អាហារទាំងនេះហើយ! ដែលធ្វើឪ្យប៉ះពាល់ខួរក្បាលទារកតាំងពីក្នុងផ្ទៃ
នៅពេលដែលអ្នកមានផ្ទៃពោះ ប្រសិនជាអ្នកចង់ឲ្យខួរក្បាលកូនលូតលាស់បានល្អ ហើយមានប្រាជ្ញាឆ្លាតវ៉ៃ អ្នកគួរតែចៀសកុំពិសារអាហារមួយចំនួនឲ្យសោះ ព្រោះវាអាចបំផ្លាញខួរក្បាលកូនបាន។
១. ប៊ីចេងគឺជារបស់ដែលអ្នកមិនគួរញ៉ាំបំផុតដូចដែលអ្នកធ្លាប់ដឹងរួចមកហើយ ព្រោះវាមិនត្រឹមតែបំផ្លាញសុខភាពកូនក្នុងផ្ទៃនោះទេ ថែមទាំងអាចបំផ្លាញអ្នកយ៉ាងងាយបំផុត។
២. អាហារដែលផ្អាប់ដូចជាជ្រក់ ឬរបស់ផ្សេងៗក៏អ្នកមិនអាចញ៉ាំបានដែរបើអ្នកចង់ឲ្យខួរក្បាលកូនលូតលាស់បានល្អ។
៣. កាហ្វេ ត្រីឆៅ និងស្ករកៅស៊ូសុទ្ធតែអ្នកគួរតែចៀសកុំពិសារ ទើបកូនអាចមានខួរក្បាលដ៏ឆ្លាតមួយបាន។
៤. ពោតលីងដែលលក់តាមរោងកុន និងឆាខ្វៃដែលលក់តាមផ្លូវក៏មិនអាចបរិភោគច្រើនដូចគ្នា ព្រោះវាសុទ្ធតែអាចធ្វើឲ្យខួរក្បាលកូនងាយកើតមានបញ្ហាបានដោយមិនដឹងខ្លួន។
៥. នៅពេលដែលអ្នកញ៉ាំក្រូចច្របាច់ អ្នកមិនអាចដាក់ស្ករបានទេ អ្នកអាចពិសារតែក្រូចបានហើយ ទើបវាមិនប៉ះពាល់ដល់សុខភាពកូន និងអ្នក ដោយអាចលើសជាតិស្ករក្នុងរាងកាយ។
៦. ពងទាក្បុង(ពងទាខ្មៅ)ក៏អ្នកមិនអាចពិសារបានដែរ ព្រោះវាអាចឲ្យអ្នកខ្វះឈាម និងធ្វើឲ្យខួរក្បាលកូនចុះខ្សោយជាខ្លាំងបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីរបបអាហារ ទើបមិនធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលរបស់កូនក្នុងផ្ទៃ៕
ដកស្រង់ពី៖ Health.com