កត្តាត្រូវប្រុងប្រយ័ត្ន!! ទារកលើសទម្ងន់នៅពេលកើតអាចប្រឈមបញ្ហាធំៗទាំងនេះ
ទារកដែលលើសទម្ងន់ពេលកើត ជាទារកដែលមានទម្ងន់ពេលកើតលើសពី ៤000ក្រាម ឬលើសពី ៩០ percentile នៃទម្ងន់ជាមធ្យមរបស់ទារកធម្មតា។
តាមរយៈការសិក្សាជាច្រើនបានបង្ហាញថា ស្តី្រមានផ្ទៃពោះទាំងអស់ប្រហែលជា ១% ទៅ ១០% អាចផ្តល់កំណើតនូវទារកដែលលើសទម្ងន់។
តើទារកលើសទម្ងន់ពេលកើត អាចប្រឈមបញ្ហាឬ?
ខាងក្រោមនេះ យើងបានដកស្រង់ចេញពី មន្ទីពេទ្យកាល់ម៉ែត្រ មកបង្ហាញពីបព្ហាដែលឧស្សាហ៍កើតឡើងលេីអ្នកម្តាយពពោះមានដូចជា៖
១) មូលហេតុរួមមាន៖
មូលហេតុដែលបណ្តាលឲ្យទារកលើសទម្ងន់មានៈ
- ម្តាយមានជំងឺទឹកនោមផ្អែមដែលការគ្រប់គ្រងជាតិស្ករពុំបានត្រឹមត្រូវ
- ការឡើងទម្ងន់ខុសពីធម្មតារបស់ម្តាយក្នុងកំឡុងពេលមានគភ៌
- កត្តាតំណពូជ (ឪពុក ឬម្តាយ មានមាឌធំ ឬធាត់)
២) ផលវិបាកដែលអាចកើតមាន៖
ក. កត្តាប្រឈមលើម្តាយៈ
- ការសម្រាលតាមផ្លូវធម្មជាតិមានការពិបាក
- អត្រាខ្ពស់ប្រឈមទៅនឹងការសម្រាលតាមការវះកាត់
ខ. កត្តាប្រឈមលើទារកក្នុងផ្ទៃ និងកំឡុងពេលសម្រាល
- ការកើនឡើងនូវអត្រានៃភាពមិនប្រក្រតីពីកំណើត ទារកអាចប្រឈមនឹងការកើតពុំគ្រប់ខែ
- ទារកអាចជាប់ស្មា រឺរងរបួសពុំអាចលើកដៃរួច រឺបាក់ឆ្អឹង
- ទារកអាចប្រឈម នឹងការស្លាប់ក្នុងពោះ
គ. កត្តាប្រឈមលើទារកក្រោយកើត
- ទារកអាចប្រឈមនឹងកង្វះជាតិស្ករ ដែលអាចបណ្តាលអោយប្រកាច់ រឺប៉ះពាល់ដល់ខួរក្បាល
- ទារកអាចមានវិបត្តិផ្លូវដង្ហើម (ហត់ដង្ហក់ និងថ្ងូរ)
- ទារកអាចមានកំហាប់ឈាមខាប់ខុសពីធម្មតា ដែលបណ្តាលអោយមានខាន់លឿងខ្លាំង និងរយៈពេលយូរ
- ទារកអាចមានសាច់ដុំបេះដូងរីក
ចំណាំ៖ ប្រសិនបើមានរោគសញ្ញា ឬករណីដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់មកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឯកទេសពាក់ព័ន្ធ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាលទាន់ពេលវេលា ដែលធានាបានសុខមាលភាពទាំងម្តាយ និងទារក។