កាតព្វកិច្ចស្វាមី! ពេលភរិយាពពោះអ្នកគួរមានពេលសម្រាប់ភរិយាខ្លះ
ការពពោះពិតជារឿងសំខាន់សម្រាប់ស្ត្រីពពោះ ហើយវាពិតជាពិបាកខ្លាំងណាស់ក្នុងឆាកជីវិតរបស់មនុស្សស្រីគ្រប់រូប ដែលមិនអាចប្រគេចបាននោះទេ។ ទោះបីជាយ៉ាងណាខណៈពេលដែលភរិយាពពោះ ក៏ត្រូវការស្វាមីជួយមើលថែរក្សា និងយល់ចិត្តជារឿងសំខាន់បំផុត។
តើមានចំណុចអ្វីខ្លះដែលស្វាមីគ្រប់រូបត្រូវដឹងពីភរិយា?
នៅពេលដែលប្រពន្ធមានផ្ទៃពោះ ស្វាមីគ្រប់រូបគួរតែបំពេញកាតព្វកិច្ចមួយចំនួនដូចខាងក្រោម ៖

១. នៅពេលដែលប្រពន្ធមានផ្ទៃពោះ អ្នកគួរតែចងចាំគ្រប់ពេលវេលាថាប្រពន្ធអ្នកកំពុងតែពរជីវិតមួយទៀតក្នុងពោះ ដូចនេះអ្នកគួរតែចេះថ្នាក់ថ្នម និងយល់ចិត្តប្រពន្ធគ្រប់ពេល មិនគួរតែងតែឈ្លោះប្រកែកគ្នាជាមួយគេឡើយ។
២. ម្យ៉ាងទៀតអ្នកគួរតែជួយធ្វើការងារផ្ទះប្រពន្ធ ដោយឲ្យគេសម្រាកឲ្យបានគ្រប់គ្រាន់ ហើយញ៉ាំឲ្យបានគ្រប់ ទើបមិនខ្វះសារធាតុចិញ្ចឹមដែលអាចធ្វើឲ្យកូនលូតលាស់បានល្អ។
៣. ជាងនេះទៅទៀតអ្នកគួរតែមើលសៀវភៅដែលទាក់ទងនឹងការមានផ្ទៃពោះ និងពេលសម្រាលឲ្យបានច្រើន ទើបអ្នកអាចជួយប្រពន្ធបាន។
៤. ក្រោយពេលដែលប្រពន្ធសម្រាលកូនរួច អ្នកគួរតែរៀបចំបន្ទប់ឲ្យមានអនាម័យ និងផាសុខភាពដើម្បីឲ្យប្រពន្ធ និងកូនអាចរស់នៅក្នុងបរិស្ថានដែលល្អមួយ។

៥. អ្នកក៏ត្រូវតែអានសៀវភៅដែលទាក់ទងនឹងការមើលថែទាំកូនជាមួយប្រពន្ធដែរ ដើម្បីអាចដឹងពីរបៀបមើលថែជាមួយគ្នា។
៦. នៅពេលដែលប្រពន្ធទើបតែសម្រាលហើយគេនឹងអាចនឿយហត់ជាខ្លាំង។ ដូចនេះភារកិច្ចក្នុងការមើលថែទាំកូន គួរតែស្ថិតលើខ្លួនប្តី៕
ដកស្រង់ពី៖ Health.com