អ្នកម៉ាក់ត្រូវដឹង! អាហារទាំងនេះធ្វើឲ្យកូនតូចទល់លាមក ហើយគួរដោះស្រាយបែបនេះ
កូនក្មេងចេះតែទល់លាមកពីមូលហេតុច្រើនយ៉ាង អាចមកពីរបបអាហារដែលមិនសម្បូរជាតិកាកសរសៃ ម្សៅទឹកដោះគោ កូនខ្វះជាតិទឹក ឬការបន្ថែមអាហាររឹងផ្សេងៗទៅក្នុងរបបអាហាររបស់កូន ធ្វើឲ្យក្រពះពោះវៀនក្មេងពិបាករំលាយ។
តើអាហារណាខ្លះអាចធ្វើឲ្យកូនទល់លាមក? បើកូនទល់លាមកត្រូវឲ្យញ៉ាំអី?
នៅពេលកូនចេះញ៉ាំអាហារម៉ាក់ប៉ាតែងតែបញ្ចុក ឬបន្ថែមរបបអាហារឲ្យទៅកូន ដោយអាហារទាំងនោះមិនបានកិនឲ្យម៉ដ្ត ពិសេសអាហាររឹងមួយចំនួន ជាហេតុនាំឲ្យកូនទល់លាមក។

១. អាហារធ្វើក្មេងទល់លាមក
- ការ៉ុត
- ដំឡូងបារាំង
- ទឹកដោះគោ
- ផ្លែចេកទុំស្ទើរ
- បាយ
- នំប៉័ង។
២. អាហារជួយបន្ទន់លាមកកូន
បើកូនទល់លាមក ម៉ាក់ៗត្រូវរកមូលហេតុឲ្យឃើញ និងត្រូវឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ពិសេសអាហារដែលមានជាតិកាកសរសៃ ឬ ហ្វៃបឺរ នោះអាចជួយបន្ទន់លាមកកូនបាន។

- បន្លែបៃតង
- ចេកទុំ
- ល្ហុងទុំ
- ដំឡូងជ្វា
- ស្វាយទុំ
- ក្រូច
- ប៊ើរ។
ដកស្រង់ពី៖ Hello Health Group