គន្លឹះងាយៗដើម្បីជួយឲ្យកូនតូចៗអ្នកមានសុខភាពល្អ និងមិនងាយឈឺ

ក្នុងនាមជាឪពុកម្តាយតែងតែចង់ការពារកូនរបស់ខ្លួនពីជំងឺបានកាន់តែច្រើនកាន់តែល្អ ហេតុដូច្នេះហើយពួកគេច្រើនតែផ្តល់ជាថ្នាំបំប៉នដល់កូនញ៉ាំដើម្បីបំពេញបន្ថែមនូវជីវជាតិដែលខ្វះខាតក្នុងរាងកាយ ឬចំណីអាហារ។ ការជំរុញដល់ប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង មិនមែនមានន័យថាត្រូវតែឲ្យកូនញ៉ាំថ្នាំបំប៉នច្រើនៗនោះទេ ដោយសារតែមានធាតុផ្សំជាធម្មជាតិជាច្រើនអាចមានប្រសិទ្ធភាពល្អដែរ។

តើមានគន្លឺះអ្វីខ្លះដែលអាចជួយឪ្យកូនមានសុខភាពល្អ និងមិនងាយឈឺ?

ខាងក្រោមនេះ យើងសូមណែណាំនូវវិធីខ្លះៗដែលអ្នកអាចជួយទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំរបស់កូនកាន់តែខ្លាំងបាន៖

6 Proven Tips to Maintain Your Child's Healthy Lifestyle | Bright Little  Socks

១. វីតាមីន C 

នៅពេលនិយាយដល់ការបង្ការជំងឺផ្តាសាយ អ្នកប្រហែលជាកំពុងតែគិតទៅលើការបេះថ្នាំវីតាមីន C ឲ្យកូនញ៉ាំហើយ។ វីតាមីន C ត្រូវបានគេដឹងថាជួយបន្ថយការរលាក ប្រឆាំងការបង្ករោគ និងបន្ថយការកើតជំងឺផង។ ប៉ុន្តែដោយសារតែរាងកាយមិនអាចរក្សាជីវជាតិនេះក្នុងខ្លួនបាន ដូច្នេះពួកគេនៅតែត្រូវការវីតាមីន C ជាប់ ហើយអ្នកអាចរកបានយ៉ាងស្រួលក្នុងអាហារជូរៗ។ 

២. គេង

ប្រព័ន្ធភាពស៊ាំរបស់កូនក្មេងអាចនឹងចុះខ្សោយបើសិនជាគេគេងមិនបានគ្រប់គ្រាន់ទែ។ រាងកាយមនុស្សយើងត្រូវការសម្រាកដើម្បីកាន់តែមានភាពរឹងមាំ និងសុខភាពល្អ។ តែបើគេងមិនឆ្អែត វានឹងនាំឲ្យក្មេងងាយនឹងឆ្លងជំងឺច្រើនណាស់។ យកល្អគួរតែឲ្យកូនគេងឲ្យបានយ៉ាងហោចណាស់ ៨ម៉ោងពេញដែរ។ 

The Importance of Sleep for Children - Early Childhood Development  Initiatives - M.P. Foundation

៣. ទឹក

ថ្វីបើរឿងនេះមិនមានការយកចិត្តទុកដាក់ច្រើនក៏ដោយ តែឪពុកម្តាយមួយចំនួនច្រើនតែឲ្យកូនខ្លួនញ៉ាំទឹកផ្លែឈើ ដែលរឿងនេះអាចបង្កគ្រោះថ្នាក់ជាងគ្រោះល្អ។ ទឹកមិនត្រឹមតែជួយបង្គ្រប់ជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់តែ តែក៏ជួយបំបាត់ជាតិពុលដែលរំខានដល់មុខងារប្រព័ន្ធភាពស៊ាំក្នុងការប្រឆាំងការបង្ករោគដែរ។ 

. ប្រូបាយអូទិច

វិធីសាស្រ្តមួយផ្សេងទៀតក្នុងការបង្កើនមុខងារប្រព័ន្ធភាពស៊ាំរបស់កូនគឺជំរុញដល់តុល្យភាពបាក់តេរីល្អក្នុងពោះវៀន។ វិធីមួយដ៏ល្អគឺឲ្យគេញ៉ាំប្រូបាយអូទិចកាន់តែច្រើន តាមរយៈការញ៉ាំយ៉ាអួ ឬគីមឆី៕

ដកស្រង់ពី៖ Pamak.com