • ជំងឺ​បម្រុង​ក្រឡា​ភ្លើង ឬជំងឺក្រឡាភ្លើង
  • បញ្ហា​ទាក់ទង​នឹង​សុក ឬ​ទង​សុក កំណើត​មិន​ធម្មតា
  • ការ​បង្ក​រោគ​ដូច​ជា​ជំងឺ​គ្រុនចាញ់ និង​ជំងឺ​កាម​រោគ
  • សុខភាព​មិន​សូវ​ល្អ​របស់​ម្ដាយ។

ការ​ស្លាប់​របស់​ទារក​ក្នុង​ផ្ទៃ​អាច​កើត​ឡើង​លើ​ស្ត្រី​ពពោះ​គ្រប់​វ័យ ហើយ​វា​អាច​កើត​ឡើង​ដោយ​មិន​អាច​ទាយ​ទុក​មុន​បាន ពិសេស​បើ​ស្ត្រី​មាន​កត្តា​ប៉ុន្មាន​ខាង​ក្រោម​នេះ ហានិភ័យ​កូន​ស្លាប់​ក្នុង​ផ្ទៃ​​ខ្ពស់​ដូច​ជា៖

40 Weeks Pregnant | Pregnancy | SMA Baby
  • ម៉ាក់​ពពោះ​អាយុ​លើស​​​​ ​៣៥​ឆ្នាំ​ឡើង
  • ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ប្រើ​គ្រឿងញៀន
  • ថែ​ទាំ​សុខភាព​មុន​សម្រាល​មិន​បាន​ល្អ
  • ខ្វះ​អាហារូបត្ថម្ភ
  • ពពោះ​កូន​ភ្លោះ (២ឬច្រើន)
  • ធាត់​លើស​ទម្ងន់
  • ប្រើប្រាស់​បច្ចេកវិទ្យា​ជំនួយ​ការ​បន្ត​ពូជ
  • ការ​មាន​ផ្ទៃពោះ​ដំបូង។

ការ​បញ្ជាក់​ពី​ការ​ស្លាប់​ទារក​ធ្វើ​ឡើង​តាម​រយៈ​ការ​មើល​អេកូសាស្ត្រ។ ការ​ពិនិត្យ​អេកូសាស្ត្រ​ជា​ប្រចាំ​តាម​ការ​ណាត់​ជួប​របស់​វេជ្ជបណ្ឌិត ក៏​អាច​ផ្ដល់​ផល​ល្អ​ក្នុង​ការ​រក​ឃើញ​បញ្ហា​មួយ​ចំនួន​ក្នុង​ការ​មាន​ផ្ទៃ​ពោះដែល​អាច​ព្យាបាល ដើម្បី​ចៀសវាង​ការ​ស្លាប់​របស់​ទារក។ ម៉ាក់​ៗ​ដែល​មាន​ប្រវត្តិ​ធ្លាប់​មាន​កូន​ស្លាប់​ក្នុង​ផ្ទៃ គួរ​តាមដាន​បន្ថែម​មុន​ពេល​សម្រាល​កូន​នៅ​ពេល​ពពោះ​ក្រោយ​ៗ​ទៀត។

ដកស្រង់ពី៖​ Hello Health Group