អ្នកម៉ាក់ត្រូវដឹង! នេះជាគីឡូជាមធ្យមរបស់ទារកចាប់ពី ០ខែ – ១ខួប
កូនបានប៉ុន្មានគីឡូហើយ គីឡូត្រឹមត្រូវតាមស្តង់ដារទេ យើងអាចថ្លឹងទម្ងន់កូនដោយខ្លួនឯង ឬថ្លឹងគីឡូនៅពេលជួបពេទ្យម្តងៗ ដែលពេទ្យនឹងយកគីឡូកូនធៀបនឹងអាយុ យកកម្ពស់ធៀបនឹងអាយុ ឬក៏យកកម្ពស់ធៀបនឹងទម្ងន់។ កូនខ្វះអាហារូបត្ថម្ភ គីឡូមិនគ្រប់តាមស្តង់ដារ នឹងបង្កផលប៉ះពាល់ដល់ការលូតលាស់ទាំងផ្នែករាងកាយ និងបញ្ញាស្មារតី។
តើធ្វើដូចម្តេចទើបដឹងថាកូនមានគីឡូតាមស្តង់ដារល្អ?
ខាងក្រោមនេះជាគីឡូជាមធ្យមរបស់ក្មេងប្រុស និងក្មេងស្រី បើទារកមានទម្ងន់ប្រហែល ឬដូចការរៀបរាប់ខាងក្រោម បញ្ជាក់ក្មេងមានសុខភាព មិនខ្វះអាហារូបត្ថម្ភឡើយ៖

១. ទម្ងន់ក្មេងប្រុសធៀបនឹងអាយុ
ពេលកើត ៖ ទម្ងន់ ២,៥ គីឡូក្រាម
១ខែ ៖ ទម្ងន់ ៣,៤ គីឡូក្រាម
២ខែ ៖ ទម្ងន់ ៤,៣ គីឡូក្រាម
៣ខែ ៖ ទម្ងន់ ៥ គីឡូក្រាម
៤ខែ ៖ ទម្ងន់ ៥,៦ គីឡូក្រាម
៥ខែ ៖ ទម្ងន់ ៦ គីឡូក្រាម
៦ខែ ៖ ទម្ងន់ ៦,៤ គីឡូក្រាម
៧ខែ ៖ ទម្ងន់ ៦,៧ គីឡូក្រាម
៨ខែ ៖ ទម្ងន់ ៦,៩ គីឡូក្រាម
៩ខែ ៖ ទម្ងន់ ៧,១ គីឡូក្រាម
១០ខែ ៖ ទម្ងន់ ៧,៤ គីឡូក្រាម
១១ខែ ៖ ទម្ងន់ ៧,៦ គីឡូក្រាម
១២ខែ ៖ ទម្ងន់ ៧,៧ គីឡូក្រាម។
២. ទម្ងន់ក្មេងស្រីធៀបនឹងអាយុ
ពេលកើត ៖ ទម្ងន់ ២,៥ គីឡូក្រាម
១ខែ ៖ ទម្ងន់ ៣,២ គីឡូក្រាម
២ខែ ៖ ទម្ងន់ ៣,៩គីឡូក្រាម
៣ខែ ៖ ទម្ងន់ ៤,៥ គីឡូក្រាម
៤ខែ ៖ ទម្ងន់ ៥ គីឡូក្រាម
៥ខែ ៖ ទម្ងន់ ៥,៤ គីឡូក្រាម
៦ខែ ៖ ទម្ងន់ ៥,៧ គីឡូក្រាម
៧ខែ ៖ ទម្ងន់ ៦ គីឡូក្រាម
៨ខែ ៖ ទម្ងន់ ៦,៣ គីឡូក្រាម
៩ខែ ៖ ទម្ងន់ ៦,៥ គីឡូក្រាម
១០ខែ ៖ ទម្ងន់ ៦,៧ គីឡូក្រាម
១១ខែ ៖ ទម្ងន់ ៦,៩ គីឡូក្រាម
១២ខែ ៖ ទម្ងន់ ៧ គីឡូក្រាម។
សូមបញ្ជាក់ថា កូនប្រុសឬកូនស្រីពេលអាចមានគីឡូខ្វះឬលើសបន្តិចបន្តួចក៏កុំសូវបារម្មណ៍ពេកអី អ្នកម៉ាក់គ្រាន់តែព្យាយាមមើលថែរ និងផ្តល់អាហារត្រឹមត្រូវគឺពិសេសណាស់។
ដកស្រង់ពី៖ Hello Krupet