កូនរើសចំណីលែងជាបញ្ហាទៀតហើយ! ប្រសិនបើម៉ាក់ៗដឹងវិធីទាំងនេះ

ការបង្កើនចំណង់អាហាររបស់កូនៗ អាចនឹងទាមទារឱ្យមានគន្លឹះខ្លះៗ ជាពិសេសអាហារដែលឱ្យកូនអ្នកទទួលទានជាអាហារដែលគេមិនពេញចិត្ត ។ កូនក្មេងអាចព្រមញ៉ាំអាហារដែលគេមិនចូលចិត្ត ឬមិនសូវឆ្ងាញ់រហូតទាល់តែពួកគេពេញចិត្តនឹងអាហារថ្មីៗ។

ក្នុងនាមជាឪពុកម្តាយ តើអ្នកអាចគ្រប់គ្រងដំណាក់កាលនោះតាមរបៀបណា?

ខាងក្រោមនេះជារឿងដែលប៉ាម៉ាក់គួរធ្វើប្រសិនបើកូនរើសចំណី៖

How to avoid making meals a power struggle (ages 2 to 4) | BabyCenter

១) អាហារពេលព្រឹក
ការទទួលទានអាហារពេលព្រឹក គឺជាការចាំបាច់ ដោយសារតែវាមានការពាក់ព័ន្ធជាមួយនឹងចំណង់អាហាររបស់កូនអ្នក ។ អាហារពេលព្រឹកដែលមានតុល្យភាព ជួយបង្កើនការធ្វើមេតាប៉ូលីស (រំលាយអាហារទៅជាថាមពល) បន្ទាប់ពីមិនមានអ្វីក្នុងពោះកាលពីពេលយប់ ហើយជំរុញឱ្យរាងកាយចាប់ផ្តើមធ្វើការនៅក្នុងថ្ងៃថ្មីពេញមួយថ្ងៃ ។

២) ឱ្យញ៉ាំរៀងរាល់ ២ ម៉ោងម្តង
កុមារដែលមិនចេះឃ្លានអាហារ អាចនឹងមានការធុញថប់នៅពេលឱ្យញ៉ាំច្រើនៗពេកក្នុងពេលតែមួយ ។ អ្នកអាចឱ្យគេញ៉ាំតិចៗ តែច្រើនដង ។ ពោលគឺរាល់ ២ ម៉ោងម្តង ដើម្បីឱ្យប្រព័ន្ធរំលាយអាហាររបស់គេចេះចង់អាហារឡើងវិញ ។

៣) ផ្តល់ជូននូវអាហារដែលកូនអ្នកចូលចិត្ត
សម្រាប់កុមារខ្លះដែលមានចំណង់អាហារទាប អាហារតិចណាស់ដែលគេចូលចិត្ត ។ ប្រសិនបើករណីបែបនេះ អ្នកគួរតែរកអាហារដែលពួកគេចូលចិត្ត ដើម្បីធ្វើឱ្យចំណង់អាហាររបស់ពួកគេចាប់ផ្តើមមានជាមុនសិន ក្រោយមកចាំអ្នកឱ្យកូនអ្នកញ៉ាំអ្វីដែលអ្នកចង់ឱ្យគេញ៉ាំ ។

Eating Healthy with kids – LastenMetsola

៤) ការរត់លេង ឬ ការហាត់ប្រាណបន្ថែម
អ្នកប្រហែលជាដឹងស្រាប់ទៅហើយថា ការហាត់ប្រាណអាចបង្កើនចំណង់អាហារ ។ សម្រាប់កូនរបស់អ្នក គឺដូចគ្នា ។ ប្រសិនបើកូនអ្នកមិនសូវឃ្លាន អ្នកឱ្យគេរត់លេងហត់ទៅ ពេលនោះពួកគេពិតជាឃ្លានមិនខាន ។

៥) ឱ្យកូនផឹកទឹក ៣០ នាទីមុនម៉ោងបាយ
កុមារគួរតែផឹកទឹកមុនដំបូងគេបង្អស់នៅពេលព្រឹក ។ ពួកគេក៏គួរតែទទួលទានទឹកឱ្យបានមុនពេលបាយកន្លះម៉ោងផងដែរ ។ នេះគឺធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់ពួកគេចាប់ដំណើរការ ហើយការរំលាយអាហារក៏មានភាពងាយស្រួល ៕

ដកស្រង់ពី៖ Health.com